ព័ត៌មានអន្ដរជាតិ
FBI៖ អ៊ីរ៉ង់ រៀបផែនការធ្វើឃាតមន្ត្រីអាមេរិក
នាយក FBI លោក Christopher Wray បានអះអាងកាលពីថ្ងៃពុធទី១ខែវិច្ឆិកាថា អ៊ីរ៉ង់ គ្រោងធ្វើឃាតមន្ត្រីអាមេរិកជាច្រើនរូប។ ក្នុងអំឡុងសវនាការព្រឹទ្ធសភា លោកក៏បានព្រមានផងដែរ អំពីការគំរាមកំហែងកាន់តែខ្លាំងឡើងនៃអំពើភេរវកម្ម លើទឹកដីសហរដ្ឋអាមេរិក។

ក្នុងសេចក្តីថ្លែងការណ៍បើកសវនាការ ទៅកាន់គណៈកម្មាធិការសន្តិសុខមាតុភូមិ លោក Wray និយាយថា កម្រិតគំរាមកំហែងភេរវកម្មនៅសហរដ្ឋអាមេរិក មានការកើនឡើងពេញមួយឆ្នាំ២០២៣ ប៉ុន្តែវាបានហក់ឡើងខ្ពស់មែនទែន ឈានដល់កម្រិតមួយថ្មីទៀត ដោយសារតែជម្លោះរវាងអ៊ីស្រាអែល និងក្រុមសកម្មប្រយុទ្ធប៉ាឡេស្ទីន ហាម៉ាស់។
FBI ជឿថា ការវាយប្រហារដ៏គួរឲ្យភ្ញាក់ផ្អើលដោយក្រុមហាម៉ាស់ លើអ៊ីស្រាអែលកាលពីថ្ងៃទី៧ខែតុលា ដែលក្នុងនោះមានជនជាតិអ៊ីស្រាអែលរហូតដល់១៤០០នាក់ត្រូវបាត់បង់ជីវិត គឺអាចបំផុសគំនិតឲ្យក្រុមជ្រុលនិយមហិង្សាផ្សេងទៀត បើកការវាយប្រហារប្រឆាំងនឹងជនជាតិអាមេរិក។
លោក Wray អះអាងទៀតថា អ៊ីរ៉ង់ បានប៉ុនប៉ងធ្វើឃាតដោយផ្ទាល់ឬដោយប្រយោល ប្រឆាំងនឹងក្រុមអ្នកប្រឆាំងនិងមន្ត្រីជាន់ខ្ពស់ក្នុងជួររដ្ឋាភិបាលអាមេរិកនាពេលបច្ចុប្បន្ន និងកាលពីអតីត រួមទាំងនៅលើទឹកដីអាមេរិកផងដែរ។

លើសពីនេះ FBI កំពុងតាមដានយ៉ាងសកម្មចំពោះក្រុម ហេសបូឡា និងចេតនារបស់ពួកគេនៅក្នុងសហរដ្ឋអាមេរិក ហើយព្រមានថា ផលប្រយោជន៍របស់អាមេរិក និងហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗ កំពុងត្រូវបានគេកំណត់គោលដៅដោយការវាយប្រហារតាមអ៊ីនធឺណិតពីអ៊ីរ៉ង់។
ការអត្ថាធិប្បាយរបស់ Wray កើតឡើងខណៈកងកម្លាំងអ៊ីស្រាអែល បង្កើនការវាយលុយរបស់ពួកគេ ទៅកាន់តំបន់ហ្គាហ្សា ឆ្លើយតបទៅនឹងការវាយប្រហារកាលពីថ្ងៃទី៧ខែតុលា។
អាជ្ញាធរសុខាភិបាលក្នុងតំបន់រាយការណ៍ថា រហូតមកដល់ពេលនេះ ជនជាតិប៉ាឡេស្ទីនជាង ៨៥០០ នាក់ត្រូវបានសម្លាប់ ក្នុងការសងសឹករបស់អ៊ីស្រាអែល៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ RT
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
អត្ថាធិប្បាយ១ សប្តាហ៍ agoសេចក្ដីអធិប្បាយលើសុភាសិតខ្មែរ៖«អណ្តាតជាអាទិ៍កន្លង បានសុខទុក្ខផងពីព្រោះអណ្តាត»
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
សន្តិសុខសង្គម២ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម


