ព័ត៌មានអន្ដរជាតិ
FBI៖ ការវាយប្រហាររបស់ក្រុមហាម៉ាស់ នឹងជំរុញឲ្យការគំរាមកំហែងភេរវកម្មនៅអាមេរិក ឈានដល់កម្រិតខ្ពស់បំផុត ចាប់តាំងពី ISIS
លោក Christopher Wray នាយក FBI បាននិយាយក្នុងសវនាការសភា កាលពីថ្ងៃអង្គារទី៣០ខែតុលាថា ការវាយប្រហារដោយក្រុមហាម៉ាស់លើអ៊ីស្រាអែល នឹងជំរុញឲ្យការគំរាមកំហែងភេរវកម្មចំពោះសហរដ្ឋអាមេរិក ឈានដល់កម្រិតខ្ពស់បំផុត ចាប់តាំងពីការងើបឡើងរបស់ក្រុម ISIS កាលពីជិតមួយទសវត្សរ៍មុន។

លោក Wray និយាយថា ចាប់តាំងពីការផ្ទុះជម្លោះអ៊ីស្រាអែលនិងប៉ាឡេស្ទីននៅតំបន់ ហ្គាហ្សា កាលពីដើមខែតុលាមក អង្គការភេរវករបរទេសជាច្រើន បានអំពាវនាវឲ្យមានការវាយប្រហារប្រឆាំងនឹងជនជាតិអាមេរិកនិងលោកខាងលិច ហេតុនេះហើយ នាំឲ្យការគំរាមកំហែងដោយពួកជ្រុលនិយមនៅសហរដ្ឋអាមេរិក មានសភាពកាន់តែធ្ងន់ធ្ងរឡើងៗ។
លោក Wray បន្តថា “សកម្មភាពរបស់ក្រុមហាម៉ាស់និងសម្ព័ន្ធមិត្ត នឹងក្លាយជាការបំផុសគំនិតដែលយើងមិនធ្លាប់ឃើញសោះ ចាប់តាំងពីក្រុម ISIS បើកយុទ្ធនាការវាយប្រហារកាលពីប៉ុន្មានឆ្នាំមុនមក”។
នេះគឺជាការឡើង នៅចំពោះមុខគណៈកម្មាធិការសន្តិសុខមាតុភូមិនិងកិច្ចការរដ្ឋាភិបាលរបស់ព្រឹទ្ធសភាសហរដ្ឋអាមេរិក ដែលផ្តោតលើការគំរាមកំហែងដល់មាតុភូមិ។ ក្រុមមន្ត្រីនិយាយថា រដ្ឋាភិបាលអាមេរិក បានមើលឃើញលទ្ធភាពនៃការគំរាមកំហែងប្រឆាំងនឹងជនជាតិជ្វីហ្វមូស្លីម និងជនជាតិអាមេរិកអារ៉ាប់កាន់តែខ្លាំង ចាប់តាំងពីការប្រយុទ្ធគ្នានៅហ្គាហ្សា ផ្ទុះឡើង។
តាមការបញ្ជាក់ពីលោក Wray, ចំនួននៃការវាយប្រហារពីសំណាក់ក្រុមជីវពលដែលគាំទ្រដោយអ៊ីរ៉ង់ លើមូលដ្ឋានយោធាអាមេរិកនៅក្រៅប្រទេស បានកើនឡើងខ្ពស់ក្នុងខែនេះ។ លើសពីនេះ ការវាយប្រហារតាមអ៊ីនធឺណិតដោយអ៊ីរ៉ង់និងតួអង្គមិនមែនរដ្ឋ ប្រឆាំងសហរដ្ឋអាមេរិក ទំនងជានឹងកាន់តែអាក្រក់ទៅៗ ប្រសិនបើជម្លោះរីកធំជាងនេះ៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ CNA
ចុចអាន៖ FBI បាញ់សម្លាប់បុរសម្នាក់ ដែលបង្ហោះ Facebook គំរាមប្រធានាធិបតីអាមេរិក

-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ពលរដ្ឋថៃ នៅជាប់ព្រំដែនមីយ៉ាន់ម៉ា កំពុងត្រៀមខ្លួនសម្រាប់ភាពអាសន្ន
-
ព័ត៌មានជាតិ១៨ ម៉ោង ago
អគ្គនាយកស៊ីម៉ាក់បង្ហាញរូបភាពទ័ពថៃជីកដីដាក់មីនខណៈនៅឡាំប៉ាចោទកម្ពុជា
-
បច្ចេកវិទ្យា៤ ថ្ងៃ ago
OPPO Reno14 Series 5G សម្ពោធផ្លូវការហើយ ជាមួយស្ទីលរចនាបថកន្ទុយទេពមច្ឆា និងមុខងារ AI សំខាន់ៗ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ថៃ អះអាងថា ជនកំសាកដែលលួចវាយទាហានកម្ពុជា គឺជាទេសចរ ប៉ុណ្ណោះ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
កម្ពុជា រងឥទ្ធិពលពីព្យុះមួយទៀត គឺជាព្យុះទី៥ ឈ្មោះ ណារី (Nari)
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋមន្ត្រីក្រសួងថាមពលថៃ ប្រាប់ពលរដ្ឋកុំជ្រួលច្របល់ បើសង្គ្រាមផ្ទុះឡើង អ្នកខាតធំគឺខ្លួនឯង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
«នាយករដ្ឋមន្ត្រី៣នាក់ក្នុងពេល៣ថ្ងៃ» ជារឿងដែលមួយពិភពលោក មិនអាចធ្វើបានដូចថៃ
-
សន្តិសុខសង្គម២០ ម៉ោង ago
ជនមិនស្គាល់មុខ លីបារី ១០៥ សុង ឆ្លងកាត់ច្រកអន្តរជាតិភ្នំដី ត្រូវកម្លាំងគយចាប់បាន