ចម្លែក! ប្តីប្រពន្ធឥណ្ឌាមួយគូរៀបកានៅក្រោមទឹក (មានវីដេអូ) – Kampuchea Thmey Daily
Connect with us
Helistar Cambodia - Helicopter Charter Services

ព័ត៌មានអន្ដរជាតិ

ចម្លែក! ប្តីប្រពន្ធឥណ្ឌាមួយគូរៀបកានៅក្រោមទឹក (មានវីដេអូ)

Published

on

ប្ដីប្រពន្ធមួយគូបានចុះរៀបការនៅក្រោមទឹកជម្រៅ ២០ ម៉ែត្រនៅឆ្នេរសមុទ្រនៃទីក្រុង Chennai ដែលជាទីក្រុងមួយនៅភាគខាងត្បូងប្រទេសឥណ្ឌា ។

លោក V Chinnadurai និងនាង S Swetha បានស្លៀកសម្លៀកបំពាក់ប្រពៃណី និងបានពាក់កម្រងផ្កាឲ្យគ្នាទៅវិញទៅមកនៅក្រោមទឹកតាមពិធីបែបហិណ្ឌូ ។

លោក Chinnadurai គឺជាអ្នកមុជទឹកដែលមានអាជ្ញាប័ណ្ណ ប៉ុន្តែប្រពន្ធរបស់លោកឈ្មោះ Swetha ត្រូវរៀន និងបណ្តុះបណ្តាលក្នុងរយៈពេលប៉ុន្មានខែដើម្បីឈានដល់ពិធីមង្គលការនៅក្រោមទឹក ។

ពិធីទាំងមូលត្រូវបានថត មុនពេលដែលប្តីប្រពន្ធទាំងពីរបានហែលទឹកត្រឡប់មកអបអរជាមួយក្រុមគ្រួសារ និងមិត្តភក្តិរបស់ពួកគេវិញ ៕

សូមទស្សនាវីដេអូ!

ប្រែសម្រួលដោយ ៖ ជីវ័ន្ត

ប្រភព ៖ BBC

ចុចអាន ៖ ឥណ្ឌាសាងសង់ស្ពានដើម្បីជួយសត្វល្មូនឆ្លងផ្លូវ

ចុចអាន ៖ សល់៤ខែទៀតរៀបការ អនាគតកូនក្រមុំត្រូវបុរសមួយក្រុមដុតទាំងរស់ព្រោះខឹងមិនស្រឡាញ់

India in Cambodia (Embassy of India, Phnom Penh)
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម

Helistar Cambodia - Helicopter Charter Services