Connect with us

ជីវិតកម្សាន្ដ

អ្នកគាំទ្រ យឿន ពិសី ជូនពរគូជីវិតថ្មីលោក បានស្រលាញ់គ្នាដល់ចាស់កោងខ្នង ខណៈត្រៀមចូលរោងការឆាប់ៗ

បានផុស

នៅ

បន្ទាប់ពីផ្តាច់ចំណងស្នេហាប្តីប្រពន្ធជាមួយអតីតភរិយាបានប៉ុន្មានឆ្នាំ តារាចម្រៀងលោក យឿន ពិសី ក៏បានប្រកាសពីដំណឹងត្រៀមចូលរោងការឆាប់ៗជាមួយគូស្នេហ៍ អំឡុងចុងខែមករា ឆ្នាំ២០២៥ ខាងមុខនេះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ចំណងស្នេហ៍របស់លោក យឿន ពិសី និងអនាគតភរិយារហូតឈានដល់ការត្រៀមចូលរោងជ័យឆាប់ៗនេះ ក្រោយពេលអ្នកទាំងពីរបានស្វែងយល់ចិត្តគ្នាអស់មួយរយ:ពេលកន្លងទៅ។ ជាការពិតគេចាំបានថា តារាចម្រៀងវ័យក្មេង យឿន ពិសី ធ្លាប់ទម្លាយនូវទំនាក់ទំនងស្នេហាថ្មីជាមួយនារីម្នាក់ បន្ទាប់ពីប្រកាសចែកផ្លូវគ្នាជាមួយអតីតភរិយាមុនបានប្រហែល ២ខែប៉ុណ្ណោះ។

ជាដំណឹងដ៏រំភើបរបស់ យឿន ពិសី ពេលនេះ ក៏បានប្រកាសថាខ្លួននិងគូស្នេហ៍ត្រូវចូលរោងការនៅថ្ងៃទី ២៥ ខែមករាឆ្នាំ២០២៥។ ក្នុងនោះ ពិសី ក៏បានសូមពរជ័យពីអ្នកគាំទ្រនិងមហាជនផងដែរ។

លោក យឿន ពិសី បានបញ្ជាក់ឱ្យដឹងថា “យើងខ្ញុំទាំងពីរនាក់សូមគោរពអញ្ជើញពុកម៉ែបងប្អូន និង Fan គាំទ្ររូបខ្ញុំបាទយឿន ពិសីទាំងអស់សម្រាប់ថ្ងៃមង្គលសិរីរបស់ខ្ញុំ នៅថ្ងៃទី២៥ ខែមករា ឆ្នាំ២០២៥។ គោរពអញ្ជើញពុកម៉ែបងប្អូនចូលរួមដោយរីករាយនៅក្នុងកម្មវិធីរបស់ពួកខ្ញុំទាំងពីរនាក់ផងបាទ”។

តាមរយ:ដំណឹងនេះ គេឃើញមានមហាជនអ្នកគាំទ្រមួយចំនួនបានបង្ហាញការចូលរួមអបអរសាទរ និងជូនពរដល់ពួកគេទាំងពីរផងដែរ។ ទោះបីយ៉ាងណាក៏មានការលើកឡើងថាគេសង្ឃឹមចំណងស្នេហ៍ទី២របស់ យឿន ពិសី និង អ្នកថ្មីគឺជាស្នេហាស្មោះស្ម័គ្រ និងស្រលាញ់មើលថែគ្មារហូតចាស់រៀងខ្លួន៕ អត្ថបទ៖ ចាន់រ៉ា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម