ព័ត៌មានអន្ដរជាតិ
សល់៤ខែទៀតរៀបការ អនាគតកូនក្រមុំត្រូវបុរសមួយក្រុមដុតទាំងរស់ព្រោះខឹងមិនស្រឡាញ់
មេដឹកនាំនយោបាយនិងសកម្មជនសិទ្ធិនារីជាច្រើននាក់នៅក្នុងប្រទេសឥណ្ឌាបានជួបជុំគ្នាដើម្បីទាមទាររកយុត្តិធម៌ឲ្យស្ត្រីមូស្លីមម្នាក់ដែលត្រូវបានដុតសម្លាប់ដោយបុរសហិណ្ឌូម្នាក់និងមិត្តភក្តិរបស់គាត់នៅក្នុងស្រុក Vaishali នៃខេត្ត Bihar។
នាង Gulnaz Khatoon អាយុ២០ឆ្នាំត្រូវបានដុតទាំងរស់បន្ទាប់ពីបុរសទាំងនោះចាក់ប្រេងកាតលើនាងនៅក្នុងភូមិ Rasoolpur កាលពីថ្ងៃទី៣០ខែតុលា។ នាងបានស្លាប់ដោយសារតែការរលាកកាលពីថ្ងៃអាទិត្យ។

ក្រុមគ្រួសាររបស់ស្ត្រីរូបនេះបានចោទប្រកាន់ថា ប៉ូលិសបានពន្យាពេលក្នុងការចាត់វិធានការលើជនជាប់ចោទដែលត្រូវបានគេស្គាល់ឈ្មោះថា Satish Kumar Rai, Chandan និង Vinod Rai។
Khatoon ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យក្នុងតំបន់ជាមួយរបួសរលាក៧៥ភាគរយ។ ក្រោយមក នាងត្រូវបានផ្លាស់ទៅមន្ទីរពេទ្យមហាវិទ្យាល័យវេជ្ជសាស្រ្ត Patna ដែលជាមន្ទីរពេទ្យធំជាងគេនៅក្នុងខេត្ត។ នាងបានស្លាប់នៅក្នុងមន្ទីរពេទ្យនោះ។
ក្រុមគ្រួសាររបស់នាងនិយាយថា នាងបានភ្ជាប់ពាក្យជាមួយបុរសម្នាក់ទៀតហើយពិធីរៀបអាពាហ៍ពិពាហ៍នឹងត្រូវរៀបចំឡើងក្នុងរយៈពេល៤ខែខាងមុខ។

គ្រួសារជនរងគ្រោះបាននិយាយថា លោក Satish Kumar Rai បានបង្ខំឲ្យ Gulnaz រៀបការជាមួយគាត់ប៉ុន្តែស្ត្រីរងគ្រោះបានបដិសេធ។ ក្រុមគ្រួសារបន្ថែមថា ដោយមានការខឹងសម្បាចំពោះការបដិសេធនេះ លោក Rai និងមិត្តភក្តិបានសម្លាប់នាងតែម្តង។
របាយការណ៍ប្រព័ន្ធផ្សព្វផ្សាយបាននិយាយថា នាង Gulnaz ត្រូវបានដុតនៅពេលនាងចេញទៅចាក់សំរាម៕
ប្រែសម្រួលដោយ៖ Vann Vann
ប្រភព៖ Al Jazeera
-
ព័ត៌មានជាតិ១ ថ្ងៃ agoសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជនជាតិថៃ២នាក់និងខ្មែរម្នាក់ ករណីជួញដូរសារធាតុញៀន
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានជាតិ៧ ថ្ងៃ agoទេសចរគួរដឹងអ្វីខ្លះ ពេលទៅកម្សាន្តតំបន់អេកូទេសចរណ៍រ៉ាមសារសម្រស់កោះហានក្នុងខេត្តស្ទឹងត្រែង?
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoតំណាងអយ្យការសម្រេចចោទប្រកាន់លោកផ្កាយបីនិងលោកផ្កាយពីរ រួមអ្នកពាក់ព័ន្ធ៤នាក់ផ្សេងទៀត
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoវិមានក្រឹមឡាំង៖ ពូទីន ត្រៀមជួបហ្សេលេនស្គី ទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព
-
ព័ត៌មានជាតិ៩ ម៉ោង agoទាហានថៃបាញ់កាំភ្លើង៩គ្រាប់ មុខអនុព័ន្ធយោធាអាម៉េរិក ចិន រុស្ស៊ី ជប៉ុន ដែលចុះសង្កេតការណ៍នៅអូរស្មាច់
-
សន្តិសុខសង្គម៥ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ


