វប្បធម៌ ជំនឿ
ទម្លាយអត្ថន័យយល់សប្តិរៀបការ ឬចូលរួមពិធីមង្គលការ
ពិធីអាពាហ៍ពិពាហ៍ក្នុងសុបិន ចាត់ទុកជាព្រឹត្តិការណ៍ដ៏អស្ចារ្យមួយដែលម្ចាស់ខ្លួននឹងជួបរឿងសប្បាយរីករាយ ព្រមទាំងសមបំណងជាមួយកិច្ចការសព្វយ៉ាង។ ជាទូទៅ សុបិនរៀបការ ឬឃើញខ្លួនឯងចូលរួមមង្គលការ វាមានន័យថា អ្នកនឹងទទួលបានលាភសំណាងពីមនុស្សភេទផ្ទុយ ឬអាចមានឱកាសឈ្នះរង្វាន់ទៀតផង។
សុបិនរៀបការជាមួយមនុស្សមិនស្គាល់
អំឡុងពេលនេះនឹងមានការរីកចម្រើន ហើយអ្នកនឹងបានទទួលតែរឿងល្អៗចូលមកក្នុងជីវិត។
សុបិនចូលរួមពិធីមង្គលការរបស់មិត្ត
វាជាតំណាងថា ជីវិតស្នេហាក្នុងរយៈពេលនេះនឹងមានផ្លែផ្កាល្អណាស់។ មនុស្សនៅលីវ នឹងបានជួបគូនិស្ស័យតាមរយៈមិត្តភក្តិ ឬអ្នកស្គាល់គ្នា។
សុបិនចូលរួមមង្គលការជាមួយមនុស្សច្រើននាក់
អ្នកនឹងទទួលបានដំណឹងល្អ ឬទំនាក់ទំនងពីញាតិមិត្ត ឬអ្នកស្គាល់ពីចម្ងាយ។
សុបិនចូលរួមពិធីមង្គលការរបស់អ្នកដទៃ
សុបិននេះ ជានិមិត្តរូបនៃឱកាសការងារល្អៗ និងលទ្ធផលជោគជ័យក្នុងភារកិច្ច។
សុបិនចួលរួមពិធីមង្គលការរបស់សាច់ញាតិ
វាជាសញ្ញាល្អដែលមានន័យថា អ្នកនឹងទទួលបានការជ្រោមជ្រែងពីអ្នកដទៃ។
សុបិនចូលរួមពិធីមង្គលការអ្នកស្គាល់គ្នា
ទស្សន៍ទាយថា អ្នកនឹងបានជួបតែរឿងល្អៗ ហើយមានមិត្តផ្តល់ឱកាសការងារមកឱ្យទៀតផង។
សុបិនចូលរួមពិធីមង្គលការរបស់អតីតសង្សារ
ជីវិតពិតនឹងទទួលបានតែលាភសំណាងចូលមកជានិច្ច បើហៀបនឹងមានបញ្ហា នោះនឹងមានអ្នកចាំជួយគាំទ្រ៕
អត្ថបទ៖ សន្យា

-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
អ៊ីរ៉ង់ ថា ប៉ាគីស្ថាន ចេញមុខធានាទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ លើអ៊ីស្រាអែល ក្នុងលក្ខខណ្ឌមួយ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋមន្ត្រី៨រូបដាក់ពាក្យលាឈប់ពីរដ្ឋាភិបាលចម្រុះ ដឹកនាំដោយគណបក្សភឿថៃ
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ក្រោយពីភ្លើងឆេះហាង ពេជ្រ ចរណៃ ត្រូវជួសជុលសងម្ចាស់ដើមវិញខ្ទង់ ៥០ ទៅ៦០ម៉ឺនដុល្លារ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ផែថងថាន រក្សាភាពស្ងប់ស្ងាត់ និង គ្មានការលាលែងពីអំណាច រហូតពេលនេះ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
យន្តហោះចម្បាំងអាមេរិក ចាកចេញពីមូលដ្ឋាននៅអង់គ្លេសហើយ ដើម្បីទៅជួយអ៊ីស្រាអែល ប្រយុទ្ធជាមួយអ៊ីរ៉ង់
-
ព័ត៌មានអន្ដរជាតិ២១ ម៉ោង ago
រុស្ស៊ី អះអាងថា ប្រទេសមួយចំនួន ត្រៀមបញ្ជូនក្បាលគ្រាប់នុយក្លេអ៊ែរ ឲ្យអ៊ីរ៉ង់ ដោយផ្ទាល់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ក្រោយធ្លាយសារសំឡេង ផែថងថាន ប្រឈមរឿងសំខាន់៣ លំបាករើខ្លួនរួច
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
គណបក្ស Bhumjaithai ដកខ្លួនចេញពីរដ្ឋាភិបាលចម្រុះដឹកនាំដោយបក្សភឿថៃ