ព័ត៌មានជាតិ
សម្ដេចតេជោ ហ៊ុន សែន ៖ ការរៀបអាពាហ៍ពិពាហ៍ឆ្នាំនេះមានចំនួនច្រើន រហូតដល់មានការខ្វះអាចារ្យ
ប្រមុខរាជរដ្ឋាភិបាល សម្ដេចតេជោ ហ៊ុន សែន បានកត់សម្គាល់ថា ការរៀបអាពាហ៍ពិពាហ៍របស់ប្រជាជនកម្ពុជា នាឆ្នាំនេះមានចំនួនច្រើន រហូតដល់មានការខ្វះអាចារ្យ ខ្វះក្រុមភ្លេង និងខ្វះកន្លែងរៀបចំអាពាហ៍ពិពាហ៍ ផងដែរ។

សម្ដេចតេជោ ហ៊ុន សែន នៅក្នុងពិធីបើកការដ្ឋានសាងសង់ពង្រីក និងលើកកម្រិតគុណភាពកំណាត់ផ្លូវជាតិលេខ ៧ នាព្រឹកថ្ងៃទី ៩ ខែមករានេះ បានថ្លែងថា នាឆ្នាំនេះ ការរៀបអាពាហ៍ពិពាហ៍មានចំនួនច្រើនគួរឲ្យកត់សម្គាល់ រហូតដល់មានការខ្វះអាចារ្យ ខ្វះក្រុមភ្លេង និងខ្វះកន្លែងរៀបចំអាពាហ៍ពិពាហ៍ ជាដើម។
សម្ដេចតេជោ ហ៊ុន សែន បានថ្លែងយ៉ាងដូច្នេះថា «ឆ្នាំទៅ ក៏មានរៀបអាពាហ៍ពិពាហ៍ច្រើនដែរ តែឆ្នាំនេះ សម្រុករៀបអាពាហ៍ពិពាហ៍ហ្នឹង រហូតដល់ខ្វះអាចារ្យ ខ្វះក្រុមភ្លេង ខ្វះកន្លែង ការ(រៀបការ)នោះការ ដល់សួរទៅឆ្ងល់អំពីការប្រៀប ធៀបថា ហេតុអីបានជាៗច្រើនម្លេះ គេថា ចង់បានកូនឆ្នាំថោះៗ»។
សូមជម្រាបថា ការដែលប្រជាជនកម្ពុជា អាចរៀបចំពិធីអាពាហ៍ពិពាហ៍ឡើងវិញ ក្នុងចំនួនដ៏ច្រើនបែបនេះ ក៏ព្រោះតែការទប់ស្កាត់ជំងឺកូវីដ-១៩ របស់កម្ពុជាបានល្អប្រសើរ រហូតដល់បានបើកប្រទេសឡើងវិញលើគ្រប់វិស័យ មកដល់ពេលនេះ៕
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


