Connect with us

ព័ត៌មានអន្ដរជាតិ

កងទ័ពមីយ៉ាន់ម៉ា គំរាមបាញ់គ្រាប់ពិតលើបាតុករ

បានផុស

នៅ

ប៉ូលិសមីយ៉ាន់ម៉ាបានព្រមានក្រុមបាតុករឲ្យបំបែកគ្នាបើមិនដូច្នោះទេនឹងត្រូវប្រឈមមុខនឹងកងកម្លាំង។ កាព្រមាននេះបានធ្វើឡើងភ្លាមៗ បន្ទាប់ពីទូរទស្សន៍រដ្ឋផ្សាយពីសកម្មភាពនានាក្នុងការធ្វើបាតុកម្មទ្រង់ទ្រាយធំប្រឆាំងនឹងរដ្ឋប្រហារយោធា និងការចាប់ខ្លួនមេដឹកនាំជាប់ឆ្នោតលោកស្រីអ៊ុងសានស៊ូជី។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្នុងរដ្ឋធានី ណៃពិដោ នៅថ្ងៃនេះ ប៉ូលិសក្នុងឈុតកុបកម្មអាចត្រូវបានគេមើលឃើញឈរជា៣ជួរកាត់ទទឹងផ្លូវជាមួយស្លាកសញ្ញាថា គ្រាប់កាំភ្លើងពិតអាចត្រូវបានប្រើប្រសិនបើហ្វូងបាតុកររំលោភបំពានដល់មន្រ្តីនៅជួរទី៣។

ការព្រមាននេះបានកើតឡើង បន្ទាប់ពីច្បាប់អាជ្ញាសឹកត្រូវបានប្រកាសនៅក្នុងតំបន់មួយចំនួននៃទីក្រុង Mandalay ដែលជាទីក្រុងធំលំដាប់ទី២របស់ប្រទេសមីយ៉ាន់ម៉ា។

នាយកដ្ឋានរដ្ឋបាលទូទៅបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា បទបញ្ជានេះគ្របដណ្តប់លើតំបន់ចំនួន៧ក្នុងទីក្រុង Mandalay ដោយហាមឃាត់មិនឲ្យមានការជួបជុំលើស៥នាក់ហើយបម្រាមគោចរមួយនឹងចាប់ផ្តើមពីម៉ោង៨យប់ រហូតដល់ម៉ោង៤ទៀបភ្លឺ។

ក្រុមអ្នកតវ៉ានៅក្នុងប្រទេសមីយ៉ាន់ម៉ា ត្រូវបានគេបាញ់ជាមួយនឹងកាណុងបាញ់ទឹកដែលមានលាយជាតិគីមី ខណៈហ្វូងមនុស្សយ៉ាងច្រើនបានប្រមូលផ្តុំគ្នានៅថ្ងៃទីបួន ដើម្បីបង្ហាញកំហឹងរបស់ពួកគេចំពោះរដ្ឋប្រហារយោធាកាលពីសប្តាហ៍មុន។

ហ្វូងមនុស្សនៅក្នុងទីក្រុង យ៉ាំងហ្គោន ត្រូវបានគេប៉ាន់ស្មានថាមានរាប់ម៉ឺននាក់ខណៈកម្មករបានធ្វើកូដកម្មទូទាំងប្រទេស ដើម្បីទាមទារឲ្យមានការវិលត្រឡប់នៃលទ្ធិប្រជាធិបតេយ្យនិងការដោះលែងមេដឹកនាំអ៊ុងសានស៊ូជី។

ហើយនៅរដ្ឋធានីណៃពិដោ វីដេអូបង្ហាញថា មនុស្សពីរនាក់បានដួលបន្ទាប់ពីត្រូវបានបាញ់ដោយទឹកមានលាយជាតិគីមី ដើម្បីបំបែកក្រុមអ្នកតវ៉ា៕

ប្រែសម្រួលដោយ៖ Vann Vann

ប្រភព៖ Daily Mail

ចុចអាន៖ យោធាមីយ៉ាន់ម៉ាលុបបំបាត់យន្តការសន្តិភាពរបស់គណបក្សលោកស្រី អ៊ុងសាន ស៊ូជី

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម