Connect with us

ព័ត៌មានអន្ដរជាតិ

បាតុករមួយចំនួនរងរបួស បន្ទាប់ពីប៉ូលិសមីយ៉ាន់ម៉ាបាញ់គ្រាប់ជ័រ

បានផុស

នៅ

នៅថ្ងៃអង្គារទី៩ខែកុម្ភៈនេះ ប៉ូលិសបានបាញ់គ្រាប់កាំភ្លើងជ័រទៅលើក្រុមអ្នកតវ៉ាប្រឆាំងរដ្ឋប្រហារក្នុងរដ្ឋធានីរបស់ប្រទេសមីយ៉ាន់ម៉ា ខណៈក្រុមបាតុករនៅទូទាំងប្រទេស ប្រឆាំងបម្រាមប្រមូលផ្តុំដែលដាក់ដោយយោធា។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការតវ៉ាបានផ្ទុះឡើងរយៈពេល៤ថ្ងៃជាប់ៗគ្នា ប្រឆាំងនឹងរដ្ឋប្រហារកាលពីសប្តាហ៍មុនថ្វីបើមានការព្រមានពីរបបយោធាថ្មីថា ពួកគេនឹងចាត់វិធានការប្រឆាំងបាតុកម្មដែលគំរាមកំហែងដល់ស្ថិរភាពក៏ដោយ។

នៅទីក្រុងណៃពិដោ សាក្សីបាននិយាយថា ប៉ូលិសបានបាញ់គ្រាប់កាំភ្លើងជ័រទៅលើក្រុមអ្នកតវ៉ាបន្ទាប់ពី បាញ់ទឹកដាក់ពួកគេកាលពីថ្ងៃចន្ទ។

ពលរដ្ឋម្នាក់បានប្រាប់ AFP ថា “ពួកគេបានបាញ់ព្រមានឡើងទៅលើមេឃចំនួន២គ្រាប់ បន្ទា​ប់មកពួកគេបានបាញ់គ្រាប់កាំភ្លើងជ័រទៅលើក្រុមអ្នកតវ៉ា”។ ពលរដ្ឋដដែលបន្ថែមថា គាត់បានឃើញមនុស្សមួយចំនួនរងរបួស។

យោធាបានហាមឃាត់ការប្រមូលផ្តុំមនុស្សលើស៥នាក់ក្នុងទីក្រុង យ៉ាំងហ្គោន ដែលជាមជ្ឈមណ្ឌលពាណិជ្ជកម្មរបស់ប្រទេសក៏ដូចជាទីក្រុង ណៃពិដោ និងតំបន់ផ្សេងទៀតនៅទូទាំងប្រទេសផងដែរ។

បម្រាមគោចរនៅពេលយប់ ក៏ត្រូវបានដាក់នៅតាមតំបន់ផ្ទុះការតវ៉ាផងដែរ។

ប៉ុន្តែនៅថ្ងៃអង្គារនេះ ការតវ៉ាថ្មីៗបានកើតឡើងនៅផ្នែកផ្សេងៗនៃទីក្រុងយ៉ាំងហ្គោន រួមមានទាំងនៅជិតទីស្នាក់ការកណ្តាលនៃគណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ (NLD) របស់លោកស្រី អ៊ុងសាន ស៊ូជី ផងដែរ៕

ប្រែសម្រួលដោយ៖ Vann Vann

ប្រភព៖ CNA

ចុចអាន៖ កងទ័ពមីយ៉ាន់ម៉ា គំរាមបាញ់គ្រាប់ពិតលើបាតុករ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១ ម៉ោង មុន

ក្រុមហ៊ុន​បច្ចេកវិទ្យា​ទំនើប​​ចិន ប្ដេជ្ញា​ជំរុញ​កម្មវិធី​សិក្សា TVET កម្ពុជា ឱ្យ​ស្រប​តាមស្តង់ដារ​សិក្សា​នៃ​ប្រទេសចិន និងអាល្លឺម៉ង់

ព័ត៌មានជាតិ៣ ម៉ោង មុន

មន្ត្រីក្រសួងសេដ្ឋកិច្ច ៖ ម្ចាស់​អាជីវកម្ម ដែលប្រឈមហានិភ័យ ត្រូវ​មាន​ធានារ៉ាប់រង​សម្រាប់​អាជីវកម្ម​ខ្លួន

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

​​តើគ្រោះ​​រញ្ជួយដី​កើត​នៅ​មីយ៉ាន់​ម៉ា​​​ប៉ះពាល់​និង​ជះឥទ្ធិពលដល់​ណាខ្លះ?​

ព័ត៌មានជាតិ៥ ម៉ោង មុន

អ្នកនាំពាក្យ៖ បុគ្គលិកដែលរត់ចេញពីអគារខ្ពស់ៗ ព្រោះខ្លាចករណីរញ្ជួយដីពេលនេះត្រឡប់ចូលអគារវិញធម្មតា

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម៥ ម៉ោង មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

Sokha Hotels

ព័ត៌មានពេញនិយម