ព័ត៌មានអន្ដរជាតិ
ក្រុមហាម៉ាស ដោះលែងចំណាប់ខ្មាំង១៦នាក់ទៀត នៅថ្ងៃទី៦នៃបទឈប់បាញ់
យោធាអ៊ីស្រាអែល បានបង្ហើបឲ្យដឹងថា ក្រុមហាម៉ាស បានប្រគល់ចំណាប់ខ្មាំងជនជាតិអ៊ីស្រាអែលចំនួន១២នាក់ និងថៃ៤នាក់ទៀត នៅថ្ងៃទី៦ នៃបទឈប់បាញ់បណ្តោះអាសន្ន។

លោក Daniel Hagari អ្នកនាំពាក្យកងកម្លាំងការពារអ៊ីស្រាអែល (IDF) បាននិយាយក្នុងការបង្ហោះលើគេហទំព័រ X កាលពីថ្ងៃពុធទី២៩ខែវិច្ឆិកាថា “យោងតាមព័ត៌មានដែលផ្តល់ដោយកាកបាទក្រហម, ចំណាប់ខ្មាំងជនជាតិអ៊ីស្រាអែលនិងថៃ កំពុងធ្វើដំណើរទៅកាន់ប្រទេសអ៊ីស្រាអែលហើយ”។
អ្នកនាំពាក្យបន្តថា ជនជាតិប៉ាឡេស្ទីន៣០នាក់ រួមមានកុមារ១៦នាក់ និងស្ត្រី១៤នាក់ ក៏នឹងត្រូវដោះលែងពីពន្ធនាគារអ៊ីស្រាអែលផងដែរ ជាថ្នូរនឹងការដោះលែងចំណាប់ខ្មាំង។

ការដោះលែងថ្មីនេះ កើតឡើងត្រឹមតែប៉ុន្មានម៉ោងប៉ុណ្ណោះ បន្ទាប់ពីចំណាប់ខ្មាំងអ៊ីស្រាអែលវ័យចំណាស់ពីរនាក់ ត្រូវបានប្រគល់ឲ្យកងកម្លាំងអ៊ីស្រាអែលវិញកាលពីព្រឹកថ្ងៃពុធ នៅក្នុងកិច្ចព្រមព្រៀងមួយដែលត្រូវបានចរចាក្រៅក្របខ័ណ្ឌ។
សូមបញ្ជាក់ ចំណាប់ខ្មាំងដែលត្រូវបានដោះលែង គឺស្ថិតក្នុងចំណោមមនុស្សប្រហែល២៤០នាក់ ដែលខ្មាន់កាំភ្លើងក្រុមហាម៉ាស ចាប់បានក្នុងអំឡុងពេលនៃការវាយលុកចូលទៅក្នុងភាគខាងត្បូងប្រទេសអ៊ីស្រាអែលកាលពីថ្ងៃទី៧ខែតុលា។
ពេលនោះ អ៊ីស្រាអែលនិយាយថា មនុស្សប្រមាណ១២០០នាក់ត្រូវបានសម្លាប់ ហើយជាការសងសឹក អ៊ីស្រាអែលបានទម្លាក់គ្រាប់បែកទៅលើតំបន់ហ្គាហ្សា ដោយសម្លាប់មនុស្សជាង ១៥០០០នាក់៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Daily Mail
ចុចអាន៖ ក្រុមហាម៉ាស ដោះលែងចំណាប់ខ្មាំង១២នាក់ទៀត ក្នុងនោះមានជនជាតិថៃ ២នាក់
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


