ព័ត៌មានអន្ដរជាតិ
ក្រុមហ៊ុន CD Projekt RED បានធ្វើការកែសម្រួលកម្មវិធីហ្គេម Cyberpunk 2077 ដើម្បីចៀសវាងពីការជ្រៀតចូល
កាលពីដើមសប្តាហ៍មុនក្រុមហ៊ុន CD Projekt RED បានធ្វើការព្រមានដល់អ្នកប្រើប្រាស់ឲ្យចៀសវាងប្រើមុខងារបន្ថែម ដែលអាចកែប្រែទិន្នន័យ សម្រាប់កម្មវិធីហ្គេម Cyberpunk 2077 ដែលបានមកពីប្រភពមិនច្បាស់លាស់ ព្រោះវាអាចឲ្យជនខិលខូចជ្រៀតចូលទៅក្នុងកុំព្យូទ័ររបស់លោកអ្នកបាន។

ភាពចន្លោះប្រហោងនេះ អាចឲ្យជនអនាមិកគ្រប់គ្រងកុំព្យូទ័រពីចម្ងាយ ហើយពួកគេថែមទាំងអាចទាញយកឯកសារ និងបញ្ចូលកម្មវិធីមេរោគបានទៀតផង។ ដើម្បីចៀសវាងពីការជ្រៀតចូលនេះ អ្នកប្រើប្រាស់គួរតែធ្វើបច្ចុប្បន្នភាពកម្មវិធីហ្គេមនេះ ជាមួយនឹង Cyberpunk 2077 Hotfix 1.12 ដែលក្រុមហ៊ុនបានដាក់ឲ្យប្រើប្រាស់កាលពីម្សិលមិញនេះ។

ទាក់ទងនឹងផ្នែកសុវត្ថិភាពផងដែរនោះ ក្រុមហ៊ុន CD Projekt RED ទើបតែបានប្រកាសកាលពីម្សិលមិញនេះថា ក្រុមហ៊ុនបានរងការវាយប្រហារពីជនអនាមិក ប៉ុន្តែក្រុមហ៊ុនបានប្រកាន់ជំហរថានឹងមិនធ្វើការបង់ប្រាក់តាមការទាមទាររបស់ក្រុមអ្នកវាយប្រហារនោះទេ ទោះបីជាពួកគេបានគំរាមថា នឹងធ្វើការផ្សព្វផ្សាយទិន្នន័យជាច្រើនរបស់ក្រុមហ៊ុនជាសាធារណៈមានដូចជា កូដរបស់កម្មវិធីហ្គេម Cyberpunk 2077, Witcher 3 និងព័ត៌មានជាច្រើនទៀតទាក់ទងនឹងគណនេយ្យនិងការគ្រប់គ្រងធនធានមនុស្ស៕
ប្រភព៖ នគរបាលប្រឆាំងបទល្មើសបច្ចេកវិទ្យា
-
ព័ត៌មានអន្ដរជាតិ២១ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


