ព័ត៌មានអន្ដរជាតិ
ក្រុមអ្នកវិទ្យាសាស្រ្ត WHO អះអាងថា ជំងឺកូវីដ១៩អាចមានប្រភពពីក្បាលជ្រូក
ក្រុមអ្នកស៊ើបអង្កេតអំពីការផ្ទុះឡើងនៃវីរុសនៅទីក្រុងអ៊ូហានបាននិយាយថា ជំងឺរាតត្បាតកូវីដ១៩ប្រហែលជាមានប្រភពមកពីក្បាលជ្រូក។
ទីក្រុងប៉េកាំងបានផ្អាកការនាំចូលផលិតផលអាហារក្លាសេបន្ទាប់ពីមានភ័ស្តុតាងបង្ហាញថា វីរុស Sars-CoV-2 ដើម ប្រហែលជាមកដល់ផ្សារលក់ដុំអាហារសមុទ្រ Huanan តាមវិធីនេះ។
ទោះបីជាយ៉ាងណាក៏ដោយ គេនៅតែមិនទាន់កំណត់ប្រភពដើមពិតប្រាកដនៃវីរុសនេះនៅឡើយទេ។
អាជ្ញាធរសុខាភិបាលចិនបានរាយការណ៍ម្តងហើយម្តងទៀតថា បានរកឃើញវីរុសកូវីដ១៩លើអាហារក្លាសេរួមទាំងក្បាលជ្រូកនិងអាហារសមុទ្រផងដែរ ដែលផលិតផលទាំងពីរនេះទំនងជាត្រូវបានលក់នៅផ្សារ Huanan។
ទ្រឹស្តី “ការចម្លងរោគតាមខ្សែសង្វាក់ត្រជាក់” ត្រូវបានពិភាក្សាយ៉ាងក្តៅគគុកនៅក្នុងសន្និសីទសារព័ត៌មានមួយក្នុងទីក្រុង អ៊ូហាន កាលពីថ្ងៃអង្គារ ដែលនៅទីនោះ ក្រុមអ្នកវិទ្យាសាស្ត្រអន្តរជាតិមកពីអង្គការសុខភាពពិភពលោក (WHO) បានបង្ហាញលទ្ធផលនៃការស៊ើបអង្កេតរយៈពេលមួយខែរបស់ពួកគេ។
មន្ត្រីគណៈកម្មការសុខភាពជាតិលោក Liang Wannian បាននិយាយថា “វីរុស Sars-CoV-2 អាចស៊ូទ្រាំក្នុងលក្ខខណ្ឌដែលគេរកឃើញនៅក្នុងអាហារក្លាសេ ការវេចខ្ចប់និងផលិតផលខ្សែសង្វាក់ត្រជាក់”។
ប្រសិនវាបង្ហាញការពិតមែននោះ វានឹងគាំទ្រទ្រឹស្តីរបស់ចិនដែលថា ជំងឺកូវីដ១៩មានប្រភពនៅខាងក្រៅទីក្រុងអ៊ូហាន ហើយបានឆ្លងដល់មនុស្សរួចទៅហើយមុនការឆ្លងរាលដាលនៅខែធ្នូឆ្នាំ២០១៩ ដែលចាប់ផ្តើមក្លាយជាជំងឺរាតត្បាតពិភពលោក៕
ប្រែសម្រួលដោយ៖ Vann Vann
ប្រភព៖ Daily Star
ចុចអាន៖ អ្នកជំនាញធ្វើការទស្សន៍ទាយដ៏រន្ធត់ អំពីពេលវេលាដែលពិភពលោកអាចកម្ចាត់ជំងឺកូវីដ១៩បាន
-
កីឡា៦ ថ្ងៃ ago
ឈ្នះខ្សែក្រវាត់ថ្ងៃជាមួយ ឈឿង ល្វៃ កីឡាករ Erdene ក៏មានរថយន្តទទួល
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅតែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ
-
ព័ត៌មានអន្ដរជាតិ១៧ ម៉ោង ago
Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភពលោកជាថ្មី
-
សន្តិសុខសង្គម១ សប្តាហ៍ ago
ដកហូតមុខតំណែង មេបញ្ជាការរងស្រុកស្វាយជ្រុំ៣នាក់ ពាក់ព័ន្ធករណីទារប្រាក់ពីអ្នកប្រើប្រាស់គ្រឿងញៀនជាង១ពាន់ដុល្លារ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
មនុស្សស្និទ្ធស្នាលទម្លាយពីស្ថានភាព Ngoc Trinh ក្រោយចេញពីពន្ធនាគារជាង៣ខែ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
តួជនទី៣ Benz ត្រលប់មកតំណែងស្រីស្អាតម្ដងទៀត ទោះឈានដល់អាយុ៤៣ឆ្នាំ