ព័ត៌មានអន្ដរជាតិ
វៀតណាម ដាក់គោលដៅកើបលុយ ៣.៥ ពាន់លានដុល្លារពីការនាំចេញទុរេនក្នុងឆ្នាំ ២០២៤ នេះ
ទីភ្នាក់ងារព័ត៌មាន Xinhua បានរាយការណ៍ដោយដកស្រង់ប្រភពចេញពីមន្ត្រីក្រសួងកសិកម្ម និងអភិវឌ្ឍន៍ជនបទវៀតណាមថា រដ្ឋាភិបាលវៀតណាមបានដាក់គោលដៅទាញចំណូលឲ្យបានចំនួន ៣.៥ ពាន់លានដុល្លារពីការនាំចេញទុរេនក្នុងឆ្នាំ ២០២៤ នេះ ខណៈកាលពីឆ្នាំ ២០២៣ វៀតណាមកើបលុយបានតែ ២ ពាន់លានដុល្លារប៉ុណ្ណោះ ។

លោក Dang Phuc Nguyen អគ្គលេខាធិការនៃសមាគមន៍ផ្លែឈើ និងបន្លែវៀតណាមបាននិយាយថា ការនាំចេញទុរេនអាចឈានដល់ ៣.៥ ពាន់លានដុល្លារនៅក្នុងឆ្នាំនេះ ដោយសារតែទិន្នផលទុរេនកាន់តែហក់ឡើងខ្ពស់ គួបផ្សំនឹងផ្ទៃដីដាំដុះកាន់តែច្រើន ជាពិសេសគឺការដាក់ស្លាកនាំចេញទៅកាន់ប្រទេសចិនតែម្ដង ។
ទន្ទឹមនោះ អនុរដ្ឋមន្ត្រីក្រសួងកសិកម្ម និងអភិវឌ្ឍន៍ជនបទ លោក Phung Duc Tien បានប្រាប់សារព័ត៌មាន VN Express ថា ប្រសិនបើកិច្ចសម្របសម្រួលស្ដីពីការនាំចេញទុរេនក្លាសេនៅក្នុងឆ្នាំ ២០២៤ នេះត្រូវបានចុះហត្ថលេខាជាមួយភាគីប្រទេសចិន នោះការដឹកចេញទុរេនរបស់វៀតណាមក៏អាចនឹងកើនឡើងបន្ថែមលើសនេះផងដែរ ។
គួរបញ្ជាក់ថា បច្ចុប្បន្នវៀតណាមបាននាំចេញទុរេនទៅកាន់ទីផ្សារចំនួន ៨ ប្រទេសក្នុងនោះចិនមានចំនួន ៩៧ ភាគរយនៃទំហំនាំចេញសរុប ខណៈកាលពីឆ្នាំ ២០២៣ ប្រាក់ចំណូលពីការនាំចេញទុរេនរបស់វៀតណាមបានធ្លាក់ចុះក្រោមគោលដៅ ២.២ ពាន់លានដុល្លារដែលស្មើនឹងជិត ៤០ ភាគរយនៃការដឹកចេញផ្លែឈើ និងបន្លែសរុបរបស់ប្រទេស ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ចុចអាន ៖ ម៉ាឡេស៊ី បំបែកសម្បុកពេស្យាចារ ឃាត់បាននារីថៃ វៀតណាម និងឥណ្ឌូណេស៊ី ៤៨នាក់

-
ចរាចរណ៍៣ ថ្ងៃ ago
ស្នងការរងខេត្តឧត្ដរមានជ័យម្នាក់ គាំងបេះដូងស្លាប់ពេលបើកបររថយន្ដ រួចជ្រុលបុករថយន្តមួយគ្រឿងទៀត
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ខេត្ត Phuket របស់ថៃរងការវាយប្រហារដោយទឹកជំនន់ភ្លាមៗ ក្រោយមានភ្លៀងធ្លាក់ខ្លាំង
-
ព័ត៌មានជាតិ១៩ ម៉ោង ago
សមត្ថកិច្ចឱ្យបុរសម្នាក់ដែលផ្សាយព័ត៌មានមិនពិតថា ខេត្តតាកែវមានករណីវះក្រលៀន ធ្វើកិច្ចសន្យាឈប់បំពុលសង្គម
-
ព័ត៌មានជាតិ២ ថ្ងៃ ago
សម្តេចធិបតី៖ ការប្រគល់វត្ថុបុរាណពីថៃជូនកម្ពុជាវិញ ជាការវិលត្រឡប់ដួងព្រលឹងបុព្វបុរសខ្មែរ
-
សុខភាព៤ ថ្ងៃ ago
ដំណឹងល្អ! កម្ពុជានឹងដាក់ឱ្យប្រើប្រាស់ថ្នាំព្រឹបប្រភេទចាក់បង្ការ មុនពេលប្រឈមនឹងការឆ្លងមេរោគអេដស៍ នៅខែឧសភា ខាងមុខ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
លើកនេះ រុស្ស៊ី ដាក់លក្ខខណ្ឌស្រួលមួយទៅអ៊ុយក្រែន បើចង់ចរចា ឈានទៅការបញ្ចប់សង្គ្រាមមែន
-
សន្តិសុខសង្គម១ ថ្ងៃ ago
នគរបាលរាជធានី ឃាត់ខ្លួនអនុប្រធានគណបក្សកម្លាំងជាតិ មួយរូប ពីបទ ញុះញង់បង្កឲ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ខ្លះៗអំពីរថយន្តដែលលោក ស៊ី ជីនពីង យកពីចិនមកជិះនៅកម្ពុជា