ព័ត៌មានអន្ដរជាតិ
ជប៉ុន កាត់ទោសប្រហារជីវិតបុរសម្នាក់ ក្នុងករណីដុតស្ទូឌីយូគំនូរជីវចល KyoAni សម្លាប់មនុស្សជាង ៣០នាក់
បុរសជនជាតិជប៉ុនម្នាក់ត្រូវបានកាត់ទោសប្រហារជីវិត ជុំវិញករណីដុតស្ទូឌីយូគំនូរជីវចល KyoAni ដែលបណ្ដាលឱ្យមនុស្សចំនួន ៣៦នាក់ស្លាប់ និងរបួសច្រើននាក់ កាលពីឆ្នាំ ២០១៩ ។
យោងតាមសារព័ត៌មាន BBC ចុះផ្សាយនៅថ្ងៃព្រហស្បតិ៍ នេះ បានឱ្យដឹងថា ជនជាប់ចោទឈ្មោះ Shinji Aoba អាយុ ៤៥ ឆ្នាំ បានសារភាពទទួលស្គាល់កំហុសរបស់ខ្លួនដែលបានប្រព្រឹត្តិកាលពីឆ្នាំ ២០១៩ ប៉ុន្តែមេធាវីរបស់គាត់បានព្យាយាមស្វែងរកការកាត់ទោសស្រាលជាងមុនក្រោមហេតុផលថា ជនជាប់ចោទមានបញ្ហា អសមត្ថភាពផ្លូវចិត្ត ។ យ៉ាងណាក៏ដោយ ចៅក្រមក្រុងតូក្យូ បានច្រានចោលហេតុផលមួយនេះ ដោយសម្រេចថា ជនជាប់ចោទ Shinji Aoba មានស្មារតីល្អ បានដឹងពីអ្វីដែលគាត់កំពុងធ្វើ ហើយសម្រេចថា ជននេះពុំមានបញ្ហាសតិនោះទេ ។

ទូរទស្សន៍ជប៉ុន NHK បានរាយការណ៍ថា ករណីខាងលើបានម្លាប់មនុស្សចំនួន ៣៦នាក់ គឺជាសោកនាដកម្មធំបំផុតមួយ និងជាការឈឺចាប់មិនអាចពិព័ណ៍នាបានឡើយ ។ បុគ្គលិកគំនូរជីវចលជាច្រើននាក់ ដែលមានវ័យក្មេៗ ត្រូវបានសម្លាប់ដោយអណ្ដាតភ្លើង បន្ទាប់ពីពួកគេបានជាប់នៅជាន់ខាងលើនៃស្ទូឌីយោ ។
ប្រភពដដែលបានបន្តថា ករណីមួយនេះ គឺជាករណីបណ្ដាលឱ្យមានមនុស្សស្លាប់ច្រើនបំផុតក្នុងប៉ុន្មានទសវត្សរ៍ចុងក្រោយនៅប្រទេសជប៉ុន និងបានបង្កឱ្យមានការកាន់ទុក្ខទូទាំងប្រទេសទៀតផង។
យោងតាមព្រះរាជអាជ្ញាដែលប្រាប់ទៅកាន់ចៅក្រមក្នុងសាលកាត់ក្ដី បានឱ្យដឹងថា កាលពីខែកក្កដា ឆ្នាំ ២០១៩ Shinji Aoba បានយល់ច្រឡំថា ស្ទូឌីយូគំនូរជីវចល KyoAni បានលួចចម្លងស្នាដៃរបស់ខ្លួន ដូច្នេះហើយគេក៏បានចូលទៅក្នុងស្ទូឌីយូរបស់ KyoAni ជាន់ផ្ទាល់ដី រួចធ្វើសកម្មភាពចាក់សាំងដុតតែម្ដង ហើយព្រមទាំងស្រែកថា “ស្លាប់ទៅៗ” ។ ក្នុងករណីនោះបានសម្លាប់មនុស្ស ៣៦នាក់ និងរបួស ៣២នាក់ ភាគច្រើនសុទ្ធតែជាសិល្បៈករគំនូរជីវចលវ័យក្មេង ចំណែក Shinji Aoba ផ្ទាល់បានរងរបួសធ្ងន់ ដោយសារភ្លើងឆេះខ្លួនរហូតដល់ ៩០ភាគរយឯនោះ ។

ក្រោយមកនៅកំលុងខែកញ្ញា ឆ្នាំ ២០២៣ Shinji Aoba បានសារភាពកំហុសរបស់ខ្លួនថា គេមិនបានដឹងថាទង្វើរបស់គេបានសម្លាប់មនុស្សច្រើនដល់ថ្នាក់នេះឡើយ ។ «កាលនោះខ្ញុំមាអារម្មណ៍ថា ខ្ញុំគ្មានជម្រើសអ្វីផ្សេងក្រៅពីធ្វើរឿងបែបនេះនោះទេ ហើយខ្ញុំក៏មិនបានដឹងដែរថា វាធ្វើឱ្យមានមនុស្សស្លាប់ច្រើនដល់ម្លឹង ខ្ញុំសោកស្ដាយខ្លាំងណាស់» សម្ដីសារភាពរបស់ Shinji Aoba ។
សូមបញ្ជាក់ថា ប្រទេសជប៉ុននៅតែបន្តរក្សាការដាក់ទោសទណ្ឌប្រហារជីវិតចំពោះឧក្រិដ្ឋកម្មធ្ងន់ធ្ងរបំផុត ដូចជាករណី ឃាតកម្មរង្គាល ហើយទោសប្រហារជីវិតនេះ ធ្វើឡើងដោយការព្យួរក ៕
ប្រែសម្រួលដោយ៖ ប៉ោ កុសល
ប្រភព៖ BBC
-
សន្តិសុខសង្គម១ សប្តាហ៍ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoថៃ ដាក់ច្បាប់អាជ្ញាសឹក នៅ Narathiwat, បើកដៃ ឲ្យទាហាន មានសិទ្ធបាញ់តាមចិត្ត
-
កីឡា៧ ថ្ងៃ agoយប់នេះជំនួបសំខាន់ ក្រុមបាល់ទះកម្ពុជា ប៉ះ ឥណ្ឌូណេស៊ី ជាការជួបគ្នាលើកទី១១
-
ព័ត៌មានអន្ដរជាតិ១៦ ម៉ោង agoស្ថានទូតចិន ជំរុញឲ្យថៃ ស៊ើបអង្កេតជាបន្ទាន់ ករណីសន្តិសុខ ប្រើអំពើហិង្សាជ្រុលហួសហេតុ លើពលរដ្ឋខ្លួន
-
ព័ត៌មានជាតិ៥ ថ្ងៃ agoកម្ពុជា-អាម៉េរិក ឈានដល់ការពិភាក្សាលើនីតិវិធីក្នុងការជ្រើសរើសយោធាកម្ពុជាទៅសិក្សានៅសាលាទ័ពជើងទឹកអាម៉េរិក
-
កីឡា៥ ថ្ងៃ agoក្រុមបាល់ទះកម្ពុជា ទទួលបាន ៦.០៣ ពិន្ទុ នៅក្នុងតារាងពិភពលោក ក្រោយឈ្នះ ហ្វីលីពីន យប់មិញ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoUN ៖ ជនអន្តោប្រវេសន៍ជិត១៥០នាក់ លង់ទឹកស្លាប់ ពេលទូកអស់ប្រេងកណ្តាលសមុទ្រ នៅអាហ្វ្រិកខាងលិច
-
ព័ត៌មានជាតិ៣ ថ្ងៃ agoអ្នកដំណើរជនជាតិបារាំងម្នាក់ អះអាងថា ត្រូវអាជ្ញាធរថៃបដិសេធការចូលប្រទេស និងបញ្ជូនត្រឡប់មកកម្ពុជាវិញ


