ព័ត៌មានអន្ដរជាតិ
Breaking News! រញ្ជួយដីកម្រិតធ្ងន់ ៧.១ រ៉ិចទ័រ វាយប្រហារជប៉ុន ឈានដល់ប្រកាសអាសន្ន រលកយក្សស៊ូណាមិ
គ្រោះរញ្ជួយដីកម្រិតធ្ងន់ ៧.១រ៉ិចទ័រ បានវាយប្រហារប្រទេសជប៉ុន ឈានដល់ការទាញសញ្ញាព្រមានរលកយក្សស៊ូណាមិ ទៀតផង នៅថ្ងៃអង្គារ ទី២៨ ខែកក្កដា ឆ្នាំ២០២៦។

តាមការផ្សាយរបស់ NHK, រញ្ជួយដីនេះ វាយប្រហារតំបន់ Kumamoto នាវេលាម៉ោង ៤:២៧នាទីរសៀល (ម៉ោងនៅជប៉ុន)។ វាមានជម្រៅរាក់ ១០គីឡូម៉ែត្រ និងចំណុចកណ្តាលក្បែរទីក្រុង Uki។
កម្លាំងរបស់វា ធ្វើឲ្យអាជ្ញាធរជប៉ុន ទាញសញ្ញាអាសន្នរលកយក្សស៊ូណាមិ នៅតំបន់ឆ្នេរសមុទ្រ Ariake និង Yatsushiro ខណៈពលរដ្ឋ ក៏ត្រូវបញ្ជាឲ្យជម្លៀសខ្លួនភ្លាមៗ ផងដែរ ព្រោះគេឃើញមាន រលកកម្ពស់ជាង ១ម៉ែត្រ បណ្តើរៗហើយ។
ទន្ទឹមនោះ អាជ្ញាធរជប៉ុន ព្រមានឲ្យតំបន់ចំនួន៧ លើកោះ Kyushu ដូចជា Kumamoto, Nagasaki, Kagoshima, Fukuoka, Saga, Oita និង Miyazaki ត្រូវមានការប្រុងប្រយ័ត្នខ្ពស់។
ទោះបីជាយ៉ាងណាក៏ដោយ ភ្លាមៗ មិនទាន់មានសេចក្តីរាយការណ៍អំពីមនុស្សរងគ្រោះ ឬការខូចខាតអ្វីទេ៕
អត្ថបទ៖ សុវណ្ណ
-
សន្តិសុខសង្គម១ សប្តាហ៍ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoថៃ ដាក់ច្បាប់អាជ្ញាសឹក នៅ Narathiwat, បើកដៃ ឲ្យទាហាន មានសិទ្ធបាញ់តាមចិត្ត
-
កីឡា៦ ថ្ងៃ agoយប់នេះជំនួបសំខាន់ ក្រុមបាល់ទះកម្ពុជា ប៉ះ ឥណ្ឌូណេស៊ី ជាការជួបគ្នាលើកទី១១
-
កីឡា៤ ថ្ងៃ agoក្រុមបាល់ទះកម្ពុជា ទទួលបាន ៦.០៣ ពិន្ទុ នៅក្នុងតារាងពិភពលោក ក្រោយឈ្នះ ហ្វីលីពីន យប់មិញ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoកម្ពុជា-អាម៉េរិក ឈានដល់ការពិភាក្សាលើនីតិវិធីក្នុងការជ្រើសរើសយោធាកម្ពុជាទៅសិក្សានៅសាលាទ័ពជើងទឹកអាម៉េរិក
-
ព័ត៌មានអន្ដរជាតិ៧ ម៉ោង agoស្ថានទូតចិន ជំរុញឲ្យថៃ ស៊ើបអង្កេតជាបន្ទាន់ ករណីសន្តិសុខ ប្រើអំពើហិង្សាជ្រុលហួសហេតុ លើពលរដ្ឋខ្លួន
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoUN ៖ ជនអន្តោប្រវេសន៍ជិត១៥០នាក់ លង់ទឹកស្លាប់ ពេលទូកអស់ប្រេងកណ្តាលសមុទ្រ នៅអាហ្វ្រិកខាងលិច
-
ព័ត៌មានជាតិ៣ ថ្ងៃ agoអ្នកដំណើរជនជាតិបារាំងម្នាក់ អះអាងថា ត្រូវអាជ្ញាធរថៃបដិសេធការចូលប្រទេស និងបញ្ជូនត្រឡប់មកកម្ពុជាវិញ


