Connect with us

ព័ត៌មានអន្ដរជាតិ

នារី​មាត់​ធំលើលោក ដាក់ដេញថ្លៃអ្នក​ថើបនាង ដើម្បី​យក​ប្រាក់​ទៅ​កែ​សម្ផស្សថែមទៀត

បានផុស

នៅ

Andrea Ivanova គឺជាស្រ្តីជនជាតិប៊ុលហ្គារី មានវ័យ ២៧ ឆ្នាំ កំពុងល្បីល្បាញនៅលើបណ្តាញសង្គមដោយសារតែធ្លាប់ជាប់កំណត់ត្រាបបូរមាត់ធំ​ជាងគេលើលោក ពេលនេះកំពុងរៀបចំផែនការថ្មីនៅឆ្នាំ២០២៤ ដោយសម្រេចចិត្តថានឹងដាក់ដេញថ្លៃ​ថើបរៃអង្គាស​ប្រាក់​សម្រាប់​ការ​កែ​សម្ផស្សបន្តទៀត។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តារាប្រព័ន្ធផ្សព្វផ្សាយសង្គមរូបនេះបានចំណាយប្រាក់ជិត ២០,០០០ ផោន លើការបង្កើនទំហំបបូរមាត់និងមានបំណងបង្កើតកំណត់ត្រាសម្រាប់បបូរមាត់ធំបំផុតរបស់ពិភពលោកជាថ្មី។ នាងជឿថា ពេលនេះនាងមានអាយុគ្រប់គ្រាន់ដើម្បីសម្រេចចិត្តថា តើត្រូវធ្វើអ្វីជាមួយរាងកាយឬចាក់បំពេញបន្ថែម ខណៈ Andrea ចាត់ទុកការវះកាត់កែសម្ផស្សជារៀងរាល់ឆ្នាំជាអំណោយ ហើយតែងតែធ្វើឲ្យនាងសប្បាយចិត្តនៅពេលដែលមុខមាត់ផ្លាស់ប្តូរ។

យោងតាមសារព័ត៌មាន Mirror បានដកស្រង់នូវសម្ដីរបស់​ Andrea Ivanova ថា ​“ខ្ញុំ​មិន​ដឹង​ថា​មាន Filler ប៉ុន្មាន​នៅ​បបូរមាត់​របស់​ខ្ញុំ​ទេ​។ វា​ត្រូវ​បាន​គេ​ចាក់​ជា​បន្ត​បន្ទាប់​ជា​ច្រើន​ឆ្នាំ​មក​ហើយ ហើយ​ចំនួន​នេះ​មាន​ច្រើន​រហូតរាប់លែងអស់ហើយ”។

អតីត​និស្សិត​ទស្សនវិជ្ជា​រូប​នេះ​ក៏​បាន​និយាយ​បន្ថែមទៀតថា បន្ទាប់ពីបានចាក់ថ្នាំ Filler កាលពីបុណ្យណូអែល គ្រួសារ​និង​មិត្ត​ភក្តិ ពួកគេ​រឹតតែ​បារម្ភ​ពី​សុខភាព​នាង​ “ពួកគេគិតថាមានរឿងអាក្រក់នឹងកើតឡើងចំពោះខ្ញុំ ហើយខ្លាចថានីតិវិធីកែសម្ផស្សអាចគំរាមកំហែងដល់អាយុជីវិត ខ្ញុំដឹងថាពួកគេមិនចូលចិត្តរបៀបជាខ្ញុំ ឬគេ​គិត​ថា​ខ្ញុំ​ល្ងង់​ពេក ហើយ​ខ្វះ​សម្រស់។ ប៉ុន្តែ​ខ្ញុំ​ចូលចិត្ត​របៀប​ដែល​ខ្ញុំ​មានសព្វថ្ងៃនេះ”។

យ៉ាងណាមិញនារី​មាត់​ធំលើលោកក៏បាន​លាតត្រដាងដែរថា ក្នុងមួយជីវិតនាងក៏ចង់មានមិត្តប្រុសនៅឆ្នាំ ២០២៤ ដរាបណាបុគ្គលនោះទទួលយក និងមិនរើសអើងរូបរាងរបស់នាង។ “ប្រសិនបើខ្ញុំមានទំនាក់ទំនងជាមួយនរណាម្នាក់ហើយ​គាត់​បាន​និយាយ​ថា គាត់​មិន​ស្រួល​ដើរ​តាម​ផ្លូវ ឬ​នៅ​ទីសាធារណៈ​ជាមួយ​ខ្ញុំ​ទេ។ យើងប្រហែលនឹងបែកគ្នាហើយ”។ ដោយសារតែរូបរាងផ្សេងគ្នារបស់នាង រារាំងនាងពីការធ្លាក់ក្នុងអន្លង់ស្នេហ៍។ ដូច្នេះហើយ នាងតែងតែសង្ឃឹមថា នឹងបានជួបដៃគូដែលសក្តិសមហើយគិតថាស្នេហាគឺជារបស់ដែលស្អាតបំផុតក្នុងលោកនេះ៕

អត្ថបទ៖ សាង ស្រីល័ក្ខ

ចុចអាន៖បុរសអាមេរិកម្នាក់ ច្រឡំពោលពាក្យគេហាមប្រាមលើកប៉ាល់ទេសចរណ៍ ជាប្រផ្នូលមិនល្អដូចទីតានិក

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១០ ម៉ោង មុន

សមាជិក​អចិន្ត្រៃយ៍​បក្ស​ខេត្តកោះកុង បំផុសស្មារតី​កៀងគរ​សមាជិក​បក្ស​ប្រឆាំង​មក​រួមរស់​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា

សន្តិសុខសង្គម១២ ម៉ោង មុន

ក្មេង​ទំនើង​២​ក្រុម​នៅ​ក្នុង​ប៉ោយប៉ែត​បើកឆាក​ប្រយុទ្ធ​ត្រូវ​កម្លាំង​អាវុធហត្ថ​ឃាត់ខ្លួន​បាន៨​នាក់

ព័ត៌មានជាតិ១៤ ម៉ោង មុន

អាជ្ញាធរខេត្តសៀមរាប គ្រោងដាំដើមឈើតាមដងផ្លូវឱ្យបាន១ម៉ឺនដើម រយៈពេល២ឆ្នាំខាងមុខ

ព័ត៌មានជាតិ១៤ ម៉ោង មុន

លោក ស សុខា៖ ក្រុមគ្រូពេទ្យស្ម័គ្រចិត្ត ស សុខា រួមចំណែកផ្ដល់សេវាសុខភាពជូនពលរដ្ឋ ស្របតាមនយោបាយសម្ដេចធិបតី

សេដ្ឋកិច្ច១៤ ម៉ោង មុន

ទីផ្សារ​រថយន្ត​ថៃ​ទន់​ខ្សោយ​ខ្លាំង​ ដោយ​​ការ​លក់​ធ្លាក់​ចុះរហូត​ដល់ជិត​ ២៤ ភាគរយ ៥ ខែ​​ដើម​ឆ្នាំ​  

Sokha Hotels

ព័ត៌មានពេញនិយម