ព័ត៌មានអន្ដរជាតិ
លោកស្រី ស៊ូជី ប្រហែលជាត្រូវបានកាត់ទោសដោយសម្ងាត់
បន្ទាប់ពីការឃុំខ្លួននៅក្នុងការឆ្មក់ពេលព្រឹកព្រលឹមថ្ងៃទី១ខែកុម្ភៈដែលជាថ្ងៃនៃការធ្វើរដ្ឋប្រហារ, លោកស្រី អ៊ុងសាន ស៊ូជី ត្រូវបានចោទប្រកាន់ក្រោមច្បាប់នាំចូលនិងនាំចេញ បន្ទាប់ពីអាយកូមមួយចំនួនត្រូវបានរកឃើញនៅក្នុងផ្ទះរបស់លោកស្រី។

មេធាវីរបស់ម្ចាស់ជ័យលាភីពានរង្វាន់ណូបែលរូបនេះបានប្រាប់ AFP កាលពីថ្ងៃអង្គារថា លោកស្រីត្រូវបានគេចោទប្រកាន់ពីបទរំលោភលើច្បាប់គ្រប់គ្រងគ្រោះមហន្តរាយរបស់ប្រទេស។
លោក Khin Maung Zaw បានប្រាប់ AFP ថា “លោកស្រីត្រូវបានចោទប្រកាន់ក្រោមមាត្រា៨នៃច្បាប់នាំចេញនិងនាំចូល និងមាត្រា២៥នៃច្បាប់គ្រប់គ្រងគ្រោះមហន្តរាយធម្មជាតិ”។

ទោះគេមិនច្បាស់ថា ច្បាប់គ្រោះមហន្តរាយនេះត្រូវបានអនុវត្តនៅក្នុងករណីរបស់លោកស្រី អ៊ុងសាន ស៊ូជី ដោយរៀបណាក៏ដោយ ប៉ុន្តែច្បាប់នេះត្រូវបានប្រើប្រឆាំងនឹងប្រធានាធិបតីដែលត្រូវទម្លាក់ពីតំណែងលោក Win Myint ទាក់ទងនឹងព្រឹត្តិការណ៍យុទ្ធនាការឃោសនាមួយ ដែលរដ្ឋាភិបាលយោធាចោទប្រកាន់ថា បានរំលោភលើការរឹតត្បិតទាក់ទងនឹងវីរុសកូរ៉ូណា។
លោក Khin Maung Zaw បានបន្ថែមថា លោកស្រី អ៊ុងសាន ស៊ូជី និងលោក Win Myint នឹងបង្ហាញខ្លួនតាមរយៈ Video Conference ក្នុងអំឡុងពេលជំនុំជម្រះក្តីនៅថ្ងៃទី១ខែមីនា។

ប៉ុន្តែលោក Tom Andrews អ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិ សម្រាប់ប្រទេសមីយ៉ាន់ម៉ាបាននិយាយថា លោកស្រី ស៊ូជី ប្រហែលជាត្រូវបានកាត់ទោសដោយសម្ងាត់។
គួរបញ្ជាក់ថា មនុស្សជាង៤២០នាក់ ត្រូវបានចាប់ខ្លួនចាប់តាំងពីការធ្វើរដ្ឋប្រហារមក៕
ប្រែសម្រួលដោយ៖ Vann Vann
ប្រភព៖ CNA
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៤ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
អត្ថាធិប្បាយ១ សប្តាហ៍ agoសេចក្ដីអធិប្បាយលើសុភាសិតខ្មែរ៖«អណ្តាតជាអាទិ៍កន្លង បានសុខទុក្ខផងពីព្រោះអណ្តាត»
-
កីឡា៥ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


