លោកស្រី ស៊ូជី ប្រហែលជាត្រូវបានកាត់ទោសដោយសម្ងាត់
Connect with us
Helistar Cambodia - Helicopter Charter Services

ព័ត៌មានអន្ដរជាតិ

លោកស្រី ស៊ូជី ប្រហែលជាត្រូវបានកាត់ទោសដោយសម្ងាត់

Published

on

បន្ទាប់ពីការឃុំខ្លួននៅក្នុងការឆ្មក់ពេលព្រឹកព្រលឹមថ្ងៃទី១ខែកុម្ភៈដែលជាថ្ងៃនៃការធ្វើរដ្ឋប្រហារ, លោកស្រី អ៊ុងសាន ស៊ូជី ត្រូវបានចោទប្រកាន់ក្រោមច្បាប់នាំចូលនិងនាំចេញ បន្ទាប់ពីអាយកូមមួយចំនួនត្រូវបានរកឃើញនៅក្នុងផ្ទះរបស់លោកស្រី។

មេធាវីរបស់ម្ចាស់ជ័យលាភីពានរង្វាន់ណូបែលរូបនេះបានប្រាប់ AFP កាលពីថ្ងៃអង្គារថា លោ​កស្រីត្រូវបានគេចោទប្រកាន់ពីបទរំលោភលើច្បាប់គ្រប់គ្រងគ្រោះមហន្តរាយរបស់ប្រទេស។

លោក Khin Maung Zaw បានប្រាប់ AFP ថា “លោកស្រីត្រូវបានចោទប្រកាន់ក្រោមមាត្រា៨នៃច្បាប់នាំចេញនិងនាំចូល និងមាត្រា២៥នៃច្បាប់គ្រប់គ្រងគ្រោះមហន្តរាយធម្មជាតិ”។

ទោះគេមិនច្បាស់ថា ច្បាប់គ្រោះមហន្តរាយនេះត្រូវបានអនុវត្តនៅក្នុងករណីរបស់លោកស្រី អ៊ុងសាន ស៊ូជី ដោយរៀបណាក៏ដោយ ប៉ុន្តែច្បាប់នេះត្រូវបានប្រើប្រឆាំងនឹងប្រធានាធិបតីដែលត្រូវទម្លាក់ពីតំណែងលោក Win Myint ទាក់ទងនឹងព្រឹត្តិការណ៍យុទ្ធនាការឃោសនាមួយ ដែលរដ្ឋាភិបាលយោធាចោទប្រកាន់ថា បានរំលោភលើការរឹតត្បិតទាក់ទងនឹងវីរុសកូរ៉ូណា។

លោក Khin Maung Zaw បានបន្ថែមថា លោកស្រី អ៊ុងសាន ស៊ូជី និងលោក Win Myint នឹងបង្ហាញខ្លួនតាមរយៈ Video Conference ក្នុងអំឡុងពេលជំនុំជម្រះក្តីនៅថ្ងៃទី១ខែមីនា។

ប៉ុន្តែលោក Tom Andrews អ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិ សម្រាប់ប្រទេ​សមីយ៉ាន់ម៉ាបាននិយាយថា លោកស្រី ស៊ូជី ប្រហែលជាត្រូវបានកាត់ទោសដោយសម្ងាត់។

គួរបញ្ជាក់ថា មនុស្សជាង៤២០នាក់ ត្រូវបានចាប់ខ្លួនចាប់តាំងពីការធ្វើរដ្ឋប្រហារមក៕

ប្រែសម្រួលដោយ៖ Vann Vann

ប្រភព៖ CNA

India in Cambodia (Embassy of India, Phnom Penh)
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម

Helistar Cambodia - Helicopter Charter Services