Connect with us

ព័ត៌មានអន្ដរជាតិ

អ្នកវិទ្យាសាស្រ្តរកឃើញវីរុសបំប្លែងខ្លួនថ្មីមួយប្រភេទទៀតឈ្មោះ Fin-796H

បានផុស

នៅ

ក្រុមអ្នកវិទ្យាសាស្ត្រហ្វាំងឡង់ បានអះអាងអំពីការរកឃើញវីរុសកូរ៉ូណាបំប្លែងខ្លួនថ្មីមួយប្រភេទទៀត ដែលមានកំឡាយដូចគ្នាទៅនឹងពូជវីរុសដែលកំពុងបង្កបញ្ហាដទៃទៀត។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ទោះបីជាយ៉ាងណាក៏ដោយ រហូតមកទល់ពេលនេះ វីរុសដែលគេឲ្យឈ្មោះជាបណ្តោះអាសន្នថា Fin-796H ទើបតែត្រូវបានគេរកឃើញមួយករណីប៉ុណ្ណោះ ប៉ុន្តែក្រុមអ្នកជំនាញទទួលស្គាល់ថា ពួកគេមិនដឹងច្បាស់ទេថាតើវារីករាលដាលយ៉ាងដូចម្តេច។

ហ្វាំងឡង់បាននិយាយថា វីរុសនេះ ទំនងជាមិនមែនលេចឡើងនៅទីនោះទេ ដោយសារតែអត្រាឆ្លងទាបរបស់ប្រទេស។

អ្នកស្រាវជ្រាវហ្វាំងឡង់ដែលរកឃើញវីរុសនេះ បាននិយាយថា វីរុសនេះមានកំឡាយដូចទៅនឹងអ្វីដែលគេឃើញនៅក្នុងអម្បូរបំប្លែងខ្លួន Kent និងអាហ្វ្រិកខាងត្បូង។

ពួកគេមិនបានបង្ហាញថាតើកំឡាយនោះជាអ្វីទេ ប៉ុន្តែពួកគេគិតថា វីរុសនេះប្រហែលជាមិនងាយឆ្លងឬធន់នឹងភាពស៊ាំឡើយ។

អ្នកវិទ្យាសាស្ត្រអង់គ្លេសបានទទូចថា ការលេចឡើងនៃវីរុសបំប្លែងខ្លួនថ្មីនេះ មិនមែនជាហេតុផលដើម្បីបង្កការភិតភ័យទេ។ វេជ្ជបណ្ឌិត Simon Clarke អ្នកស្រាវជ្រាវនៃជំងឺឆ្លងនៅសកលវិទ្យាល័យ Reading បានប្រាប់ MailOnline ថា “មិនទាន់មានភស្តុតាងណាមួយ ដែលត្រូវព្រួយបារម្ភឡើយ”៕

ប្រែសម្រួលដោយ៖ Vann Vann

ប្រភព៖ Daily Mail

ចុចអាន៖ ផ្ទុះវីរុសបំប្លែងខ្លួនថ្មីមួយទៀត ទោះវ៉ាក់សាំងក៏មិនខ្លាច

ចុចអាន៖ ក្រុមអ្នកវិទ្យាសាស្រ្ត WHO អះអាងថា ជំងឺកូវីដ១៩អាចមានប្រភពពីក្បាលជ្រូក

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២ ម៉ោង មុន

កម្មករ​នៃ​រោងចក្រ Y & W ជិត​២០០០​នាក់ បាន​បើកប្រាក់​ឈ្នួល និង​ប្រាក់​បំណាច់ ដោយ​ពេញចិត្ត និង​មាន​ជំនឿ​លើ​រាជរដ្ឋាភិបាល

ព័ត៌មានជាតិ២ ម៉ោង មុន

ឯកអគ្គរដ្ឋទូត​សាធារណរដ្ឋ​សហភាព​មី​យ៉ាន់​ម៉ា បេ្ត​ជ្ញា​ចិត្ត​ក្នុង​ការជំរុញ​ទំនាក់ទំនង និង​កិច្ចសហប្រតិបត្តិការ​រ​វាង​មី​យ៉ាន់​ម៉ា​-​កម្ពុជា​ឱ្យ​កាន់តែ​រឹងមាំ

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

ការសិក្សា ៖ ស្រ្តីដែលមានផ្ទៃពោះខំប្រឹងធ្វើការក្រោមកម្ដៅខ្លាំង ប្រឈមហានិភ័យកូនស្លាប់ក្នុងពោះ

ព័ត៌មានជាតិ៥ ម៉ោង មុន

ស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់ទី ៣ នៅ​ខេត្តព្រះសីហនុដាក់សម្ពោធ​ឲ្យដំណើការជា​ផ្លូវការ

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

ជនចំណាកស្រុកជាង ៥០០ នាក់ចូលចតនៅ អង់គ្លេស តាមទូកតូចៗ

ព័ត៌មានជាតិ៦ ថ្ងៃ មុន

ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅ​តែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ

ព័ត៌មានអន្ដរជាតិ២ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ មុន

អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ

ព័ត៌មានជាតិ៥ ថ្ងៃ មុន

សម្តេច​​​ ហ៊ុន សែន ​៖​ ហេតុ​អ្វី​បាន​ជា​មក​ដល់​ពេល​នេះ​ហើយ​មាន​មន្ត្រី​យើង​ប្រព្រឹត្ត​បែប​នេះ​ ដោយ​ពាក់​ស្បែក​ជើង​ចូល​ក្នុង​ព្រះ​វិហារ?

កីឡា៣ ថ្ងៃ មុន

ជើងឯកម៉ុងហ្គោលី Erdene​ អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត

Sokha Hotels

ព័ត៌មានពេញនិយម