ព័ត៌មានអន្ដរជាតិ
នាយករដ្ឋមន្ត្រី ហៃទី ដើរចេញពីតំណែងទាំងកំពុងនៅក្រៅប្រទេស
នាយករដ្ឋមន្ត្រីប្រទេសហៃទីលោក Ariel Henry បានសម្រេចចិត្តដើរចេញពីមុខតំណែងទាំងដែលលោកកំពុងនៅស្រុកក្រៅ ចំពេលប្រទេសកំពុងស្ថិតក្នុងស្ថានភាពវឹកវរ និងហៅលែងឮ ដោយសារតែអំពើហិង្សាកាន់តែផ្ទុះឆេះរោលរាលពេញផ្ទៃប្រទេស ។ នេះបើយោងតាមការលើកឡើងរបស់ប្រធានាធិបតីហ្គីយ៉ានលោក Irfaan Ali និងចុះផ្សាយដោយសារព័ត៌មាន BBC នៅថ្ងៃទី១២ ខែមីនានេះ ។

ថ្លែងក្នុងសន្និសីទសារព័ត៌មាន បន្ទាប់ពីការចរចាជាអន្តរជាតិនៅប្រទេសហ្សាម៉ាអ៊ីក, លោក Ali បានលើកឡើងថា “យើងសូមទទួលស្គាល់ការលាលែងពីតំណែងរបស់លោកនាយករដ្ឋមន្ត្រី Ariel Henry ហើយត្រៀមនឹងបង្កើតក្រុមប្រឹក្សាប្រធានាធិបតីអន្តរកាលដើម្បីតែងតាំងនាយករដ្ឋមន្ត្រីបណ្ដោះអាសន្ន” ។
ក្រុមប្រឹក្សាប្រធានាធិបតីអន្តរកាលនឹងមានអ្នកសង្កេតការណ៍ ២ នាក់ និងសមាជិកបោះឆ្នោតចំនួន ៧ រូប រួមទាំងតំណាងមកពីក្រុមចម្រុះហៃទីមួយចំនួនទៀតរួមទាំង វិស័យឯកជន និងសង្គមស៊ីវិល ក៏ដូចជាមេដឹកនាំសាសនាម្នាក់ផងដែរ ខណៈក្រុមប្រឹក្សានេះរំពឹងនឹងដើរតួជាអ្នកត្រួសត្រាយផ្លូវសម្រាប់ការបោះឆ្នោតលើកដំបូងនៅក្នុងប្រទេសកំពុងត្រដាបត្រដួស ចាប់តាំងពីឆ្នាំ ២០១៦ មក ។
នៅថ្ងៃទី២៩ ខែកុម្ភៈ ក្រុមក្មេងពាលបានចាប់ផ្តើមការបាញ់បោះក្នុងទីក្រុង Port-au-Prince និងនៅឯអាកាសយានដ្ឋានអន្តរជាតិនៃរដ្ឋធានីហៃទី ស្របពេលដែលអវត្តមានរបស់លោក Henry ដែលកំពុងបំពេញដំណើរទស្សនកិច្ចនៅប្រទេសកេនយ៉ាដើម្បីដើរហើររកកិច្ចព្រមព្រមសម្រាប់ការដាក់ពង្រាយកម្លាំងទ័ពបរទេសមកប្រយុទ្ធប្រឆាំងនឹងក្រុមក្មេងពាលនៅក្នុងប្រទេស ។

ជាការឆ្លើយតបក្រុមក្មេងពាលទាំងនោះបានដាក់មុខព្រួញរារាំងលោក Henry មិនឲ្យត្រឡប់ចូលមកកាន់ប្រទេសហៃទីវិញឡើយ ហើយថែមទាំងបើកប្រតិបត្តិការប្រដាប់អាវុធសម្រុកចូលពន្ធនាគារដ៏ធំបំផុតរបស់ប្រទេស និងបានរំដោះទណ្ឌិតមួយចំនួនធំដើម្បីបន្ថែមកម្លាំងតតាំង ខណៈចាប់តាំងពីពេលនោះមក រដ្ឋាភិបាលហៃទីសម្រេចប្រកាសដាក់ប្រទេសក្នុងស្ថានភាពអាសន្ន ហើយបច្ចុប្បន្នលោកនាយករដ្ឋមន្ត្រីកំពុងស្ថិតក្នុងប្រទេសព័រតូរីកូ ។
គួរបញ្ជាក់ថា រយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ប្រទេសហៃទីបានធ្លាក់ចូលក្នុងរណ្ដៅនៃវិបត្តិសង្គម និងនយោបាយ ជាពិសេសបន្ទាប់ពីការធ្វើឃាតលោកប្រធានាធិបតី Jovenel Moise កាលពីថ្ងៃទី៧ ខែកក្កដា ឆ្នាំ ២០២១ ស្របពេលដែលអំពើហិង្សានាពេលថ្មីៗនេះ ទាញឲ្យវិបត្តិមនុស្សធម៌ក្នុងប្រទេសកាន់តែហៅលែងឮហើយ ខណៈយោងតាមអង្គការអន្តរជាតិសម្រាប់ការធ្វើចំណាកស្រុក (IOM) ភាពចលាចលនេះបានធ្វើឲ្យប្រជាជនហៃទី ៣៦២,០០០ នាក់ត្រូវផ្លាស់ទីលំនៅ ហើយច្រើនជាងពាក់កណ្តាលនៃពួកគេគឺជាកុមារ ៕

ដោយ ៖ សុខ ជីវ័ន្ត
ចុចអាន ៖ ទូត EU និងប្រទេស ២ ទៀតចាប់ផ្ដើមជម្លៀសក្រុមការងារចេញពី ហៃទី ដែលកំពុងផ្ទុះអំពើហិង្សា
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
អត្ថាធិប្បាយ១ សប្តាហ៍ agoសេចក្ដីអធិប្បាយលើសុភាសិតខ្មែរ៖«អណ្តាតជាអាទិ៍កន្លង បានសុខទុក្ខផងពីព្រោះអណ្តាត»
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
សន្តិសុខសង្គម២ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម


