ព័ត៌មានអន្ដរជាតិ
ក្រោយមានករណីឆ្លងជាបន្តបន្ទាប់ វៀតណាមប្រាប់ពេលចាប់ផ្តើមចាក់វ៉ាក់សាំងការពារកូវីដ
ប្រទេសវៀតណាមនឹងចាប់ផ្តើមយុទ្ធនាការចាក់វ៉ាក់សាំងការពារជំងឺកូវីដ ១៩ របស់ខ្លួននៅខែក្រោយនេះដោយបុគ្គលិកផ្នែកសុខាភិបាលជួរមុខ និងមនុស្សចាស់ស្ថិតក្នុងក្រុមដែលត្រូវចាក់ដូសដំបូង ខណៈប្រទេសនេះកំពុងដោះស្រាយរលកឆ្លងថ្មីនៃរោគរាតត្បាតជាសកល ។
ប្រទេសអាស៊ីអាគ្នេយ៍មួយនេះរំពឹងថានឹងទទួលបានវ៉ាក់សាំង ៦០ លានដូសនៅឆ្នាំនេះ ក្នុងនោះ ៣០ លានដូសស្ថិតក្រោមកម្មវិធី Covax ដែលដឹកនាំដោយអង្គការសុខភាពពិភពលោក ខណៈកញ្ចប់ដំបូងនៃវ៉ាក់សាំង AstraZeneca ចំនួន ២០៤,០០០ ដូសនឹងមកដល់នៅថ្ងៃទី ២៨ ខែកុម្ភៈ ។
កាសែត Tuoi Tre បានរាយការណ៍ថា “ការចាក់វ៉ាក់សាំងលើកដំបូងដែលផ្តល់អាទិភាពដល់បុគ្គលិកពេទ្យជួរមុខ និងក្រុមដែលមានហានិភ័យខ្ពស់នឹងចាប់ផ្តើមនៅខែមីនា បន្ទាប់ពីវ៉ាក់សាំងរបស់ក្រុមហ៊ុន AstraZeneca មកដល់ ហើយឆ្លងកាត់ការត្រួតពិនិត្យគុណភាព” ។
កាសែតបាននិយាយថា ទូទឹកកកអាចផ្ទុកវ៉ាក់សាំងនៅសីតុណ្ហភាពពី -៤០ ដល់ -៨៦ អង្សាសេត្រូវបានគេរៀបចំនៅក្នុងទីក្រុងធំបំផុតទាំង ៣ របស់ប្រទេសរួមមានទីក្រុងហាណូយ ហូជីមិញ និងដាណាង ។
កាលពីពេលកន្លងទៅរដ្ឋាភិបាលបាននិយាយថា ខ្លួនកំពុងពិភាក្សាជាមួយក្រុមហ៊ុនផលិតវ៉ាក់សាំងរុស្ស៊ី និងអាមេរិកស្តីពីកិច្ចព្រមព្រៀងផ្គត់ផ្គង់វ៉ាក់សាំង ខណៈដែលប្រទេសនេះរំពឹងថាវ៉ាក់សាំងដែលផលិតក្នុងស្រុកនឹងត្រៀមរួចរាល់សម្រាប់ការចាក់នៅខែឧសភា ។
ទន្ទឹមនោះកាលពីចុងខែមុន ប្រទេសវៀតណាមបានអនុម័តវ៉ាក់សាំងរបស់ក្រុមហ៊ុន AstraZeneca សម្រាប់ប្រើប្រាស់ជាបន្ទាន់ ពោលប៉ុន្មានថ្ងៃបន្ទាប់ពីប្រទេសនេះបានរកឃើញករណីឆ្លងក្នុងសហគមន៍លើកដំបូងបន្ទាប់ពីទប់ស្កាត់បានក្នុងរយៈពេលជិតពីរខែ ។
គួរបញ្ជាក់ថា ប្រទេសដែលមានប្រជាជន ៩៨ លាននាក់បានកត់ត្រាករណីឆ្លងថ្មីនៃជំងឺកូវីដ ១៩ ចំនួន ៧៩១ ករណីចាប់តាំងពីការផ្ទុះចុងក្រោយបង្អស់ចាប់ផ្តើមកាលពីខែមុន ខណៈមានករណីឆ្លងសរុបចំនួន ២,៣៨៣ ករណី និងមានមនុស្សស្លាប់ ៣៥ នាក់ចាប់តាំងពីករណីដំបូងត្រូវបានរកឃើញកាលពីមួយឆ្នាំមុន ៕
ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ Asiaone
ចុចអាន ៖ ខេត្តផ្ទុះកូវីដខ្លាំងនៅវៀតណាមបញ្ជាឲ្យប្រជាជនស្នាក់នៅផ្ទះជាដាច់ខាត
ចុចអាន ៖ ខេត្តផ្ទុះកូវីដខ្លាំងនៅវៀតណាមញាប់ដៃញាប់ជើងបង្កើតមន្ទីរពេទ្យ ៣ បន្ថែមទៀត
-
កីឡា១ សប្តាហ៍ ago
ឈ្នះខ្សែក្រវាត់ថ្ងៃជាមួយ ឈឿង ល្វៃ កីឡាករ Erdene ក៏មានរថយន្តទទួល
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅតែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភពលោកជាថ្មី
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
តួជនទី៣ Benz ត្រលប់មកតំណែងស្រីស្អាតម្ដងទៀត ទោះឈានដល់អាយុ៤៣ឆ្នាំ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សម្តេច ហ៊ុន សែន ៖ ហេតុអ្វីបានជាមកដល់ពេលនេះហើយមានមន្ត្រីយើងប្រព្រឹត្តបែបនេះ ដោយពាក់ស្បែកជើងចូលក្នុងព្រះវិហារ?
-
កីឡា៣ ថ្ងៃ ago
ជើងឯកម៉ុងហ្គោលី Erdene អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត