កូវីដ-១៩
WHO ផ្ដល់ដំបូន្មានដល់អ្នកជំងឺកូវីដឥណ្ឌាដែលមិនអាចចូលសម្រាកព្យាបាលនៅមន្ទីរពេទ្យបាន ថែទាំខ្លួនឯងនៅផ្ទះ
ប្រធានអង្គការសុខភាពពិភពលោក (WHO) និយាយថា ទីភ្នាក់ងារមួយនេះ កំពុងបន្តជួយប្រទេសឥណ្ឌា ក្នុងការទប់ទល់នឹងការកើនឡើង នៃអ្នកជំងឺកូវីដ ១៩ ។
លោក Tedros Adhanom Ghebreyesus អគ្គនាយក WHO បានថ្លែងនៅក្នុងសន្និសីទសារព័ត៌មានមួយ កាលពីថ្ងៃចន្ទថា ទីភ្នាក់ងារនេះ បានផ្តល់ឧបករណ៍វេជ្ជសាស្ត្រអុកស៊ីសែន និងមន្ទីរពេទ្យចល័ត ដល់ប្រទេសឥណ្ឌា ។

លោកបាននិយាយថា WHO ក៏កំពុងផ្តល់ដំបូន្មាន ស្តីពីការថែទាំតាមផ្ទះ សម្រាប់អ្នកជំងឺដែលមិនអាច ចូលសម្រាកព្យាបាលនៅមន្ទីរពេទ្យបានផងដែរ ។
ទន្ទឹមនោះ លោក Tedros ក៏បានអំពាវនាវម្តងហើយម្តងទៀត ឲ្យបណ្តាប្រទេសនានា ចាត់វិធានការប្រឆាំងនឹងវីរុសនេះយ៉ាងហ្មត់ចត់ផងដែរ ដោយនិយាយថា ការលេចចេញនៃវីរុសនេះ អាចកើតឡើងនៅគ្រប់ទីកន្លែង ។

លោក Tedros ក៏បាននិយាយផងដែរថា WHO ក៏បានចុះហត្ថលេខា ជាមួយក្រុមហ៊ុនវ៉ាក់សាំង Moderna ក្នុងការទិញយកវ៉ាក់សាំងនេះ ចំនួន ៥០០ លានដូស តាមរយៈកម្មវិធី COVAX បន្ទាប់ពីការផ្គត់ផ្គង់វ៉ាក់សាំង AstraZeneca ដែលត្រូវបានផលិត នៅក្នុងប្រទេសឥណ្ឌា ត្រូវបានពន្យារពេល ហើយលោក Tedros បាននិយាយថា “យើងកំពុងបន្តប្រឈមនឹង កង្វះការផ្គត់ផ្គង់វ៉ាក់សាំងធ្ងន់ធ្ងរ” ។
បន្ថែមពីនេះ លោក Tedros បានអំពាវនាវដល់បណ្តាប្រទេស ដែលមានវ៉ាក់សាំងគ្រប់គ្រាន់ សម្រាប់ប្រជាជនរបស់ពួកគេ ឲ្យផ្តល់វ៉ាក់សាំងនេះដល់ប្រទេសដទៃទៀត ដែលកំពុងមានការខ្វះខាត ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ NHK
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


