ព័ត៌មានអន្ដរជាតិ
WHO ៖ គម្លាតវ៉ាក់សាំងរវាងប្រទេសអ្នកមាន និងអ្នកក្រកាន់តែអាក្រក់ទៅៗ
ប្រធានអង្គការសុខភាពពិភពលោក (WHO) បាននិយាយកាលពីថ្ងៃចន្ទថា គម្លាតរវាងវ៉ាក់សាំងដែលត្រូវបានគ្រប់គ្រងនៅក្នុងប្រទេសអ្នកមាន និងប្រទេសដែលត្រូវបានចែកចាយតាមរយៈកម្មវិធី COVAX កំពុងកើនឡើង និងកាន់តែអាក្រក់ទៅៗជារៀងរាល់ថ្ងៃ ។

នៅក្នុងសិក្ខាសាលាស្តីពីជំងឺកូវីដ ១៩ នៅទីក្រុងហ្សឺណែវ អគ្គនាយក WHO លោក Tedros Ghebreyesus បាននិយាយថា ប្រទេសអ្នកមានកំពុងចាក់វ៉ាក់សាំងមនុស្សវ័យក្មេង និងមនុស្សដែលមានសុខភាពល្អដែលមានហានិភ័យទាប បុគ្គលិកសុខាភិបាល មនុស្សចាស់ និងក្រុមដែលមានហានិភ័យដទៃទៀត ។
លោក Tedros បានិយាយថា “ប្រទេសក្រីក្របំផុតនៅលើពិភពលោកងឿងឆ្ងល់ថាតើហេតុអ្វីបានជាប្រទេសអ្នកនិយាយអំពីសាមគ្គីភាពនៃការចែកចាយវ៉ាក់សាំង” ។

លោកបានបន្ថែមទៀតថា “ការចែកចាយវ៉ាក់សាំងមិនស្មើភាពគ្នាមិនត្រឹមតែជាការខ្ជិលច្រអូសខាងសីលធម៌ប៉ុណ្ណោះទេតែវាក៏ជាការធ្វើឲ្យបរាជ័យខាងសេដ្ឋកិច្ច និងរោគរាតត្បាតផងដែរ” ។
កម្មវិធី COVAX ដែលដឹកនាំដោយអង្គការសុខភាពពិភពលោកមានគោលបំណងបញ្ចប់ដំណាក់កាលស្រួចស្រាវនៃជំងឺកូវីដ ១៩ ដោយធានានូវការបែងចែកវ៉ាក់សាំងត្រឹមត្រូវ និងស្មើភាពគ្នា ។

លោក Tedros បាននិយាយកាលពីថ្ងៃសុក្រថា វ៉ាក់សាំងច្រើនជាង ៤១១ លានដូសត្រូវបានគេប្រើប្រាស់ទូទាំងពិភពលោក ប៉ុន្តែ ៧៦ ភាគរយនៃវ៉ាក់សាំងទាំងនោះគឺមានតែនៅក្នុងប្រទេសចំនួន ១០ ប៉ុណ្ណោះ ។
លោកបាននិយាយកាលពីថ្ងៃចន្ទថា ប្រទេសមួយចំនួនកំពុងប្រណាំងដើម្បីចាក់វ៉ាក់សាំងប្រជាជនទាំងមូល ខណៈដែលប្រទេសផ្សេងទៀតមិនមានអ្វីទាំងអស់ ។ ទន្ទឹមនោះការឆ្លងកាន់តែច្រើន និងការលេចចេញវ៉ារ្យ៉ង់ថ្មីកាន់តែច្រើនក៏ជាហេតុផលដែលពួកគេនឹងចាក់វ៉ាក់សាំង ។

លោក Tedros បន្តថា “យើងត្រូវបង្កើនការផលិតវ៉ាក់សាំងឲ្យបានឆាប់តាមដែលអាចធ្វើទៅបាន ។ ប្រសិនបើប្រទេសនានាមិនចែកចាយវ៉ាក់សាំងដោយហេតុផលត្រឹមត្រូវយើងសូមអំពាវនាវឲ្យពួកគេធ្វើវាដោយមិនគិតពីផលប្រយោជន៍ផ្ទាល់ខ្លួន” ។
លោកបាននិយាយថា ប្រទេសមួយចំនួនបានធ្វើជាគំរូដ៏ល្អមួយដូចជា ប្រទេសកូរ៉េខាងត្បូង ទោះបីជាប្រទេសដែលមានប្រាក់ចំណូលខ្ពស់អាចមានលទ្ធភាពទិញវ៉ាក់សាំងបានយ៉ាងងាយស្រួលតាមរយៈកិច្ចព្រមព្រៀងទ្វេភាគីក៏ដោយក៏ពួកគេបានរង់ចាំវេនរបស់ខ្លួនសម្រាប់ការចែកចាយវ៉ាក់សាំងតាមរយៈកម្មវិធី COVAX ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ Anadolu
ចុចអាន ៖ WHO ជំរុញប្រទេសនានាត្រូវរាយការណ៍ពីជំងឺកូវីដ ១៩ បំប្លែងខ្លួនថ្មីជាដាច់ខាត
ចុចអាន ៖ ដំណឹងល្អ! វ៉ាក់សាំងចាក់តែមួយដូស Johnson & Johnson មានសុវត្ថិភាពលើមនុស្សអាយុលើស ១៨ ឆ្នាំ
-
ព័ត៌មានជាតិ១១ ម៉ោង agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
សន្តិសុខសង្គម៥ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី


