ព័ត៌មានអន្ដរជាតិ
កូរ៉េខាងជើង នឹងឈប់បង្ហោះប៉េងប៉ោងចងភ្ជាប់សំរាម និងលាមក ចូលដីកូរ៉េខាងត្បូង
រដ្ឋាភិបាលក្រុងព្យុងយ៉ាង បានប្រកាសថា ខ្លួននឹងឈប់បញ្ជូនប៉េងប៉ោង ដែលមានភ្ជាប់ជាមួយសំរាម និងលាមក បង្ហោះតាមព្រំដែនចូលក្នុងប្រទេសកូរ៉េខាងត្បូង ទៀតហើយ។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មានរដ្ឋកូរ៉េខាងជើង KCNA កាលពីថ្ងៃទី២ ខែមិថុនាកន្លងទៅ។

លោក Kim Kang-il អនុរដ្ឋមន្ត្រីក្រសួងការពារជាតិកូរ៉េខាងជើង បានអះអាងថា គិតចាប់ពីយប់ថ្ងៃទី២៨ ខែឧសភា ដល់ព្រឹកថ្ងៃទី២ ខែមិថុនា មានការបង្ហោះសំរាមតាមរយៈប៉េងប៉ោងចំនួន ៣៥ ០០០ប៉េងប៉ោង ចូលកូរ៉េខាងត្បូង ហើយបើគិតជាទម្ងន់សំរាមស្មើនឹង ១៥តោន។ លោក ថា ការបង្ហោះនឹងត្រូវផ្អាក ប្រសិនបើសកម្មជនកូរ៉េខាងត្បូងបញ្ឈប់ការបង្ហោះប៉េងប៉ោងភ្ជាប់ជាមួយខិត្តប័ណ្ណរិះគន់រដ្ឋាភិបាលលោក គីម ជុងអ៊ុន បន្តទៀត។
លោកអនុរដ្ឋមន្ត្រីកូរ៉េខាងជើង បានបន្ថែមថា ការបង្ហោះប៉េងប៉ោងនេះ ធ្វើឡើងជាការសងសឹកដើម្បីឲ្យកូរ៉េខាងត្បូងយល់ពីអារម្មណ៍មិនល្អ ព្រមទាំងការខំប្រឹងប្រែងដើម្បីប្រមូលយកសំរាមដែលបានបង្ហោះពីកូរ៉េខាងត្បូង ចូលមកទឹកដីរបស់កូរ៉េខាងជើង។ លោកបានព្រមានថា បើសកម្មជនកូរ៉េខាងត្បូង បន្តសកម្មភាពប្រឆាំងបែបនេះទៀត នោះកូរ៉េខាងជើងនឹងបង្ហោះប៉េងប៉ោងចូលវិញ ដោយចំនួននឹងច្រើនជាងរាប់រយដងនៃប៉េងប៉ោងដែលបានបង្ហោះ។

សូមបញ្ជាក់ថា ក្នុងរយៈពេលជាច្រើនឆ្នាំកន្លងទៅ សកម្មជនកូរ៉េខាងត្បួង បាននាំគ្នាបង្ហោះប៉េងប៉ោងចូលក្នុងប្រទេសកូរ៉េខាងជើង ដើម្បីបង្ហាញពីខិត្តប័ណ្ណរិះគន់លោក គីម ជុងអ៊ុន មេដឹកនាំកូរ៉េខាងជើង និងមានខ្លះជាបន្ទះ USB ផ្ទុកនូវវីដេអូចម្រៀង K-Pop ជាដើម៕
ដោយ៖ ឈាង
អានបន្ថែម៖ កូរ៉េខាងជើង បង្ហោះប៉េងប៉ោងចងភ្ជាប់សំរាម និងលាមក ចូលកូរ៉េខាងត្បូង

-
ព័ត៌មានអន្ដរជាតិ១០ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ២០ ម៉ោង ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
កីឡា១ សប្តាហ៍ ago
កញ្ញា សាមឿន ញ៉ែង ជួយឲ្យក្រុមបាល់ទះវិទ្យាល័យកោះញែក យកឈ្នះ ក្រុមវិទ្យាល័យ ហ៊ុនសែន មណ្ឌលគិរី
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?