ព័ត៌មានអន្ដរជាតិ
កូរ៉េខាងជើង បង្ហោះប៉េងប៉ោងចងភ្ជាប់សំរាម និងលាមក ចូលកូរ៉េខាងត្បូង
រដ្ឋាភិបាលក្រុងសេអ៊ូល បានក្រើនរំឭកប្រជាជនខ្លួន ដែលរស់នៅតាមបន្ទាត់ព្រំដែនជាមួយកូរ៉េខាងជើង ឲ្យមានការប្រុងប្រយ័ត្ន ក្រោយពីមានប៉េងប៉ោងជាង៩០ ត្រូវបានបង្ហោះចូលទឹកដីកូរ៉េខាងត្បូង។ បើតាមការចុះផ្សាយរបស់សារព័ត៌មាន Yonhap នៅថ្ងៃទី២៩ ខែឧសភា នេះ បានឲ្យដឹងថា នៅលើប៉េងប៉ោងមានចងភ្ជាប់ជាមួយវត្ថុផ្សេងៗគ្នា ហើយក្នុងនោះមានទាំងសំរាម និងលាមកផងដែរ។

យោធាកូរ៉េខាងត្បូង បាននិយាយថា ប៉េងប៉ោងទាំងនេះ ត្រូវបានបង្ហោះចេញពីកូរ៉េខាងជើង នៅត្រង់ព្រំដែនជម្លោះរវាងប្រទេសទាំង២ ដែលចាំបាច់តម្រូវឲ្យប្រជាជនកូរ៉េខាងត្បូងមានការប្រុងប្រយ័ត្ន និងត្រូវរាយការណ៍ទៅប៉ូលិស ឬយោធា ក្នុងករណីប្រទះឃើញណាមួយ។
Yonhap បានផ្សាយថា ប៉េងប៉ោងច្រើនជាង៩០ ត្រូវបានរកឃើញ ខណៈមានខ្លះបានធ្លាក់ចុះដល់ដី ឯខ្លះទៀតកំពុងហោះនៅលើមេឃនៅឡើយ។ បើតាមរូបភាពដែលថតបាន បង្ហាញថា នៅលើប៉េងប៉ោងមានខិត្តប័ណ្ណឃោសនា ថង់ប្លាស្ទិកពោរពេញដោយសំរាម និងខ្លះទៀតជាលាមក។

ការបង្ហោះប៉េងប៉ោងចូលដីកូរ៉េខាងត្បូង ធ្វើឡើងបន្ទាប់ពីមានសុន្ទរកថារបស់អនុរដ្ឋមន្ត្រីក្រសួងការពារជាតិក្រុងសេអ៊ូល ដែលរៀបរាប់ថា នឹងមានការធ្វើសមយុទ្ធការពារជាតិខ្នាតធំមួយ នៅថ្ងៃចន្ទ ដើមសប្ដាហ៍នេះ និងការព្រមានថា កូរ៉េខាងជើងអាចនឹងបញ្ជូនរបស់កខ្វក់ ឬសំរាមចូលតំបន់ព្រំដែន ដើម្បីជាការឆ្លើយតបនឹងសកម្មជនកូរ៉េខាងត្បូងមួយចំនួន។ ក្នុងរយៈពេលជាច្រើនឆ្នាំកន្លងមក សកម្មជនកូរ៉េខាងត្បួង បាននាំគ្នាបង្ហោះប៉េងប៉ោងចូលក្នុងប្រទេសកូរ៉េខាងជើង ដើម្បីបង្ហាញពីខិត្តប័ណ្ណរិះគន់លោក គីម ជុងអ៊ុន មេដឹកនាំកូរ៉េខាងជើង និងមានខ្លះជាបន្ទះ USB ផ្ទុកនូវវីដេអូចម្រៀង K-Pop។
គួររំឭកថា កូរ៉េខាងត្បូង និងកូរ៉េខាងជើង នៅតែមើលមុខគ្នាមិនចំដដែល បើទោះជាមានកិច្ចព្រមព្រៀងឈប់បាញ់ ដើម្បីបញ្ចប់សង្គ្រាមកូរ៉េឆ្នាំ១៩៥០-១៩៥៣ ក៏ដោយ។ ការប៉ះទង្គិចគ្នាធ្វើឡើងនៅតាមតំបន់ព្រំដែនអន្តរកូរ៉េ ហើយក្រុងព្យុងយ៉ាងតែងដាក់ពង្រាយគ្រាប់មីស៊ីល និងគ្រាប់រ៉ុក្កែតតម្រង់ទៅកាន់កូរ៉េខាងត្បូង ព្រមទាំងការគំរាមវាយលុកជារឿយៗទៅលើរដ្ឋាភិបាលក្រុងសេអ៊ូល៕
ដោយ៖ ឈាង
-
កីឡា៦ ថ្ងៃ agoក្រុមជម្រើសជាតិកម្ពុជា មានស្ថិតិល្អការប្រកួត ASEAN Championship នៅស្តាតមរតកតេជោ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoអភិបាលស្រុកសំរោង ចុះពិនិត្យស្ពាន «កាប់នឹម» បាក់ស្រុតធ្ងន់ សិក្សាលទ្ធភាពជួសជុលឡើងវិញ ដើម្បីធានាសុវត្ថិភាពពលរដ្ឋ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចង់យកកិច្ចព្រមព្រៀងចាស់ និងតថភាពជាក់ស្ដែងលើសមរភូមិ ទៅចរចាសន្តិភាពជាមួយអ៊ុយក្រែន
-
កីឡា៥ ថ្ងៃ agoចប់សន្សំពិន្ទុជុំទី២ World Cup 2026 រកឃើញ ៧ ក្រុមឡើងវគ្គ ៣២ ក្រុមចុងក្រោយ
-
សន្តិសុខសង្គម៥ ម៉ោង agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoអ្នកវិភាគមើលឃើញពីសក្ដានុពលពាណិជ្ជកម្មសេរីរវាងកម្ពុជានិងអឺរ៉ាស៊ីស្របគ្នានឹងបញ្ហាប្រឈមមួយចំនួន
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអាមេរិកបើកការវាយប្រហារលើអ៊ីរ៉ង់ ២ថ្ងៃជាប់គ្នា ដោយចោទទីក្រុងតេហេរ៉ង់ថា រំលោភលើកិច្ចព្រមព្រៀង
-
សន្តិសុខសង្គម១ សប្តាហ៍ agoបារីជិត១០០ប៊ិច ត្រៀមដឹកគេចពន្ធទៅថៃ ត្រូវបានសមត្ថកិច្ចបង្ក្រាបបានទាន់ពេល ខណ:ក្រុមឈ្មួញគ្មានញញើតច្បាប់


