ព័ត៌មានអន្ដរជាតិ
ពុលស្រាស្លាប់ ៣១ នាក់នៅឥណ្ឌា
យ៉ាងហោចណាស់មនុស្ស ៣១ នាក់បានស្លាប់ និងជាង ៦០ នាក់ទៀតកំពុងសម្រាកព្យាបាលនៅក្នុងមន្ទីរពេទ្យ បន្ទាប់ពីពុលស្រានៅក្នុងរដ្ឋ Tamil Nadu ភាគខាងត្បូងប្រទេសឥណ្ឌា។ នេះបើយោងតាមការចេញផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន Reuters នៅថ្ងៃទី ២១ ខែមិថុនានេះ។

យោងតាមអាជ្ញាធរនៅក្នុងរដ្ឋ Tamil Nadu បានឲ្យដឹងថា ចាប់តាំងពីថ្ងៃពុធមកមានមនុស្សជាង ១០០នាក់មានអាការក្អួត ឈឺពោះ និងរាគ ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យនៅស្រុក Kallakurichi បន្ទាប់ពីបានផឹកស្រាដែលមានជាតិពុល។ ជុំវិញករណីពុលស្រាបណ្ដាលឲ្យមានមនុស្សស្លាប់ច្រើនបែបនេះ រដ្ឋាភិបាលរដ្ឋឥណ្ឌាបានព្យួរការងារមន្ត្រីយ៉ាងហោចណាស់១០ នាក់ និងមេប៉ូលិសស្រុក ដែលអាចជាប់ពាក់ព័ន្ធជុំវិញឧប្បត្តិហេតុលក់ស្រាខុសច្បាប់។
ប៉ូលិសក៏បានចាប់ខ្លួនបុរសម្នាក់ឈ្មោះ Govindaraj អាយុ ៤៩ឆ្នាំផងដែរ ពីបទលក់ស្រាខុសច្បាប់ និងរឹបអូសស្រាបាន ២០០ លីត្រមានជាតិអាល់កុលលាយមេតាណុល។

គួរបញ្ជាក់ថា ករណីពុលស្រាជារឿយៗតែងតែកើតមាននៅក្នុងប្រទេសឥណ្ឌា ដោយឧបទ្ទវហេតុស្រដៀងគ្នានេះ បានកើតឡើងកាលពីឆ្នាំមុននៅក្នុងសង្កាត់ក្បែរនោះក្នុងរដ្ឋ Tamil Nadu ដែលបណ្តាលឱ្យមនុស្សរាប់សិបនាក់បានស្លាប់៕

អត្ថបទ៖ ប៊ុន សុភាព
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
អត្ថាធិប្បាយ១ សប្តាហ៍ agoសេចក្ដីអធិប្បាយលើសុភាសិតខ្មែរ៖«អណ្តាតជាអាទិ៍កន្លង បានសុខទុក្ខផងពីព្រោះអណ្តាត»
-
សេដ្ឋកិច្ច៤ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៥ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
សន្តិសុខសង្គម២ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម


