ព័ត៌មានអន្ដរជាតិ
ទ្រព្យសម្បត្តិមហាសេដ្ឋីទាំង៥០រូបនៅថៃ ធ្លាក់ចុះ ១២%
យោងតាមការចេញផ្សាយដោយទស្សនាវដ្ដី Forbes កាលពីថ្ងៃទី២ ខែកក្កដា ទ្រព្យសម្បត្តិសរុបនៃកំពូលសេដ្ឋីទាំង៥០នាក់ក្នុងប្រទេសថៃ បានធ្លាក់ចុះអស់ចំនួន ១២% ពី ១៧៣ពាន់លានដុល្លារ មកនៅសល់ត្រឹម ១៥៣ពាន់លានដុល្លារ កាលពីឆ្នាំ២០២៣។

បច្ចុប្បន្ន តំណែងមហាសេដ្ឋីលំដាប់ទី១នៅថៃ បានទៅលើលោក Chalerm Yoovidhya និងក្រុមគ្រួសាររបស់លោក ដែលជាសហស្ថាបនិកក្រុមហ៊ុន Red Bull ដោយទ្រព្យសម្បត្តិសរុបមានចំនួន ៣៦ពាន់លានដុល្លារ កើនឡើង ២,៦ពាន់លានដុល្លារ បើធៀបនឹងឆ្នាំ២០២២។ ក្រុមហ៊ុន Red Bull បានលក់ភេសជ្ជៈប៉ូវកម្លាំងរបស់ខ្លួន ក្នុងចំនួនច្រើនជាង ១២ពាន់លានកំប៉ុងនៅទូទាំងសកលលោក។
បងប្អូនត្រកូល Chearavanont បានរបូតតំណែងកំពូល មកឈរនៅលេខរៀងទី២វិញ ជាមួយទ្រព្យសម្បត្តិសរុប ២៩ពាន់លានដុល្លារ ធ្លាក់ចុះប្រមាណ ៥ពាន់លានដុល្លារ។ ការបាត់បង់ទ្រព្យសម្បត្តិដ៏ច្រើននេះ ក៏ព្រោះតែការធ្លាក់ចុះភាគហ៊ុនរបស់បងប្អូនត្រកូល Chearavanont នៅក្នុងក្រុមហ៊ុនធានារ៉ាប់រងចិន Ping An។
លំដាប់ទី៣ បានទៅលើលោក Charoen Sirivadhanabhakdi ដែលមានទ្រព្យសម្បត្តិសរុបចំនួន ១០ពាន់លានដុល្លារ តាមពីក្រោយដោយក្រុមគ្រួសារត្រកូល Chirathivat ដែលមានទ្រព្យសម្បត្តិ ៩,៩ពាន់លានដុល្លារ។ ដោយឡែកលេខរៀងទី៥វិញ បានទៅលើលោក Sarath Ratanavadi មានទ្រព្យសម្បត្តិ ៩,២ពាន់លានដុល្លារ។
ទស្សនាវដ្ដី Forbes បានឲ្យដឹងថា កត្តាចំនួន២ ដែលបានរុញច្រានទ្រព្យសម្បត្តិសេដ្ឋីថៃឲ្យស្រុតចុះ មានដូចជា កត្តាអស្ថិរភាពនយោបាយ និងការធ្លាក់ចុះនៃលុយបាតថៃ។ នៅក្នុងចំណោមមហាសេដ្ឋីទាំង៥០រូបរបស់ថៃ មានតែមនុស្សចំនួន ៧នាក់ប៉ុណ្ណោះ ដែលមានកំណើនទ្រព្យសម្បត្តិ៕
ដោយ៖ ឈាង
-
ព័ត៌មានអន្ដរជាតិ២៤ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


