ព័ត៌មានអន្ដរជាតិ
ព្យុះព្រះភិរុណ បង្កការបំផ្លិចបំផ្លាញនៅភាគខាងជើង ប្រទេសវៀតណាម
តាមការចុះផ្សាយរបស់ VN Express នៅថ្ងៃអង្គារទី២៣ ខែកក្កដា ឆ្នាំ២០២៤, ព្យុះព្រះពិរុណ កំពុងវាយប្រហារខេត្ត Quang Ninh ភាគខាងជើងប្រទេសវៀតណាម ដោយបណ្តាលឲ្យមានភ្លៀងធ្លាក់ខ្លាំង និងបំណាក់ដី ព្រមទាំងបង្កការបំផ្លិចបំផ្លាញ។

ព្យុះនេះវាយប្រហារនៅ Quang Ninh នាវេលាម៉ោង ៦:៣០នាទីព្រឹក ហើយសូម្បីទីក្រុង ហាណូយ ព្រមទាំងខេត្តជិតនោះដូចជា Thai Binh និង Nam Dinh ក៏រងគ្រោះដោយភ្លៀងធ្លាក់យ៉ាងគំហុកផងដែរ។
ឥទ្ធិពលព្យុះនេះ បានបង្កជាទឹកជំនន់តាមដងផ្លូវ ព្រមទាំងបោកបំបាក់ដើមឈើទៀតផង ជាហេតុបណ្តាលឲ្យមានការកកស្ទះចរាចរណ៍នៅតាមផ្លូវមួយចំនួន។

ស្របពេលជាមួយគ្នានោះ មជ្ឈមណ្ឌលឧតុនិយមវៀតណាមបានឲ្យដឹងថា ព្យុះ ព្រះភិរុណ បានបណ្តាលឲ្យមានខ្យល់ខ្លាំងចន្លោះពី៨៩ទៅ១០២គីឡូម៉ែត្រក្នុងមួយម៉ោង នៅលើកោះ Bach Long Vi ក្នុងឈូងសមុទ្រតុងកឹងហើយដោយសារឥទ្ធិពលរបស់វា ទីក្រុង Hai Phong និង Quang Ninh ដែលមានឆ្នេរនិងកោះល្បីៗ បានសម្រេចចិត្ត ផ្អាកសេវាកម្មកប៉ាល់ទេសចរណ៍សិន ដោយសារស្ថានភាពមិនសូវស្រួល។
មិនត្រឹមប៉ុណ្ណឹង អាជ្ញាធរក្រុង Hai Phong ក៏ប្រកាសបិទសាលារៀន និងអាជីវកម្មមួយចំនួនផងដែរ ដើម្បីបង្ការកុំឲ្យគ្រោះថ្នាក់ណាមួយកើតឡើង។

ទោះបីជាយ៉ាងណាក៏ដោយ គិតមកត្រឹមពេលនេះ មិនទាន់មានរបាយការណ៍អំពីជនរងគ្រោះណាម្នាក់នោះទេ។
សូមបញ្ជាក់ថា ព្រះភិរុណ គឺជាព្យុះធំទីពីរនៅសមុទ្រចិនខាងត្បូងក្នុងឆ្នាំនេះ បន្ទាប់ពីព្យុះទីមួយ ដែលបក់បោកកាលពីខែឧសភា ហើយទីភ្នាក់ងារឧតុនិយមវៀតណាម បានចេញការព្រមានថា ឆ្នាំនេះ នឹងមានព្យុះពី១១ទៅ១៣ កកើតក្នុងសមុទ្រចិនខាងត្បូង ខណៈក្នុងនោះ នឹងមានចន្លោះពី ៥ទៅ ៧ ដែលអាចវាយប្រហារដីគោកវៀតណាម៕
អត្ថបទ៖ សុខ សុវណ្ណ
-
ព័ត៌មានអន្ដរជាតិ២៤ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


