ព័ត៌មានអន្ដរជាតិ
អ្នកគាំទ្រលោក Trump សម្រុកចូលកន្លែងរាប់សន្លឹកឆ្នោត តវ៉ាឲ្យបញ្ឈប់ការរាប់ (មានវីដេអូ)
ភាពតានតឹងបានកើនឡើងខ្លាំងនៅសហរដ្ឋអាមេរិកខណៈក្រុមអ្នកគាំទ្រលោក Trump បានសម្រុកចូលមជ្ឈមណ្ឌលសន្និបាតមួយក្នុងរដ្ឋ Michigan ដោយជំរុញឲ្យបញ្ឈប់ការរាប់សន្លឹកឆ្នោត។
អ្នកយកព័ត៌មាន NBC លោក Steve Patterson បានបង្ហោះវីដេអូបង្ហាញក្រុមអ្នកតវ៉ាស្រែកថា “បញ្ឈប់ការរាប់” ហើយព្យាយាមសម្រុកចូលទៅក្នុងមជ្ឈមណ្ឌល TCF Hall ក្នុងទីក្រុង Detroit ដែលជាកន្លែងសន្លឹកឆ្នោតកំពុងត្រូវបានរាប់។ គាត់និយាយថា វាតានតឹងណាស់។

រឿងនេះបានកើតឡើងបន្ទាប់ពីលោកប្រធានាធិបតី Donald Trump ប្រកាសអំពីជ័យជម្នះនិងបានស្តីបន្ទោសការលួចបន្លំសន្លឹកឆ្នោតដោយនិយាយថា លោកនឹងយករឿងនេះទៅតុលាការកំពូលដើម្បីជំទាស់នឹងការរាប់សន្លឹកឆ្នោត។
សហរដ្ឋអាមេរិកកំពុងប្រឈមមុខនឹងរលកនៃបាតុកម្មថ្មីៗនៅពេលប្រទេសនេះរង់ចាំការសម្រេចចិត្តចុងក្រោយថាតើអ្នកណានឹងក្លាយជាប្រធានាធិបតីបន្ទាប់។

រដ្ឋមួយចំនួនតូចនៅតែមិនទាន់ប្រកាសលទ្ធផលខណៈសន្លឹកឆ្នោតតាមប្រៃសណីយ៍ក្នុងចំនួនកំណត់ត្រានៅតែកំពុងត្រូវបានគេរាប់។
បុរសម្នាក់ត្រូវបានគេឃើញស្រែកដាក់ក្រុមអ្នកយកព័ត៌មាននៅក្នុងរដ្ឋ Nevada ដោយអះអាងថា លោក Joe Biden កំពុងលួចការបោះឆ្នោត។ គាត់ស្រែកយ៉ាងខ្លាំងថា “យើងចង់បានសេរីភាពរបស់យើងសម្រាប់ពិភពលោក”។

ទន្ទឹមនឹងនេះ ឆ្មាំជាតិត្រូវបានគេមើលឃើញនៅតាមដងផ្លូវនៃទីក្រុង Philadelphia ខណៈដែលរដ្ឋ Pennsylvania នៅតែបន្តរាប់សន្លឹកឆ្នោត។
បន្ទាប់ពីការបោះឆ្នោត ក្រុមបាតុករបានដុតទង់ជាតិអាមេរិកនិងបានដើរក្បួនក្នុងទីក្រុង Portland ដោយច្រៀងបទចម្រៀងតវ៉ានិងប្រដាប់ដោយកាំភ្លើងខណៈថ្ងៃបោះឆ្នោតបានបង្កឲ្យមានភាពតានតឹងពាសពេញប្រទេស៕
ប្រែសម្រួលដោយ៖ Vann Vann
ប្រភព៖ AFP

-
ព័ត៌មានអន្ដរជាតិ១១ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ២១ ម៉ោង ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
កីឡា១ សប្តាហ៍ ago
កញ្ញា សាមឿន ញ៉ែង ជួយឲ្យក្រុមបាល់ទះវិទ្យាល័យកោះញែក យកឈ្នះ ក្រុមវិទ្យាល័យ ហ៊ុនសែន មណ្ឌលគិរី
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?