ព័ត៌មានអន្ដរជាតិ
កូរ៉េខាងត្បូងអាចចំណាយ១៤៦លានដុល្លារផ្តល់សំណងដល់ម្ចាស់អាជីវកម្មសាច់សុនខ
ក្រោយការអនុម័តច្បាប់កាលពីខែមករាដើមឆ្នាំនេះដែលហាមប្រាមការបរិភោគនិងលក់សាច់ឆ្កែធ្វើឱ្យប៉ះដល់ចំណូលរបស់អ្នកនៅក្នុងសង្ខាក់ផលិតកម្មសាច់សុនខ រដ្ឋាភិបាលកូរ៉េខាងត្បូងបានត្រៀមខ្លួនរកវិធីដើម្បីប្រកាសផែនការផ្តល់សំណងសម្រាប់អ្នកលក់សាច់សុនខ(ឆ្កែ) នៅក្នុងខែកញ្ញាខាងមុខនេះ។

ប្រទេសនៅអាស៊ីខាងកើតនេះ ស្វែងរកការបញ្ចប់ការទទួលទានសាច់សុនខដ៏ចម្រូងចម្រាសដែលមានអាយុកាលរាប់សតវត្ស ចំពេលមានការកើនឡើងនៃការគាំទ្រសម្រាប់សុខុមាលភាពសត្វ។
សារព័ត៌មាន Korean Herald មានមូលដ្ឋាននៅប្រទេសកូរ៉េខាងត្បូង បានផ្សាយថា ក្រសួងកសិកម្ម ស្បៀងអាហារ និងកិច្ចការជនបទ បានលើកឡើងនៅថ្ងៃទីខែសីហាថា៖«យើងនឹងប្រកាសផែនការមូលដ្ឋាននៅក្នុងខែកញ្ញា បន្ទាប់ពីបានពិគ្រោះយោបល់ជាមួយអាជ្ញាធរហិរញ្ញវត្ថុ»។
ក្រសួងនេះបានបន្ថែមថា៖«មិនមានអ្វីជាក់លាក់ណាមួយត្រូវបានសម្រេចចិត្តនៅឡើយទេទាក់ទងនឹងផែនការគាំទ្រ»។
សេចក្តីប្រកាសរបស់ក្រសួង បានធ្វើឡើងបន្ទាប់ពីរបាយការណ៍ប្រព័ន្ធផ្សព្វផ្សាយអំពីការរកឃើញនៃការសិក្សារបស់វិទ្យាស្ថានស្រាវជ្រាវសេដ្ឋកិច្ចជនបទកូរ៉េ។ ដោយផ្អែកលើការស្ទង់មតិនៃឧស្សាហកម្មអាជីវកម្មសាច់សត្វឆ្កែ ដោយការគណនាប្រាក់ចំណេញសុទ្ធប្រចាំឆ្នាំរបស់អ្នកបង្កាត់ពូជនៅ 310,000 វ៉ុន (ជាង២៤៨ដុល្លារអាមេរិក) ក្នុងឆ្កែ១ក្បាលដែលអាចបរិភោគបាន។

នេះត្រូវបានគេរំពឹងថានឹងមានឥទ្ធិពលលើការវិនិច្ឆ័យរបស់អាជ្ញាធរសារពើពន្ធទាក់ទងនឹងការគាំទ្រដែលគួរតែត្រូវបានផ្តល់ ហើយតម្លៃសំណងត្រូវបានប៉ាន់ប្រមាណថាស្ថិតក្នុងកម្រិតមួយដែលបង្កើនប្រាក់ចំណេញរបស់កសិករ។
ដោយគិតពីប្រាក់ចំណេញសុទ្ធរបស់ឧស្សាហកម្មនេះ ចំនួនទឹកប្រាក់នៃការគាំទ្រប្រចាំឆ្នាំដល់អ្នកលក់សាច់ឆ្កែទាំងអស់អាចឈានដល់ជាង ១៥០ពាន់លានវ៉ុន (ជាង១១០លានដុល្លារ)។ នេះបើយោងតាមការសិក្សា។
រដ្ឋាភិបាល និងសមាគមអ្នកបង្កាត់ពូជបាននឹងកំពុងចរចាអំពីវិធីសាស្ត្រ និងទំហំសំណង ក៏ដូចជាចំនួនឆ្នាំដែលសំណងរបស់អ្នកលក់នឹងមានសិទ្ធិទទួលបាន មុនពេលច្បាប់នេះអនុវត្តពេញលេញនៅឆ្នាំ២០២៧។
មានកសិដ្ឋានចំនួន ១៥០៧ដែលចិញ្ចឹមសត្វឆ្កែជាង៥០ម៉ឺនក្បាលសម្រាប់បរិភោគនាពេលបច្ចុប្បន្ន។ នេះជាការធ្លាក់ចុះយ៉ាងខ្លាំងចំនួន៣៥ភាគរយបើធៀបនឹង៥ឆ្នាំមុន ដោយយោងតាមការស្រាវជ្រាវរបស់រដ្ឋាភិបាលក្នុងឆ្នាំ២០២៣។
ការហាមប្រាមដែលត្រូវបានអនុម័តដោយសំឡេងគាំទ្រចំនួន២០៨ដោយគ្មានសំឡេងប្រឆាំង និង២សំឡេងអនុប្បវាទនឹងចូលជាធរមានបន្ទាប់ពីរយៈពេលអនុគ្រោះរយៈពេល៣ ឆ្នាំ។
ចាប់ពីឆ្នាំ ២០២៧តទៅ អ្នកដែលបង្កាត់ពូជ ស៊ីសាច់ ចែកចាយ ឬលក់សាច់ឆ្កែសម្រាប់មនុស្សអាចនឹងត្រូវជាប់គុករហូតដល់៣ឆ្នាំ ឬពិន័យជាប្រាក់រហូតដល់៣០លានវ៉ុន(ជាង២២០០០ដុល្លារ)៕
ដោយ រ៉ាន់ រើយ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


