ព័ត៌មានអន្ដរជាតិ
ការិយាល័យប្រធានាធិបតីកូរ៉េខាងត្បូងសាទរ សាលក្រមតុលាការធម្មនុញ្ញនៅថ្ងៃនេះ
ការិយាល័យប្រធានាធិបតីបានប្រកាសនៅថ្ងៃទី២៤មីនានេះ បានបង្ហាញជំហរស្វាគមន៍របស់ខ្លួនលើសាលក្រមរបស់តុលាការធម្មនុញ្ញក្នុងការច្រានចោលការចោទប្រកាន់ទម្លាក់អំណាចប្រឆាំងនឹងប្រធានាធិបតីស្តីទី និងនាយករដ្ឋមន្ត្រី Han Duck-soo ដែលរដ្ឋសភាគ្រប់គ្រងដោយបក្សប្រជាធិបតេយ្យដែលជាបក្សប្រឆាំងបានធ្វើកាលថ្ងៃទី២៧ខែធ្នូឆ្នាំមុន។

ក្នុងសេចក្តីប្រកាសព័ត៌មានក្រោមឈ្មោះអ្នកនាំពាក្យរបស់វិមានប្រធានាធិបតី ដែលត្រូវបានផ្សព្វផ្សាយដោយព័ត៌មានក្នុងស្រុក្ ការិយាល័យនាំពាក្យរបស់ប្រធានាធិបតី បានអះអាងថា៖«សេចក្តីសម្រេចរបស់តុលាការធម្មនុញ្ញនៅថ្ងៃនេះបានបង្ហាញឱ្យឃើញជាថ្មីម្តងទៀតថា ការរំលោភលើការចោទប្រកាន់របស់រដ្ឋសភាគឺជាការវាយលុកនយោបាយដែលមិនប្រុងប្រយ័ត្ន និងមានចរិតព្យាបាទ» ហើយ «យើងសង្ឃឹមថាការវិលត្រឡប់មកធ្វើការវិញរបស់នាយករដ្ឋមន្ត្រី Han នឹងក្លាយជាចំណុចចាប់ផ្តើមសម្រាប់ការធ្វើឱ្យប្រក្រតីភាពនៃកិច្ចការរដ្ឋ»។
តុលាការធម្មនុញ្ញបានបញ្ជាក់ពីហេតុផលរបស់ខ្លួនក្នុងការច្រានចោលករណីនេះដោយនិយាយថា «វាមិនអាចកំណត់បានថាការបំពានច្បាប់របស់នាយករដ្ឋមន្ត្រី Han គឺជាការក្បត់ការជឿទុកចិត្តរបស់ប្រជាជនដែលផ្តល់ដោយប្រយោលតាមរយៈប្រធានាធិបតីដែលមានអំណាចតែងតាំងគាត់»។
តុលាការធម្មនុញ្ញរបស់កូរ៉េខាងត្បូងបានលុបចោលការចោទប្រកាន់ប្រឆាំងនាយករដ្ឋមន្ត្រី Han Duck-soo ដោយដាក់ឱ្យគាត់ជាប្រធានាធិបតីស្តីទីវិញ។ ការសម្រេចរបស់តុលាការត្រូវបានធ្វើឡើងដោយសំឡេង ៥-១ ដោយចៅក្រមទាំង៨រូប ខណៈចៅក្រមពី២រូបបានបោះឆ្នោតអនុប្បវាទ។
ប្រធានាធិបតីស្តីទី Han Duck-soo ត្រូវបានចោទប្រកាន់ទម្លាក់ពីអំណាចនៅថ្ងៃទី២៧ខែធ្នូ ឆ្នាំ២០២៤ បន្ទាប់ពីលោកបដិសេធក្នុងការតែងតាំងចៅក្រមបីរូបដែលអនុម័តដោយរដ្ឋសភាទៅកាន់កៅអីតុលាការធម្មនុញ្ញដែលនៅទំនេរ និងការវេតូរបស់លោកប្រឆាំងសេចក្តីព្រាងច្បាប់ប្រឹក្សាពិសេសដែលបង្កើតឡើងដោយសភា ក្នុងបំណងស៊ើបអង្កេតប្រធានាធិបតី Yoon Suk Yeol និងជំទាវទីមួយ Kim Keon-hee។ នៅពេលនោះ លោក Han កំពុងកាន់តំណែងជាប្រធានាធិបតីស្តីទី បន្ទាប់ពីការចោទប្រកាន់របស់ប្រធានាធិបតី Yoon ជុំវិញការប្រកាសច្បាប់អាជ្ញាសឹកដែលបរាជ័យ។
តុលាការបានរកឃើញថាការចោទប្រកាន់ប្រឆាំងនឹងលោក Han មិនគ្រប់គ្រាន់ដើម្បីបង្ហាញអំពីភាពត្រឹមត្រូវនៃការដកតំណែងរបស់គាត់ ដែលនាំឱ្យគាត់ចូលកាន់តំណែងឡើងវិញ។ បន្ទាប់ពីការសម្រេចនេះ លោក Han បានបង្ហាញការប្ដេជ្ញាចិត្តក្នុងការដោះស្រាយបញ្ហាប្រឈមពាណិជ្ជកម្មពិភពលោក និងបានបញ្ជាក់ពីតម្រូវការសម្រាប់ការឯកភាពជាតិ។
តុលាការធម្មនុញ្ញមិនទាន់ប្រកាសអំពីកាលបរិច្ឆេទលើសេចក្តីសម្រេចរបស់ខ្លួនទាក់ទងនឹងការចោទប្រកាន់លោកប្រធានាធិបតី Yoon នៅឡើយទេ។ ប្រសិនបើការចោទប្រកាន់របស់លោក Yoon ត្រូវបានតុលាការធម្មនុញ្ញតម្កល់ការចោទប្រកាន់របស់សភា នោះការបោះឆ្នោតប្រធានាធិបតីថ្មីនឹងត្រូវបានទាមទារក្នុងរយៈពេល៦០ថ្ងៃ។
ក្នុងករណីតុលាការធម្មនុញ្ញបដិសេធការចោទប្រកាន់ដូចករណី លោក Han ពេលនោះ លោក Yoon Suk Yeol នឹងបន្តតួនាទីជាប្រធានាធិបតីវិញ។ ក្នុងពេលជាមួយគ្នានេះ Yoon ប្រឈមមុខនឹងការចោទប្រកាន់ផ្លូវច្បាប់យ៉ាងធ្ងន់ធ្ងរ រួមទាំងការចោទប្រកាន់ពីការបះបោរ ដែលរួមចំណែកដល់បរិយាកាសនយោបាយដ៏តានតឹងក្នុងប្រទេសកូរ៉េខាងត្បូង៕
ដោយ រ៉ាន់ រើយ

-
សន្តិសុខសង្គម២៣ ម៉ោង agoទុរេនរាប់តោននៅផ្សារភូពុយ អនុញ្ញាតឱ្យបន្តលក់ ក្រោយមន្ត្រីជំនាញប្រមូលសំណាក និងសាកសួរប្រភពនាំចូល
-
ព័ត៌មានជាតិ៦ ថ្ងៃ agoសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជនជាតិថៃ២នាក់និងខ្មែរម្នាក់ ករណីជួញដូរសារធាតុញៀន
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoតំណាងអាមេរិកនិងអ៊ីរ៉ង់ ប៉ះសម្តីគ្នាយ៉ាងខ្លាំងនៅសន្និសីទនុយក្លេអ៊ែរ របស់អង្គការសហប្រជាជាតិ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជាឆ្លើយតបនឹងហេតុការណ៍ទាហានថៃផ្ទុះអាវុធកាលពីថ្ងៃទី២៩ ខែមេសា
-
ព័ត៌មានជាតិ៥ ថ្ងៃ agoទាហានថៃបាញ់កាំភ្លើង៩គ្រាប់ មុខអនុព័ន្ធយោធាអាម៉េរិក ចិន រុស្ស៊ី ជប៉ុន ដែលចុះសង្កេតការណ៍នៅអូរស្មាច់
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoរដ្ឋបាលលោក ត្រាំ បកស្រាយថា «សង្គ្រាមចប់ហើយ» ដើម្បីគេចពីការសុំច្បាប់សភា
-
ព័ត៌មានជាតិ៧ ថ្ងៃ agoអាជ្ញាធរទាត់ចោលព័ត៌មានដែលផ្សាយថា ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន
-
ព័ត៌មានជាតិ៦ ថ្ងៃ agoបាក់ច្រាំងទន្លេនៅសង្កាត់ច្បារអំពៅទី ២ នាំទាំងប្រព័ន្ធលូបង្ហូរទឹកទៅជាមួយ


