ព័ត៌មានអន្ដរជាតិ
សាលក្រម លោក Yoon រំពឹងនៅខែមេសា គឺមុនថ្ងៃចៅក្រម២រូបផុតអាណត្តិ
មានសេចក្តីរាយការណ៍ថា សាលក្រមរបស់តុលាការធម្មនុញ្ញកូរ៉េខាងត្បូងលើបណ្តឹងបណ្តេញប្រធានាធិបតី Yoon Suk Yeol ចេញពីអំណាច នឹងត្រូវប្រកាសនៅក្នុងខែមេសាខាងមុខនេះ ខណៈតុលាការនេះកំពុងមមាញឹកដោះស្រាយបណ្តឹងតូចៗជាច្រើនទៀត។

សារព័ត៌មានកូរ៉េខាងត្បូង Korea Herald ដែលយោងតាមសេចក្តីរាយការណ៍ជាភាសាកូរ៉េផ្សាយក្នុងគេហទំព័រ News1 នៅថ្ងៃទី២៦ខែមីនា បានឲ្យដឹងថា តុលាការធម្មនុញ្ញកូរ៉េដែលបានធ្វើការលើសំណុំរឿងរបស់ ប្រធានាធិបតី Yoon Suk Yeol ដែលបានព្យួរអំណាច អស់រយៈពេលជាងមួយខែ បន្ទាប់ពីបញ្ចប់សវនាការនៅថ្ងៃទី២៥ខែកុម្ភៈ អាចជំរុញការប្រកាសសាលក្រមរបស់ខ្លួនរហូតដល់ខែមេសា។
ចៅក្រមទាំងប្រាំបីរូប បាននឹងកំពុងបើកកិច្ចប្រជុំពិភាក្សាស្ទើរតែរាល់ថ្ងៃ ប៉ុន្តែបានព្យាយាមអូសបណ្តាលការប្រកាសសាលក្រមដែលមិនធ្លាប់មានពីមុនមក។
ក្នុងចំណោមចៅក្រម៦រូបដែលមានឈ្មោះក្នុងតុលាការចាប់តាំងពីសំណុំរឿងចោទប្រកាន់របស់លោក Yoon ក៏ត្រូវបានបញ្ជូនទៅកាន់តុលាការកាលពីថ្ងៃទី១៤ខែធ្នូឆ្នាំ២០២៤ ចៅក្រុម៤រូបបានបោះឆ្នោតសម្រេចចិត្តជាឯកច្ឆ័ន្ទប្រឆាំងការចោទប្រកាន់ទម្លាក់ប្រធានាធិបតីស្តីទី Han Duck-soo កាលថ្ងៃទី២៤ខែមីនា។
នៅក្នុងសាលក្រមចោទប្រកាន់របស់តុលាការលើនាយករដ្ឋមន្ត្រី និងជាប្រធានាធិបតីស្តីទី Han Duck-soo កាលពីថ្ងៃទី២៤ខែមីនា ចៅក្រមចំនួន ៥នាក់បានបោះឆ្នោតទម្លាក់សំណើរបស់សភាដើម្បីចោទប្រកាន់លោក Han ខណៈដែលចៅក្រមម្នាក់ បានបោះឆ្នោតគាំទ្រសំណើនោះ ហើយចៅក្រមពីររូបទៀតបានបោះឆ្នោតអនុប្បវាទ។ វាជាការសម្រេចលើកដំបូងលើករណីចោទប្រកាន់ទាក់ទងផ្ទាល់នឹងការប្រកាសច្បាប់អាជ្ញាសឹកថ្ងៃទី៣ខែធ្នូរបស់លោក Yoon។
គិតមកដល់ម៉ោង៣រសៀលថ្ងៃទី២៦ខែមីនា តុលាការធម្មនុញ្ញមិនទាន់ផ្តល់សញ្ញាណាមួយថានៅពេលណាដែលខ្លួននឹងប្រកាសសាលក្រមរបស់ខ្លួនថាតើលោក Yoon នឹងត្រូវដកចេញឬអត់នោះទេ។ កន្លងមក តុលាការបានប្រកាសជូនដំណឹងមុនជាធម្មតាអំពីកាលបរិច្ឆេទដែលខ្លួននឹងចេញសាលដីកាពីរទៅបីថ្ងៃមុន សម្រាប់ហេតុផលសន្តិសុខ និងការរៀបចំ។
សម្រាប់សប្តាហ៍ទីបួនជាប់គ្នា ថ្ងៃទី២៨ខែមីនា ត្រូវបានគេមើលឃើញថាជាកាលបរិច្ឆេទដែលទំនងបំផុត ប្រសិនបើតុលាការធម្មនុញ្ញត្រូវបន្តទៅមុខជាមួយនឹងការប្រកាសសាលក្រមក្នុងសប្តាហ៍នេះ។ តុលាការនេះ នៅពេលបើកដំណើរការទទួលរឿងក្តីនេះដំបូងកាលថ្ងៃទី២៦ខែធ្នូ២០២៤ បានចាត់ទុកសំណុំរឿងចោទប្រកាន់លោក Yoon ថាជាកិច្ចការអាទិភាពបំផុត។
តាមសេចកី្តរាយការណ៍ របស់ Korea Herald ទោះជាយ៉ាងណាក៏ដោយ ឥឡូវនេះបណ្តឹងរដ្ឋធម្មនុញ្ញចំនួន៤០ផ្សេងទៀតត្រូវបានកំណត់ពេលសម្រាប់សេចក្តីសម្រេចនៅថ្ងៃទី ២៧ខែមីនា ដូច្នេះទំនងណាស់ដែលថា តុលាការនឹងមិនអាចដោះស្រាយសំណុំរឿងដ៏សំខាន់បំផុតរបស់ខ្លួននៅថ្ងៃទី២៨ខែមីនានោះទេ។
មានការរំពឹងទុកថា សេចក្តីសម្រេចមួយអាចកើតឡើងបន្ទាប់ពីការបោះឆ្នោតនៅថ្ងៃទី២ខែមេសា នៅតាមតំបន់មួយចំនួន ប្រហែលជានៅថ្ងៃទី៣ ឬ៤ខែមេសា ដោយពិចារណាថា ពេលវេលាកំណត់គឺតឹងតែងបំផុតសម្រាប់ចៅក្រម២រូបនៅក្នុងតំណែងសមាជិកចៅក្រមទាំង៩រូប ដែលនឹងផុតអាណត្តិនៅក្នុងខែមេសានោះដែរ។
ប្រធានចៅក្រមស្តីទី Moon Hyung-bae និងចៅក្រម Lee Mi-son បញ្ចប់អាណត្តិនៅថ្ងៃទី១៨ខែមេសា។ ក្នុងឆ្នាំ ២០១៧ សេចក្តីសម្រេចចោទប្រកាន់លើអតីតប្រធានាធិបតី Park Geun-hye បានកើតឡើងតែបីថ្ងៃមុនពេលប្រធានស្តីទីចៅក្រមតុលាការធម្មនុញ្ញចូលនិវត្តន៍៕

-
សេដ្ឋកិច្ច៣ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានអន្ដរជាតិ២ ម៉ោង agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ១ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម១ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៣ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoព្រះសង្ឃថៃ សុគត កើនដល់ ១០អង្គហើយ ក្នុងហេតុការណ៍បុករះ បង្កឡើងដោយ កុមារមានបញ្ហាស្មារតី


