ព័ត៌មានអន្ដរជាតិ
សាលក្រមរបស់លោក Han ចេញមុន ទើបសាលក្រម លោក Yoon សម្រេចតាមក្រោយ
តុលាការធម្មនុញ្ញរបស់ប្រទេសកូរ៉េខាងត្បូងនៅថ្ងៃចន្ទសប្តាហ៍ក្រោយ នឹងប្រកាសសាលក្រមជុំវិញការចោទប្រកាន់ទម្លាក់នាយករដ្ឋមន្ត្រី Han Duck-soo ដែលបានកាន់តួនាទីជាប្រធានាធិបតីស្តីទីត្រឹម១៣ថ្ងៃ បន្ទាប់ពីការចោទប្រកាន់ទម្លាក់ប្រធានាធិបតី Yoon Suk Yeol។
តុលាការធម្មនុញ្ញរបស់ប្រទេសកូរ៉េខាងត្បូងបានប្រកាសនៅថ្ងៃទី២០ខែមីនា ថា ខ្លួននឹងប្រកាសសាលក្រមថាតើត្រូវតម្កល់ការចោទប្រកាន់ទម្លាក់ប្រធានាធិបតីស្តីទី Han នៅថ្ងៃទី២៤ខែមីនា ឬក៏ត្រូវច្រានចោលពាក្យបណ្តឹងចោទប្រកាន់របស់សភាជាតិ ដែលបានធ្វើឡើងកាល២៧ខែធ្នូឆ្នាំ២០២៤ ដោយសារតែ ប្រធានាធិបតីស្តីទី Han Duck-soo មិនព្រមចេញក្រឹត្យតែងតាំងសមាជិកចៅក្រមនៃតុលាការធម្មនុញ្ញជំនួសចៅក្រមដែលផុតសុពលភាព និង ការចុះហត្ថលេខាលើក្រឹត្យបង្កើតក្រមប្រឹក្សាស៊ើបអង្កេតលើបទល្មើសរបស់ប្រធានាធិបតី Yoon Suk Yeol។

បន្ទាប់ពីការបដិសេធតាមសំណើរបស់សភាជាតិកូរ៉េខាងត្បូងដែលគ្រប់គ្រងដោយគណបក្សប្រជាធិបតេយ្យ រដ្ឋសភាកូរ៉េក៏បានចោទប្រកាន់លោកនាយករដ្ឋមន្ត្រី Han នៅថ្ងៃទី ២៧ខែធ្នូ ឆ្នាំ២០២៤ ជុំវិញការជាប់ពាក់ព័ន្ធក្នុងការប្រកាសច្បាប់អាជ្ញាសឹកថ្ងៃទី៣ខែធ្នូ របស់លោក Yoon ដែលនាំឱ្យមានការចោទប្រកាន់ផ្ទាល់ខ្លួនរបស់ប្រធានាធិបតីនៅថ្ងៃទី១៤ខែធ្នូ២០២៤។
សារព័ត៌មាន The Straits Times បានឲ្យដឹងថា សាលក្រមចោទប្រកាន់លោកនាយករដ្ឋមន្ត្រីនឹងកើតឡើងត្រឹមតែជាងមួយខែប៉ុណ្ណោះ បន្ទាប់ពីសវនាការលើអង្គសេចក្តីបានបញ្ចប់ក្នុងសម័យប្រជុំតែមួយនៅថ្ងៃទី១៩ខែកុម្ភៈ។
បន្ទាប់ពីការប្រកាសសាលក្រមរបស់នាយករដ្ឋមន្ត្រី Han ក្រុមអ្នកសង្កេតការណ៍ជឿថា វានឹងត្រួសត្រាយផ្លូវសម្រាប់តុលាការក្នុងការប្រកាសសាលក្រមដែលរំពឹងទុកខ្ពស់សម្រាប់ការចោទប្រកាន់របស់លោក Yoon នៅដើមថ្ងៃទី២៨ ខែមីនា។
សាលក្រមតុលាការធម្មនុញ្ញលើបណ្តឹងចោទប្រកាន់ទម្លាក់អំណាចប្រធានាធិបតី Yoon Suk Yeol បានក្លាយជាការរង់ចាំដ៏យូរបំផុតមួយ ធៀបនឹងសាលក្រមលើបណ្តឹងចោទប្រកាន់ទម្លាក់អំណាចរបស់ប្រធានាធិបតីមុនៗ មានអតីតប្រធានាធិបតី Park Geun-hye ក្នុងឆ្នាំ ២០១៧ ដោយប្រើពេលត្រឹម១១ថ្ងៃ និង Roh Moo-hyun ក្នុងឆ្នាំ ២០០៤ ដែលតុលាការធម្មនុញ្ញបានប្រកាសការសម្រេចចិត្តរបស់ពួកគេក្នុងរយៈពេល១៤ថ្ងៃ៕
-
ព័ត៌មានជាតិ៦ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា១ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានជាតិ១ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា២ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា១ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026
-
កីឡា២ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី


