Connect with us

ព័ត៌មានអន្ដរជាតិ

ខេត្តណាន​ភាគខាងជើង​ថៃ​កំពុង​ប្រឈម​ទឹកជំនន់ខ្លាំង​​

បានផុស

នៅ

 អាជ្ញាធរនៃ​សាលាក្រុងណាន (Nan) ស្ថិតនៅក្នុងខេត្តណានភាគ​ខាងជើង​​ប្រទេស​ថៃ​ នៅរសៀលថ្ងៃព្រហស្បតិ៍ បាន​ប្រកាស​​អាសន្ន​ឱ្យ​អ្នកស្រុកប្រមូលរបស់របររបស់ពួកគេឱ្យបានលឿន ដើម្បីគេចពីទឹកជំនន់ និងត្រៀមខ្លួនសម្រាប់បរិមាណទឹកដែលហូរ​ចូលមកពីភាគខាងជើង។

ទឹក​ហូរ​នៅ​ទន្លេណាន។ snipping from Khaosod
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តំបន់​ប្រជុំជនណានស្ថិតនៅ​តាមដ​ង​​ទន្លេ​ដែល​​ទទួល​ប្រភព​ទឹក​ពី​ទន្លេ​មេគង្គ​ក្នុង​ប្រទេស​ឡាវ បាន​​ពើ​ប​ប្រទះ​​នូវ​បរិមាណ​ទឹក​កើន​ឡង​យ៉ាងកំហុក រហូត​ដល់​ហូរ​ប្រៀប​​​ឈាន​ដល់​កម្រិ​ត​ប្រកាស​អាសន្ន​។  

​យោង​តាម​​ការ​ផ្សព្វផ្សាយ​ព័ត៌មាន​របស់​បណ្តាញ​សង្គម​សារព័ត៌មាន Khaosod ​អាជ្ញាធរ​ក្រុង​បានសង្កត់ធ្ងន់ថា សមាជិកសហគមន៍ត្រូវតែមានភាពជឿជាក់លើខ្លួនឯងតាមដែលអាចធ្វើទៅបាន។

ទន្ទឹមនឹងនេះ កម្ពស់ទឹកក្នុងទន្លេណាន ជិតដល់កំពូលជញ្ជាំងការពារទឹកជំនន់ ក្នុងតំបន់ក្រុងណាន ដែលមានចម្ងាយ ៩គីឡូម៉ែត្រ ហើយទឹកបានចាប់ផ្ដើមហក់ឡើងតាមចំណុចមួយចំនួនហើយ។

អាជ្ញាធរ​ក្រុងណានចាប់ជម្លៀស​ប្រជាជន​។ khaosod

នៅ​តាម​ទីផ្សារ​ក្នុង​តំបន់​នោះ គេ​សង្កេតឃើញ​អាជីវករកំពុងប្រញាប់ប្រញាល់​ទុកដាក់ទំនិញរបស់ពួកគេទៅកាន់ធ្នើរខ្ពស់ៗ ហើយមួយចំនួនទៀតកំពុងផ្លាស់ប្តូរទីតាំងទៅកាន់​ដង​ផ្លូវ និងផ្លូវថ្មើរជើង។

គេជឿថា ប្រសិនបើមានទឹកពីភាគខាងជើងហូរ​មក​បន្ថែម​លើ​លំហូរទឹក​ដែល​មាន​បច្ចុប្បន្ន នោះ​ស្ថានភាពទឹកជំនន់នឹងកាន់តែអាក្រក់ជាងឆ្នាំ២០១១​៕​

រ៉ាន់ រើយ​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ១៨ ម៉ោង មុន

កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម១៦ ម៉ោង មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

ព័ត៌មានអន្ដរជាតិ១៨ ម៉ោង មុន

ការ​ខូចខាត​បឋម ព្រោះ​គ្រោះរញ្ជួយដីដ៏ខ្លាំងក្លា​ដែល​វាយប្រហារអាស៊ីអាគ្នេយ៍

ព័ត៌មានអន្ដរជាតិ១៧ ម៉ោង មុន

នាយករដ្ឋមន្ត្រី​ថៃ ដាក់​ចេញ​បទបញ្ជា​​បន្ទាន់ដើម្បី​គ្រប់គ្រង់​គ្រោះរញ្ជួយដី​

ព័ត៌មានអន្ដរជាតិ១៩ ម៉ោង មុន

អាស៊ីអាគ្នេយ៍ច្រើនប្រទេសជួបរញ្ជួយដី ប៉ុន្តែ ថៃនិងមីយ៉ាន់ម៉ា ធ្ងន់ជាងគេ 

Sokha Hotels

ព័ត៌មានពេញនិយម