ព័ត៌មានអន្ដរជាតិ
ថៃពង្រីកការវិនិយោគផលិតស្រោមអនាម័យ ខណៈប្រទេស៥មានអ្នកប្រើច្រើនដាច់គេ
ប្រទេសចំនួនប្រាំមានអ្នកប្រើប្រាស់ស្រោមអនាម័យច្រើនជាងគេ គឺ ចិន សហរដ្ឋអាមេរិក ឥណ្ឌា ឥណ្ឌូណេស៊ី និងប្រទេសជប៉ុន ហើយក្រុមផលិតស្រោមអនាម័យរបស់ថៃគឺក្រុមហ៊ុន Thai Nippon Rubber Industries (TNR) បានទទួលសិទ្ធិផ្តាច់មុខក្នុងការផលិត និងលក់ស្រោមអនាម័យយីហោ Playboy នៅទូទាំងពិភពលោក សម្រាប់រយៈពេល៣០ឆ្នាំ លើកលែងតែនៅប្រទេសម៉ិកស៊ិក។
ក្រុមហ៊ុននេះមើលឃើញកំណើននៃការប្រើប្រាស់នឹងបន្តកើនឡើងចន្លោះពី៥ទៅ៧ភាគជារៀងរាលឆ្នាំ។

យោងតាម khaosod បញ្ចាក់ថា ក្រុមហ៊ុនគ្រោងនឹងលក់ស្រោមអនាម័យ Playboy លំដាប់ថ្នាក់ខ្ពស់នៅក្នុងប្រទេសថៃ និងទូទាំងពិភពលោក រួមទាំងនៅសហរដ្ឋអាមេរិក ប្រទេសចិន និងទីផ្សារដែលកំពុងរីកចម្រើនដូចជាប្រទេសឥណ្ឌា វៀតណាម និងអាហ្វ្រិក ហើយគោលដៅនឹងផ្តោតលើមនុស្សវ័យក្មេងដែលមានអាយុពី ១៨ទៅ៣៦ ឆ្នាំ។
លើសពីនេះ ក្រុមហ៊ុនកំពុងរៀបចំវិនិយោគប្រមាណពី ៥០០ ទៅ ៨០០លានបាតនៅចុងឆ្នាំក្រោយ ដើម្បីសាងសង់រោងចក្រថ្មីមួយនៅលើផ្ទៃដីទំហំ១៦រ៉ៃ (២៥៦០០ម៉ែត្រការ៉េ)។ បច្ចុប្បន្នក្រុមហ៊ុនកំពុងដំណើរការជ្រើសរើសទីតាំងក្នុងតំបន់ឧស្សាហកម្មផ្សេងៗក្នុងខេត្តឈុនបុរី។ រោងចក្រថ្មីនេះនឹងបង្កើនសមត្ថភាពផលិតស្រោមអនាម័យសរុបពីបច្ចុប្បន្ន ២ ពាន់លានកញ្ចប់ក្នុងមួយឆ្នាំដល់៣ពាន់លានកញ្ចប់ក្នុងមួយឆ្នាំ។
បន្ថែមពីលើស្រោមអនាម័យ Playboy ក៏មានគម្រោងអភិវឌ្ឍផលិតផលផ្សេងទៀតដូចជាប្រេងរំអិលដែលបញ្ចូលប្រេង CBD និងការផលិតស្រោមអនាម័យដែលស្តើងជាងផលិតផលមានលើទីផ្សារសេរីនាពេលបច្ចុប្បន្ននេះថែមទៀតផង។
ដោយឡែក កាលពីថ្ងៃទី ២៦ ខែសីហា លោក Amorn Darraratanaroj នាយកប្រតិបត្តិនៃក្រុមហ៊ុន TNR ដែលជាក្រុមហ៊ុនផលិត និងចែកចាយស្រោមអនាម័យក្នុងប្រទេសថៃ បាននិយាយថា ទីផ្សារស្រោមអនាម័យពិភពលោកបច្ចុប្បន្នមានតម្លៃ ២០០ពាន់លានបាត (៥៨.៧ ពាន់លានដុល្លារ) ហើយអាចរីកចម្រើនក្នុងអត្រា ៥ទៅ៧ភាគរយ។ចំណែកទីផ្សារនៅក្នុងប្រទេសថៃត្រូវបានគេប៉ាន់ប្រមាណថាមានចំនួន ១.៥ពាន់លានបាត (៤៤លានដុល្លារ) ហើយកំពុងកើនឡើង ៧ភាគរយជារៀងរាល់ឆ្នាំ ស្របតាមនិន្នាការទីផ្សារពិភពលោក។
ទន្ទឹមនោះទៀតដែរ លោក Ben Kohn នាយកប្រតិបត្តិនៃក្រុមហ៊ុន PLBY Group, Inc. និងជាម្ចាស់យីហោ Playboy បានបង្ហាញពីទំនុកចិត្តរបស់លោកចំពោះភាពជាដៃគូរយៈពេលវែងជាមួយ TNR ។ គាត់ជឿជាក់ថា កិច្ចសហការនេះ នឹងអាចឲ្យស្រោមអនាម័យម៉ាក Playboy វាយលុកទីផ្សារពិភពលោកបានយ៉ាងឆាប់រហ័ស ជាពិសេសប្រទេសគោលដែលប្រើស្រោមច្រើនជាងគេ៕

អត្ថបទ៖ សាង ស្រីល័ក្ខ
ចុចអាន៖ស្បែកជើង៨ម៉ូដ ធ្វើពីអាចម៍ផ្កាយ ពេជ្រ និងស្រោបមាស តម្លៃ ២០ លានដុល្លារក្នុងមួយគូ

-
ព័ត៌មានអន្ដរជាតិ១៧ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ១ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
កីឡា១ សប្តាហ៍ ago
កញ្ញា សាមឿន ញ៉ែង ជួយឲ្យក្រុមបាល់ទះវិទ្យាល័យកោះញែក យកឈ្នះ ក្រុមវិទ្យាល័យ ហ៊ុនសែន មណ្ឌលគិរី
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?