ព័ត៌មានអន្ដរជាតិ
កូរ៉េខាងជើងជួបវិបត្តិស្បៀងនិងទឹកស្អាតធ្ងន់ធ្ងរក្រោយរងគ្រោះទឹកជំនន់ដ៏ខ្លាំង
កូរ៉េខាងជើងជួបវិបត្តិកង្វះគ្រាប់ធញ្ញជាតិ ទឹកស្អាត និងមានភាពតានតឹងផ្នែកសេដ្ឋកិច្ចយ៉ាងខ្លាំង បន្ទាប់ពីទទួលរងគ្រោះទឹកជំនន់ធ្ងន់ធ្ងរវាយប្រហារក្នុងរយៈពេលចុងក្រោយ រហូតដល់រដ្ឋអំណាចតម្រូវឱ្យកាត់លុយកម្មករដែលធ្វើការនៅប្រទេសរុស្ស៊ីម្នាក់៧០ដុល្លារជារៀងរាល់ខែ។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មានDaily NKនៅថ្ងៃទី២៨ខែសីហានេះ។

កូរ៉េខាងជើងបានចល័តរថយន្តពន្លត់អគ្គិភ័យដើម្បីនាំយកទឹកស្អាតទៅកាន់តំបន់ទឹកជំនន់ក្នុងភាគខាងជើងដែល គោលដៅគឺផ្តល់ទឹកដល់ជនភៀសខ្លួនពីទឹកជំនន់សម្រាប់ផឹកនិងប្រើប្រាស់ប្រចាំថ្ងៃ ប៉ុន្តែប្រជាជននិយាយថាទឹកដែលផ្តល់គឺខ្វះខាតហើយមានគុណភាពទាប។
ថ្លែងដោយអនាមិក ប្រភពមួយនៅក្នុងខេត្តបាននិយាយនាពេលថ្មីៗនេះថា គណៈកម្មាធិការឆ្លើយតបរបស់រដ្ឋាភិបាលកណ្តាលសម្រាប់កិច្ចខិតខំប្រឹងប្រែងស្តារឡើងវិញ បានចាត់វិធានការបន្ទាន់តាមរយៈការចល័តរថយន្តពន្លត់អគ្គីភ័យនៅទូទាំងប្រទេសដោយចាប់ផ្តើមពីពាក់កណ្តាលខែសីហាដើម្បីបញ្ជូនទឹកដល់ប្រជាជននៅក្នុងខេត្ត Sinuiju ដែលរងគ្រោះដោយទឹកជំនន់។
រថយន្តពន្លត់អគ្គិភ័យដឹកទឹកចេញចំនួន២ដងក្នុងមួយថ្ងៃ គឺ ពេលព្រឹក និងពេលរសៀល ដោយដឹកទឹក៤០លីត្រទៅឲ្យ១គ្រួសារ។ អ្នកស្រុក Sinuiju នាំយកទឹកពី១០ទៅ២០លីត្រហើយរង់ចាំជាងមួយម៉ោងនិងពីរដងក្នុងមួយថ្ងៃដើម្បីទទួលបានទឹកពីឡានដឹកទឹក។
ប្រជាពលរដ្ឋដែលផ្លាស់ទីទៅកន្លែងសុវត្ថិភាពបានត្អូញត្អែរថា កង្វះទឹកបានបង្អាក់ពួកគេមិនឱ្យបោកគក់ ឬសូម្បីតែផឹកក៏ត្រូវសន្សំសំចៃដែរ។ ជាមួយនឹងទីក្រុងព្យុងយ៉ាងទទួលបានរបាយការណ៍ដែលជនភៀសខ្លួនចាត់ទុកការខ្វះខាតទឹកជាការលំបាកបំផុតរបស់ពួកគេ ដែលធ្វើឲ្យអាជ្ញាធរកូរ៉េខាងជើងបានចាប់ផ្តើមផ្គត់ផ្គង់ទឹកស្អាតដោយប្រើរថយន្តពន្លត់អគ្គីភ័យមកពីជុំវិញប្រទេស។
ជាមួយគ្នានេះក៏មានការដាច់ចរន្តអគ្គិសនីផងដែរ ដែលប្រជាជនមានការងឿងឆ្ងល់ថាហេតុអ្វីបានជាប្រព័ន្ធផ្សព្វផ្សាយកូរ៉េខាងជើង ដែលមិនបានរំលងការឃោសនាណាមួយទាក់ទងនឹងការបញ្ជូនគ្រឿងផ្គត់ផ្គង់ទៅកាន់តំបន់ទឹកជំនន់ តែបែរជាមិនបានរាយការណ៍អំពីការខ្វះខាតទឹករបស់ប្រពលរដ្ឋទៅវិញ។

Rodong Sinmun និងប្រព័ន្ធផ្សព្វផ្សាយកូរ៉េខាងជើងផ្សេងទៀតបានរាយការណ៍លម្អិតអំពីការចូលរួមរបស់មេដឹកនាំកូរ៉េខាងជើងលោក Kim Jong Un ក្នុងការជួយជនភៀសខ្លួន ដោយបន្លិចរូបភាពរបស់គាត់ជាមេដឹកនាំដែលស្រឡាញ់ប្រជាជន។ ពួកគេក៏បានរាយការណ៍ជាបន្តបន្ទាប់នូវព័ត៌មានអំពីប្រជាជនទូទាំងប្រទេសដែលប្រមូលផ្ដុំជំនួយសង្គ្រោះ ដើម្បីលើកកម្ពស់ការរួបរួមផ្ទៃក្នុង។ប៉ុន្តែការចែកចាយទឹកដោយប្រើរថយន្តពន្លត់អគ្គីភ័យ តែបែរជាមិនមានប្រព័ត៌មានផ្សព្វផ្សាយព័ត៌មានផ្សាយនោះទេ ដែលវាហាក់ដូចជារដ្ឋាភិបាលមិនចង់ឱ្យពិភពលោកដឹងថាខ្លួនកំពុងជួបវិបត្តិខ្វះទឹក។
អ្នកស្រុកជាច្រើនជឿថាការដាច់ប្រព័ន្ធផ្សព្វផ្សាយនេះគឺមានចេតនា។ ពួកគេសង្ស័យថា រដ្ឋាភិបាលចង់លាក់បាំងពីវិសាលភាពនៃវិបត្តិដោយសារ ភ្លៀងបានធ្វើឱ្យខូចខាតប្រព័ន្ធទឹកស្អាតយ៉ាងធ្ងន់ធ្ងរ ហើយអាជ្ញាធរមិនអាចជួសជុលបានឆាប់រហ័ស ទើបពួកគេត្រូវងាកមកប្រើប្រាស់រថយន្តពន្លត់អគ្គីភ័យជាវិធានការទប់ស្កាត់។
លើសពីនេះកូរ៉េខាងជើងក៏កង្វះគ្រាប់ធញ្ញជាតិ និងភាពតានតឹងផ្នែកសេដ្ឋកិច្ចបន្ទាប់ពីទឹកជំនន់ ខណៈតម្លៃគ្រាប់ធញ្ញជាតិនៅទីផ្សារកូរ៉េខាងជើងកំពុងឡើងថ្លៃ។ ភ្លៀងធ្លាក់ខ្លាំងនាពេលថ្មីៗនេះបានរារាំងដល់ការប្រមូលផលពោត ហើយអាជ្ញាធរកូរ៉េខាងជើងបានរឹតបន្តឹងទីផ្សារដើម្បីកិច្ចខិតខំប្រឹងប្រែងសង្គ្រោះទឹកជំនន់ ដែលបង្កឱ្យមានការកើនឡើងនៃតម្លៃអាហារ។
យោងតាមការស្ទង់មតិជាប្រចាំរបស់ Daily NK អំពីតម្លៃទីផ្សាររបស់ប្រទេសកូរ៉េខាងជើង អង្ករមួយគីឡូក្រាមនៅក្នុងទីផ្សារពិសេសមួយក្នុងទីក្រុងព្យុងយ៉ាងគឺ ៦០០០ វ៉ុនរបស់កូរ៉េខាងជើងគិតត្រឹមថ្ងៃទី ១៨ ខែសីហា ពោលគឺ ៥,៣ភាគរយ ខ្ពស់ជាងកាលពីពីរសប្តាហ៍មុននៅថ្ងៃទី ៤ខែសីហា ដែលមានតម្លៃ ៥៧០០ វ៉ុន។

ភ្លាមៗបន្ទាប់ពីទឹកជំនន់ អាជ្ញាធរកូរ៉េខាងជើងបានរាយការណ៍ថាបានលក់ស្តុកគ្រាប់ធញ្ញជាតិក្នុងសម័យសង្រ្គាម រួមទាំងការផ្គត់ផ្គង់អង្ករសង្គ្រោះបន្ទាន់សម្រាប់គណៈកម្មាការកិច្ចការរដ្ឋ តាមរយៈហាងលក់គ្រាប់ធញ្ញជាតិដែលគ្រប់គ្រងដោយរដ្ឋ ដើម្បីការពារកុំឱ្យតម្លៃស្រូវនៅលើទីផ្សារកើនឡើង។ ទោះជាយ៉ាងណាក៏ដោយ មិនត្រឹមតែទីផ្សារកូរ៉េខាងជើងដែលផ្គត់ផ្គង់គ្រាប់ធញ្ញជាតិមិនគ្រប់គ្រាន់នោះទេ ប៉ុន្តែអាជ្ញាធរកូរ៉េខាងជើងក៏កំពុងដាក់កម្រិតលើប្រតិបត្តិការទីផ្សារដើម្បីប្រមូលបុគ្គលិកសម្រាប់កិច្ចខិតខំប្រឹងប្រែងសង្គ្រោះទឹកជំនន់ ដែលធ្វើឲ្យតម្លៃគ្រាប់ធញ្ញជាតិកើនឡើង។
ពាក់ព័ន្ធនឹងបញ្ហាទឹកជំនន់នេះដែរកូរ៉េខាងជើងបានបដិសេដមិនទទួលជំនួយពីបរទេសនោះទេដោយថាខ្លួននឹងដោះស្រាយបញ្ហាដោយពឹងលើខ្លួនឯង បើទោះបីជាប្រទេសកូរ៉េខាងត្បូងនិងអង្គការអន្តរជាតិជាច្រើនប្រកាសផ្ដល់ជំនួយក៏ដោយ ប៉ុន្តែបើយោងតាមកម្មករសំណង់កូរ៉េខាងជើងដែលធ្វើនៅប្រទេសរុស្ស៊ីបានឲ្យដឹងថា ពួកគេត្រូវបានជំរិតទារប្រាក់ក្នុងម្នាក់ៗ៧០ដុល្លារ ដើម្បីជាជំនួយដល់គ្រោះទឹកជំនន់ ខណៈដែលប្រាក់ខែជាមធ្យមរបស់ពួគគេបានត្រឹមតែ១០០ដុល្លារប៉ុណ្ណោះ៕


អត្ថបទ៖ ប៊ុន សុភាព
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៥ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា៣ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ១៩ ម៉ោង agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
កីឡា៣ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoតុលាការកូរ៉េខាងត្បូង ផ្ដន្ទាទោសអតីតជំទាវទីមួយ Kim Keon Hee ជាប់ពន្ធនាគារ ៧ឆ្នាំ ពីបទទទួលសំណូក


