ព័ត៌មានអន្ដរជាតិ
កាកសំណល់អាហារៈ ចំនួន៩០០លានតោនត្រូវបានបោះចោល
សន្ទស្សន៍កាកសំណល់អាហាររបស់កម្មវិធីបរិស្ថានអង្គការសហប្រជាជាតិបានបង្ហាញថា ១៧%នៃអាហារដែលអ្នកប្រើប្រាស់អាចរកបាននៅក្នុងហាង តាមផ្ទះ និងភោជនីយដ្ឋានបោះចោលផ្ទាល់ទៅក្នុងធុងសំរាមតែម្តង។ កាកសំណល់ប្រហែលជា៦០%គឺនៅតាមផ្ទះ។

ការជាប់បំរាមក្នុងអន្តរកាលកូវិដ-១៩ហាក់ដូចជាមានផលវិជ្ជមានគួរឲ្យភ្ញាក់ផ្អើលគឺធ្លាក់កាកសំណល់តាមផ្ទះគួរឲ្យកត់សំគាល់។
អង្គការសប្បុរសធម៌និរន្តរភាព Wrap ដែលជាដៃគូរបស់អង្គការសហប្រជាជាតិដែលធ្វើការស្រាវជ្រាវបានបង្ហាញរបាយការណ៍ថា មនុស្សបានកំពុងមានផែនការទិញទំនិញ និងអាហាររបស់ពួកគេដោយមានការយកចិត្តទុកដាក់ជាងមុន។
នៅក្នុងកិច្ចខិតខំប្រឹងប្រែងការងារនេះ មេចុងភៅល្បីៗត្រូវបានគេចុះបញ្ជីដើម្បីជំរុញឲ្យមានទម្លាប់ល្អក្នុងការកាត់បន្ថយកាកសំណល់ឲ្យសល់តិចបំផុត។
ឡានដឹកអាហារ២៣លានគ្រឿង
លោក Richard Swannell នាយកអភិវឌ្ឍអង្គការ Wrap បានប្រាប់ BBC ថា របាយការណ៍បានគូសបញ្ជាក់ពីបញ្ហាពិភពលោកមួយគឺ«ធំជាងការប៉ាន់ស្មាននាពេលកន្លងមក»។
«អាហារចំនួន៩២៣លានតោនកំពុងត្រូវបានខ្ជះខ្ជាយជារៀងរាល់ឆ្នាំដែលផ្ទុកក្នុងរថយន្តដឹកទំនិញចំនួន២៣លានគ្រឿងដែលក្នុងមួយគ្រឿងផ្ទុក៤០តោន។

វាជាបញ្ហាមួយដែលពីមុនត្រូវបានចាត់ទុកជាបញ្ហាស្ទើរតែផ្តាច់មុខនៅក្នុងប្រទេសអ្នកមាន ដែលអ្នកប្រើប្រាស់ទិញទំនិញលើសពីតម្រូវការប្រើប្រាស់របស់ពួកគេថែមទៀត ប៉ុន្តែការស្រាវជ្រាវនេះរកឃើញថា កាកសំណល់យ៉ាងច្រើនមានគ្រប់ទីកន្លែង»។
គម្លាតនៃការរកឃើញអាចបង្ហាញពីទំហំនៃបញ្ហាដែលមានទាំងនៅក្នុងប្រទេសមានចំណូលខ្ពស់ និងប្រទេសមានចំណូលទាប។ ជាឧទាហរណ៍ របាយការណ៍មិនអាចបែងចែករវាងកាកសំណល់ដែលបរិភោគបាន និងកាកសំណល់ដែលមិនអាចបរិភោគបាន។
លោកស្រី Martina Otto មកពី Unep បាននិយាយថា ៖«យើងមិនបានពិនិត្យឲ្យស៊ីជម្រៅនូវបញ្ហានេះទេ ប៉ុន្តែប្រទេសដែលមានប្រាក់ចំណូលទាប ខ្សែសង្វាក់ផ្គតផ្គងមិនអាចត្រូវបានធានាពេញលេញទេ ដោយសារកង្វះថាមពល»។
លោកស្រីថា ទិន្នន័យដើម្បីបែងចែករវាងកាកសំណល់ដែលអាចបរិភោគបាន និងអាហារដែលមិនអាចបរិភោគបាន ដូចជាឆ្អឹង និងសំបកគឺមានតែក្នុងប្រទេសដែលមានចំណូលខ្ពស់។ ចំណែកប្រទេសដែលមានប្រាក់ចំណូលទាបទំនងខ្ជះខ្ជាយអាហារដែលអាចបរិភោគមិនបានភាគច្រើន។

មុនកិច្ចប្រជុំកំពូលស្តីពី«ជីវចម្រុះ និងអាកាសធាតុសកល»នៅចុងឆ្នាំនេះ នាយប្រតិបត្តិ Unep លោកស្រី Inger Andersen កំពុងជំរុញឲ្យប្រទេសទាំងអស់ប្រយុទ្ធប្រឆាំងនឹងកាកសំណល់ដែលត្រូវបញ្ឈប់នៅពាក់កណ្តាលឆ្នាំ២០៣០។
លោកស្រីថា ៖«ប្រសិនបើយើងចង់យកចិត្តទុកដាក់ខ្ពស់ក្នុងការដោះស្រាយការប្រែប្រួលអាកាសធាតុ ការបាត់បង់ជីវចម្រុះ និងធម្មជាតិ ព្រមទាំងការបំពុលបរិយាកាស និងកាកសំណល់ អាជីវកម្ម រដ្ឋាភិបាល និងប្រជាជនទូទាំងពិភពលោកត្រូវតែបំពេញតួនាទីរបស់ពួកគេដើម្បីចូលរួមកាត់បន្ថយកាកសំណល់»។
លោក Richard Swannell បានចង្អុលបង្ហាញថា ៖«អាហារដែលខ្ជះខ្ជាយគឺបណ្តាលឲ្យកើតមានភាយឧស្ម័នផ្ទះកញ្ចក់៨-១០% ដូច្នេះប្រសិនបើ អាហារដែលខ្ជះខ្ជាយច្រើននៅក្នុងប្រទេសមួយនោះ វានឹងក្លាយជាឧស្ម័នផ្ទះកញ្ចក់ធំជាងគេទី៣នៅលើផែនដី»។
គន្លឹះកាត់បន្ថយកាកសំណល់
-រៀបចំផែនការចំណែករបស់លោកអ្នក និងទិញទំនិញតាមត្រឹមត្រូវចាំបាច់។ ឆ្នាំងមួយគួរតែដាក់ចំនួនអង្ករដែលមិនទាន់ចំអិនឲ្យត្រឹមត្រូវសម្រាប់មនុស្សធំពេញវ័យ៤នាក់។ មានន័យថា ការទិញទំនិញ និងរៀបចំអាហារឲ្យត្រឹមត្រូវតាមតម្រូវការពោលគឺមិនឲ្យខ្វះ និងមិនឲ្យសល់។

-ដាក់កំណត់សីតុណ្ហភាពត្រជាក់ក្នុងទូទឹកកកឲ្យទាប ជាមធ្យមសីតុណ្ហភាពទឹកកកនៅប្រទេសអង់គ្លេស៧អង្សាសេ ដូច្នេះគួរតែដាក់កម្រិតសីតុណ្ហភាពទូទឹកកកទាបជា៥អង្សាសេបានហើយ។
-យកចិត្តទុកដាក់ចំពោះស្លាកកាលបរិច្ឆេទ: កាលបរិច្ឆេទប្រើប្រាស់ត្រឹមត្រូវគឺជាសុវត្ថិភាពចំណីអាហារ។ ប្រសិនបើកាលបរិច្ឆេទហួសកំណត់ លោកអ្នកមិនត្រូវបរិភោគ ឬប្រើប្រាស់ទេ ទោះមើលទៅស្អាត និងមិនមានក្លិនអាក្រក់ក៏ដោយ។ ប្រសិនបើអ្វីមួយដែលជិតហួសកាលបរិច្ឆេទ លោកអ្នកអាចដាក់ក្លាហ្សេបាន។ អ្វីដែលមិនទាន់ហួសកាលបរិច្ឆេទគឺគុណភាពល្អ។
យោងតាមអង្គការ Wrap ស្រាវជ្រាវឃើញថា នៅចក្រភពអង់គ្លេស ជាមធ្យម គ្រួសារមួយអាចសន្សំលុយប្រហែល៩០០ដុល្លារក្នុងមួយឆ្នាំពីការចំណាយលើអាហារដែលពួកគេបរិភោគ។
ឥទ្ធិពលបំរាម
នៅពេលកាកសំណល់អាហារជាការស្ម័គ្រចិត្ត បំរាមកូវិដ-១៩ហាក់ដូចជាមានឥទ្ធិពលគួរឲ្យភ្ញាក់ផ្អើលដែលបានបង្ហាញយ៉ាងច្បាស់ពីរបៀបដែលត្រូវបានចាត់ចែង។
របាយការណ៍អង្គការបានលើកឡើងថា ៖«ការត្រូវបានដាក់បង្ខាំងនៅផ្ទះជាលទ្ធផលបង្ហាញពីការកើនឡើងនូវឥរិយាបថដូចជាការចំអិនអាហារត្រូវតាមតម្រូវការ និងមានផែនការអាហារល្អ។ ប៉ុន្តែសញ្ញាចុងក្រោយបំផុតគឺកម្រិតកាកសំណល់អាហារទំនងដូចជាកើនឡើងវិញ នៅពេលបំរាមត្រូវបានបន្ធូរបន្ថយ និងដកបំរាម»។
ក្នុងការប្រឹងប្រែងដើម្បីជៀសវាងបញ្ហានេះ ចុងភៅ និងមេចុងភៅបានផ្តល់ឈ្មោះ និងគណនីទំនាក់ទំនងសង្គមរបស់ពួកគេដើម្បីជាយុទ្ធនាការណ៍ប្រឆាំងនឹងកាក់សំណល់អាហារ។
ចុងភៅកម្មវិធីទូរទស្សន៍អង់គ្លេស Nadiya Hussain បានកំពុងធ្វើការជាមួយអង្គការ Wrap និងផ្តល់គន្លឹះ និងរូបមន្តធ្វើម្ហូបបតាមរយៈ Instagram។
ចំណែកម្ចាស់ភោជនីយដ្ឋានអ៊ីតាលី Massimo Bottura ដែលជាមេចុងភៅនៅភោជនីយដ្ឋាន Modena eatery Osteria Francescana ដែលលំដាប់ផ្កាយ Michelin ៣ ត្រូវបានតែងតាំងជាអគ្គរដ្ឋទូតសុឆ្ឆន្ទៈរបស់ Unep ដើម្បីប្រយុទ្ធប្រឆាំងនឹងការខ្ជះខ្ជាយអាហារ និងការបាត់បង់៕
ប្រែសម្រួល៖ វីរបុត្រ
ប្រភព៖ BBC
-
សេដ្ឋកិច្ច១ ថ្ងៃ agoអគារប្រណីតពន្ធដារថ្មី ដាក់ឱ្យប្រើប្រាស់នៅថ្ងៃនេះ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoសុខភាពបុត្រីស្ដេចថៃ ធ្លាក់ចុះដុនដាបខ្លាំង ដោយសារការឆ្លងមេរោគធ្ងន់ធ្ងរ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoផ្លូវបុរាណចំនួន ៧ ខ្សែ សាងសង់ភ្ជាប់ពីរាជធានីអង្គរទៅតំបន់ឆ្ងាយៗក្នុងដែនដីអាណាចក្រខ្មែរ
-
សន្តិសុខសង្គម១ សប្តាហ៍ agoសង្ស័យភ្លើងប្រច័ណ្ឌ ស្រីស្រលាញ់ស្រីយកកាំបិតចុងស្រួចអារកជនរងគ្រោះបណ្ដាលឲ្យស្លាប់ រួចរត់គេចខ្លួនបានជាង៧ម៉ាង
-
កីឡា៥ ថ្ងៃ agoក្រុមកីឡាបាល់បោះ បាល់ទាត់លើតុ រីករាយចំពោះការចូលរួមកាន់តែច្រើនពីវិស័យឯកជនមកលើកីឡានៅកម្ពុជា
-
ព័ត៌មានជាតិ២ ថ្ងៃ agoច្បាប់កាតព្វកិច្ចយោធាទទួលបានការឯកភាពទាំងស្រុងពីព្រឹទ្ធសភាដោយសំឡេងអនុម័ត៥៨
-
ព័ត៌មានជាតិ១ សប្តាហ៍ agoថៃបំផ្ទុះគ្រាប់មិនទាន់ផ្ទុះ៣គ្រាប់ពេលAOTចុះទៅប្រាសាទព្រះវិហារតែចោទកម្ពុជាថាបាញ់កាំភ្លើងចូលទីតាំងយោធាខ្លួន
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoប្រទេសជាង១០ រួមទាំងអឺរ៉ុបសម្តែងការខឹងសម្បារយ៉ាងខ្លាំង បន្ទាប់ពីមន្រ្តីអ៊ីស្រាអែលបង្ហោះវីដេអូធ្វើបាបសកម្មជន ដែលបំណងយកជំនួយទៅហ្គាហ្សា


