ព័ត៌មានអន្ដរជាតិ
កម្មករខ្មែរម្នាក់នៅថៃ ត្រូវដីបាក់សង្កត់ពេលចុះដាក់លូ តែជួយសង្គ្រោះបាន
កម្មករខ្មែរម្នាក់ឈ្មោះ ជិន អាយុ២៨ឆ្នាំ ត្រូវជួយសង្គ្រោះបាន បន្ទាប់ពីដីបាក់សង្កត់លើ ពេលគាត់កំពុងដាក់លូតាមផ្លូវ ក្នុងទីក្រុងប៉ាតាយ៉ា នៅព្រឹកថ្ងៃពុធទី៤ខែកញ្ញាឆ្នាំ២០២៤។

តាមការចុះផ្សាយរបស់ The Nation, គ្រាន់តែទទួលដំណឹងនេះភ្លាម ក្រុមអ្នកជួយសង្រ្គោះមកពីមូលនិធិ Sawang Boribun Thammasathan ក៏ប្រញាប់ប្រញាល់ទៅកន្លែងកើតហេតុ នៅស្រុក Bang Lamung ដើម្បីជួយសង្គ្រោះកម្មករខ្មែរ ដែលកប់ជាប់នៅក្នុងរណ្តៅជម្រៅ៥ម៉ែត្រកន្លះ។

មន្ត្រីមូលដ្ឋានប្រាប់ទៅអ្នកសារព័ត៌មានថា បំណាក់ដីកើតឡើង ដោយសារតែប៉ុន្មានថ្ងៃនេះ មេឃធ្លាក់ភ្លៀងខ្លាំងពេក ធ្វើឲ្យច្រោះដី។

យ៉ាងណា ក្រោយសង្គ្រោះបាន កម្មករខ្មែររូបនេះ ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យនៅក្បែរនោះ ដើម្បីព្យាបាលរបួស៕

អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ ក្រសួងការងារដាក់ចេញនូវអនុសាសន៍កំណែទម្រង់មុតស្រួច៥ចំណុច ស្តីពីពលករទេសន្តរប្រវេសន៍
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


