ព័ត៌មានជាតិ
ក្រសួងការងារដាក់ចេញនូវអនុសាសន៍កំណែទម្រង់មុតស្រួច៥ចំណុច ស្តីពីពលករទេសន្តរប្រវេសន៍
លោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានដាក់ចេញនូវអនុសាសន៍កំណែទម្រង់មុតស្រួចចំនួន៥ចំណុច ស្តីពីពលករទេសន្តរប្រវេសន៍ ដើម្បីបង្ហាញពីតម្លាភាព និងប្រសិទ្ធភាពក្នុងការធានាប្រយោជន៍ជាអតិបរមាជូនទេសន្តរប្រវេសករ។

ទី១ ការលុបអាជ្ញាបណ្ណទីភ្នាក់ងារឯកជនដែលមិនមានសកម្មភាព ទី២. មិនអនុញ្ញាតឱ្យទីភ្នាក់ងារឯកជនមានសិទ្ធិបញ្ជូនពលករដោយគ្មានដៃគូនៅប្រទេសទទួលជាដាច់ខាត ទី៣. ក្រសួងនឹងវាយតម្លៃក្រុមហ៊ុនទីភ្នាក់ងារជាប្រចាំឆ្នាំដោយក្រុមហ៊ុនដែលទទួលបានចំណាត់ថ្នាក់លេខ១ នឹងទទួលបានការលើកទឹកចិត្ត ដោយឡែកក្រុមហ៊ុនដែលជាប់ចំណាត់មិនល្អ(លេខ៣) នឹងត្រូវផ្សព្វផ្សាយឱ្យមហាជនបានដឹង ទី៤ ការដាក់ឱ្យដំណើការប្រព័ន្ធតាមដានព័ត៌មាន(Tracking System) ដើម្បីឱ្យពលករទាំងអស់អាចតាមដានឯកសារបានដោយខ្លួនឯងព្រោះពលករម្នាក់មានលេខកូដមួយ និង QR Code មួយ ហើយក៏នឹងដឹងអំពីព័ត៌មាននៃក្រុមហ៊ុនបញ្ជូនខ្លួនផងដែរ និងទី៥ ក្រសួងបានសម្រួលជាមួយធនាគារដើម្បីឱ្យពលករទទួលបានកម្ចីក្នុងអត្រាការប្រាក់មិនលើសពី១០%ក្នុងមួយឆ្នាំក្នុងពេលដ៏ខ្លីខាងមុខនេះ៕
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៥ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
កីឡា៧ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២០ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


