ព័ត៌មានអន្ដរជាតិ
តាមពិត WHO ប្រកាសអាសន្នពីជំងឺកូវីដ ១៩ តាំងពីដើមឆ្នាំ ២០២០ មកម្ល៉េះ
ជិតមួយឆ្នាំចាប់តាំងពីការផ្ទុះឡើងនៃវីរុសកូរ៉ូណាត្រូវបានប្រកាសថាជា “រោគរាតត្បាតជាសកល” អង្គការសុខភាពពិភពលោក (WHO) បានបញ្ជាក់កាលពីថ្ងៃចន្ទថា ខ្លួនបានប្រកាសអាសន្នពីរោគរាតត្បាតនេះក្នុងកម្រិតខ្ពស់បំផុតដើម្បីជំរុញសកម្មភាពគ្រប់ប្រទេសទាំងអស់នៅដើមឆ្នាំ ២០២០ ។

នៅពេលត្រូវបានគេសួរនៅឯសន្និសីទកាសែតកាលពីថ្ងៃចន្ទថាតើអង្គការនេះគួរតែប្រើពាក្យ “រោគរាតត្បាត” ឆាប់ៗនេះដែរឬក៏យ៉ាងណា លោកស្រី Maria Van Kerkhove ប្រធានផ្នែកបច្ចេកទេសរបស់អង្គការសុខភាពពិភពលោកស្ដីពីជំងឺកូវីដ ១៩ បាននិយាយថា WHO បានប្រកាសអាសន្នផ្នែកសុខភាពសាធារណអន្តរជាតិតាំងតែពីថ្ងៃទី ៣០ ខែមករា ឆ្នាំមុន មកម្ល៉េះ ។
នៅថ្ងៃទី ៣០ ខែមករាឆ្នាំ ២០២០ អង្គការសុខភាពពិភពលោកបានប្រកាសពីការផ្ទុះជំងឺនេះដែលក្រោយមកត្រូវបានគេដាក់ឈ្មោះថា ជំងឺកូវីដ ១៩ ជាភាពអាសន្នផ្នែកសុខភាពសាធារណអន្តរជាតិ បន្ទាប់ពីការពិភាក្សារយៈពេល ២ ថ្ងៃដោយក្រុមអ្នកជំនាញអន្តរជាតិ ។

លោក Michael Ryan នាយកប្រតិបត្តិនៃកម្មវិធីបន្ទាន់ផ្នែកសុខភាពរបស់អង្គការសុខភាពពិភពលោកបាននិយាយនៅក្នុងសន្និសីទកាសែតកាលពីថ្ងៃចន្ទថា កម្រិតនៃការប្រកាសអាសន្ននេះអាចធ្វើទៅបានខ្ពស់បំផុតក្រោមកិច្ចព្រមព្រៀងរួមរវាងរដ្ឋជាសមាជិកអង្គការសុខភាពពិភពលោក ។
លោកបានបន្ថែមទៀតថា មានកិច្ចព្រមព្រៀងស្របច្បាប់រវាងសមាជិកអង្គការសុខភាពពិភពលោកចំនួន ១៩៤ ប្រទេសដែលបានព្រមព្រៀងគ្នាក្នុងឆ្នាំ ២០០៥ ដែលពួកគេបានរួមគ្នា និងព្រមព្រៀងគ្នាអំពីអ្វីដែលនឹងបង្ហាញពីការប្រុងប្រយ័ត្នខ្ពស់បំផុតសម្រាប់ស្ថានភាពសុខភាពសាធារណៈសកលលោក ។

លោកបាននិយាយថា “នេះគឺជាកិច្ចព្រមព្រៀងរវាងរដ្ឋជាសមាជិកទាំងអស់នៅលើភពផែនដីដែលបានព្រមព្រៀងគ្នានៅក្នុងច្បាប់ថា នេះនឹងតំណាងឲ្យមានសកម្មភាពសមូហភាពក្នុងការឆ្លើយតបចំពោះការទប់ស្កាត់រោគរាតត្បាត” ។
គួរបញ្ជាក់ថា គិតត្រឹមពេលនេះនៅលើពិភពលោកមានករណីឆ្លងជំងឺកូវីដ ១៩ ចំនួន ១១៧,៧៤៧,១៦៤ ករណី និងមានអ្នកស្លាប់ចំនួន ២,៦១២,០៦៦ នាក់ ខណៈមានអ្នកជាសះស្បើយចំនួន ៩៣,៤២៣,២៤០ នាក់ ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ XINHUA
ចុចអាន ៖ WHO បង្ហាញចំនួនដូស និងប្រទេសទទួលបានវ៉ាក់សាំងតាមរយៈកម្មវិធី COVAX
ចុចអាន ៖ WHO ថា ជំងឺកូវីដ ១៩ នឹងមិនរលាយបាត់នៅឆ្នាំនេះទេ ទោះមានវ៉ាក់សាំងក៏ដោយ

-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម២ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម២ ថ្ងៃ ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ