ព័ត៌មានអន្ដរជាតិ
អ្នកស្លាប់ព្រោះព្យុះ ត្រាមី នៅហ្វីលីពីន កើនឡើងដល់ ៤០នាក់ហើយ
បំំណាក់ដី និងទឹកជំនន់នៅប្រទេសហ្វីលីពីន ដែលបង្កឡើងក្រោយការវាយប្រហារពីព្យុះ ត្រាមី «Trami» បានបណ្ដាលឲ្យមនុស្សយ៉ាងហោចណាស់ ៤០នាក់បាត់បង់ជីវិត។
បើយោងតាមទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃទី២៥ខែតុលាឆ្នាំ២០២៤ ភ្លៀងធ្លាក់រយៈពេល២ថ្ងៃមកនេះនៅហ្វីលីពីន មានបរិមាណស្មើនឹងភ្លៀងធ្លាក់រយៈពេល២ខែឯណោះ ដែលធ្វើឲ្យពលរដ្ឋជិត២០ម៉ឺននាក់ត្រូវបម្លាស់ទីលំនៅទៅរកទីទួលមានសុវត្ថិភាព ខណៈពលរដ្ឋខ្លះកំពុងជាប់គាំងខ្លួននៅលើដំបូលផ្ទះនៅឡើយបន្ទាប់ពីទឹកបានជន់លិចខ្លាំង។ ទឹកភ្លៀង ដែលបានធ្លាក់កាលពីថ្ងៃទី២៤និងថ្ងៃទី២៥ខែតុលា មានកម្ពស់រហូតដល់ ៣៩១,៣មីល្លិម៉ែត្រ។
លោក Adre Dizon មេប៉ូលិសប្រចាំតំបន់ Bicol បានប្រាប់ថា៖ «មនុស្សជាច្រើននៅតែជាប់ខ្លួននៅលើដំបូលផ្ទះរបស់ពួកគេ ហើយកំពុងស្នើសុំជំនួយ។ យើងកំពុងសង្ឃឹមថា ទឹកជំនន់នឹងស្រកចុះនៅថ្ងៃនេះ បន្ទាប់ពីភ្លៀងបានរាំង»។ លោក Dizon បានបន្ថែមថា បញ្ហាប្រឈមឥលូវនេះសម្រាប់ក្រុមអ្នកជួយសង្គ្រោះគឺ កង្វះខាតទូក ដែលមិនទាន់ដឹកមកដល់។
ព្យុះត្រាមី បានធ្វើដំណើរឆ្លងកាត់ប្រទេសហ្វីលីពីន ក្នុងគោលដៅពីលិចទៅត្បូង សំដៅទៅរកសមុទ្រចិនខាងត្បូង ហើយតួលេខអ្នកស្លាប់ព្រោះគ្រោះធម្មជាតិលើកនេះ កំពុងកើនឡើងជាបន្តបន្ទាប់។
សូមបញ្ជាក់ថា មួយឆ្នាំៗ ហ្វីលីពីន ជួបព្យុះមិនក្រោម២០ទេ ហើយក្នុងឆ្នាំ២០១៣, Haiyan គឺជាព្យុះស៊ីក្លូនខ្លាំងបំផុតដែលវាយប្រហារប្រទេសនេះ ដោយឆក់យកជីវិតមនុស្សជាង ៧ ៣០០នាក់ ព្រមទាំងបង្កការបំផ្លិចបំផ្លាញធំធេងថែមទៀតផង៕
ដោយ៖ ឈាង
ចុចអាន៖ ព្យុះ ត្រាមី វាយប្រហារហ្វីលីពីន ចាស់ដៃ, មនុស្សស្លាប់កើនដល់ ២៤នាក់
-
កីឡា២ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សន្តិសុខសង្គម១ សប្តាហ៍ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
សេដ្ឋកិច្ច៤ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


