ព័ត៌មានអន្ដរជាតិ
ផុតពីព្យុះត្រាមី ឥលូវហ្វីលីពីនត្រៀមខ្លួនរងការវាយប្រហារពីព្យុះ កងរី វិញម្ដង
បន្ទាប់ពីមនុស្សជាង១០០នាក់បានស្លាប់ដោយសារតែព្យុះ ត្រាមី (Trami) ភ្នាក់ងារឧតុនិយមប្រទេសហ្វីលីពីនបានប្រកាសពីការព្រមានថ្មីនៅថ្ងៃទី២៨ខែតុលានេះអំពីព្យុះត្រូពិចមួយទៀតឈ្មោះថា កងរី (Kong-rey)។
ភ្នាក់ងារឧតុនិយមជាតិ បានប្រាប់ថា ព្យុះ កងរី នឹងបង្កឲ្យមានខ្យល់ និងភ្លៀងធ្លាក់ខ្លាំង ព្រមទាំងរលកសមុទ្រធំៗ ចាប់ពីថ្ងៃចន្ទនេះតទៅ។ ព្យុះនេះ នឹងវិវឌ្ឍខ្លួនទៅជាព្យុះទីហ្វុង នៅថ្ងៃអង្គារ រួចធ្វើដំណើរឆ្លងកាត់ប្រជុំកោះតូចៗរបស់ហ្វីលីពីនដែលស្ថិតនៅភាគខាងជើងនៅព្រឹកថ្ងៃពុធ។ ព្យុះនេះ នឹងបន្តធ្វើដំណើរទៅវាយប្រហារកោះតៃវ៉ាន់នៅព្រឹកថ្ងៃសុក្រ។
ភាគឦសានប្រទេសហ្វីលីពីន នឹងរងផលប៉ះពាល់ដោយសារតែព្យុះ កងរី ប៉ុន្តែវាទំនងមិនបង្កជាគ្រោះថ្នាក់ខ្លាំងដូចព្យុះ ត្រាមី ដែលធ្វើដំណើរចំកោះ Luzon ដែលជាកោះធំជាងគេ និងមានមនុស្សរស់នៅច្រើនជាងគេនោះឡើយ។
មនុស្សជិត ១លាននាក់នៅតែកំពុងជ្រកកោននៅមជ្ឈមណ្ឌលជម្លៀសខ្លួន ឬជាមួយសាច់ញាតិផ្សេងទៀត បន្ទាប់ពីពួកគេបាត់បង់ផ្ទះសម្បែងដោយសារតែទឹកជំនន់ ព្រោះឥទ្ធិពលនៃព្យុះត្រូពិច ត្រាមី ដែលបានវាយប្រហារហ្វីលីពីនកាលពីថ្ងៃទី២២ខែតុលា។
ទីភ្នាក់ងារគ្រោះមហន្តរាយរបស់រដ្ឋាភិបាល បានរាយការណ៍ថា តួលេខអ្នកស្លាប់ព្រោះព្យុះ ត្រាមី កើនឡើងដល់ទៅ ១១៦នាក់ និង ៣៩នាក់បាត់ខ្លួន។
ព្យុះធំៗប្រហែល២០ បានបោកបក់លើប្រទេសហ្វីលីពីន ឬតំបន់ទឹកជុំវិញហ្វីលីពីនជារៀងរាល់ឆ្នាំ ដោយបានបំផ្លាញផ្ទះសម្បែង ហេដ្ឋារចនាសម្ព័ន្ធ និងបានសម្លាប់មនុស្សរាប់រយនាក់៕
ដោយ៖ ឈាង
ចុចអាន៖ ព្យុះ ត្រាមី បង្កទុក្ខវេទនាខ្លាំងនៅហ្វីលីពីន, មនុស្សស្លាប់និងបាត់ខ្លួន កើនដល់ ១៣៦នាក់
-
ព័ត៌មានជាតិ៦ ថ្ងៃ agoពិធី “រៀបមង្គលការលេង” មួយគូ នៅវត្តបឹងត្រាវ ប្រមូលថវិកាសាងសង់វត្ត អបអរបុណ្យចូលឆ្នាំខ្មែរ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានជាតិ៧ ថ្ងៃ agoកម្ពុជារឹតបន្តឹង និងទប់ស្កាត់សំណល់អេឡិចត្រូនិក ខណៈអាស៊ីអាគ្នេយ៍កំពុងក្លាយជាគោលដៅថ្មី
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានជាតិ១ សប្តាហ៍ ago៣ ថ្ងៃចូលឆ្នាំថ្មី ខេត្តក្រចេះទទួលទេសចរមកកម្សាន្តប្រមាណ ៦៩ ៩៦២ នាក់ ខណៈព្រែកកាំពីជាគោលដៅទាក់ទាញបំផុត
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoវិនិយោគិនបរទេសដកខ្លួនពីទីផ្សារថៃ ខណៈវិបត្តិថាមពលគំរាមកំហែងសេដ្ឋកិច្ច
-
ព័ត៌មានជាតិ៦ ថ្ងៃ agoបដិសេធមិនឱ្យ សម រង្ស៊ី ចូលរួមការជួបជុំសមាគមខ្មែរនៅប៉ារីស គឺដើម្បីបញ្ចៀសការភ្ជាប់ជាមួយបុគ្គលនេះកំពុងជាប់ទោស
-
សន្តិសុខសង្គម១៣ ម៉ោង agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ


