ព័ត៌មានអន្ដរជាតិ
លោក Netanyahu សារភាពថាជាអ្នកបើកភ្លើងខៀវឲ្យបំផ្ទុះឧបករណ៍ទាក់ទងនៅលីបង់
នាយករដ្ឋមន្ត្រី លោក Benjamin Netanyahu បាននិយាយកាលពីថ្ងៃអាទិត្យថា លោកជាអ្នកបើកភ្លើងខៀវចំពោះការវាយប្រហារកាលពីខែកញ្ញាទៅលើឧបករណ៍ទាក់ទងរបស់ក្រុមសកម្មប្រយុទ្ធហេសបូឡា ដែលបានផ្ទុះដំណាលគ្នានៅប្រទេសលីបង់។ នេះគឺជាលើកដំបូង ដែលអ៊ីស្រាអែលបានទទួលស្គាល់ថាមានការពាក់ព័ន្ធ។

កន្លងមក ក្រុមហេសបូឡា ធ្លាប់បានស្តីបន្ទោសអ៊ីស្រាអែលថានៅពីក្រោយការបំផ្ទុះឧបករណ៍ទាក់ទងប៉េកឺ (Pager) ដែលបានប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់ក្រុមសកម្មប្រយុទ្ធដែលគាំទ្រដោយអ៊ីរ៉ង់របស់ខ្លួន ហើយបានប្តេជ្ញាសងសឹកលើអ៊ីស្រាអែលវិញ។
លោក Omer Dostri អ្នកនាំពាក្យរបស់នាយករដ្ឋមន្ត្រីអ៊ីស្រាអែល បានប្រាប់ទីភ្នាក់ងារព័ត៌មាន AFP ពីការវាយប្រហារនេះថា៖ «លោក Netanyahu បានបញ្ជាក់កាលពីថ្ងៃអាទិត្យថា លោកបានអនុញ្ញាតប្រតិបត្តិការបំផ្ទុះឧបករណ៍ទាក់ទង Pager នៅក្នុងប្រទេសលីបង់»។
ឧបករណ៍ទាក់ទងដែលប្រើដោយហេសបូឡា បានផ្ទុះពីរថ្ងៃជាប់គ្នានៅទូទាំងប្រទេសលីបង់ កាលពីពាក់កណ្តាលខែកញ្ញា។ ហេតុការណ៍នេះ បានសម្លាប់មនុស្សជិត ៤០នាក់ និងរបួសជិត ៣ ០០០នាក់ ហើយក៏ជាដើមហេតុនៃការពង្រីកជម្លោះប្រដាប់អាវុធឲ្យកាន់តែធំឡើងរវាងអ៊ីស្រាអែល និងក្រុមហេសបូឡានៅភាគខាងត្បូងលីបង់៕

ដោយ៖ ឈាង
ចុចអាន៖ ឧបករណ៍ទាក់ទង ផ្ទុះដំណាលគ្នាទូទាំងប្រទេសលីបង់ ស្លាប់និងរបួសមនុស្សជិត ៣ ០០០នាក់
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


