ព័ត៌មានអន្ដរជាតិ
ពូទីនចេញក្រឹត្យថ្មីដាក់ការវាយប្រហារនុយក្លេអ៊ែរ
យោងតាមការចេញផ្សាយរបស់ Kyiv Post នៅមុននេះ ប្រធានាធិបតីរុស្ស៊ី លោក វ៉្លាឌីមៀ ពូទីន បានចេញក្រឹត្យមួយ ដែលនិយាយអំពីការប្រើប្រាស់នុយក្លេអ៊ែរ ដោយបញ្ជក់ពីការជាប់ពាក់ព័ន្ធរបស់រដ្ឋដទៃដែលមាននុយក្លេអ៊ែរក្នុងការជួយរដ្ឋដែលមិនមាននុយក្លេអ៊ែរ ក្នុងការវាយប្រហារសហព័ន្ធរុស្ស៊ីដែលជារដ្ឋមាននុយក្លេអ៊ែរ។

ក្រឹត្យដែលត្រូវបានប្រព័ន្ធផ្សព្វផ្សាយអ៊ុយក្រែនផុសនៅមុននេះនិងបានត្រូវបានសរសេរបកប្រែជាភាសាអង់គ្លេសដែលត្រូវបានដកស្រង់មានខ្លឹមសារថា៖«ខ្លួនសូមប្រកាសថា ប្រសិនបើរដ្ឋមិនមាននុយក្លេអ៊ែរណាមួយដែលវាយប្រហាររុស្ស៊ីដោយមានការគាំទ្រដោយរដ្ឋមាននុយក្លេអ៊ែរ ខ្លួននឹងចាត់ទុកជាការវាយប្រហាររួមគ្នាលើសហព័ន្ធរុស្ស៊ី»។
ការចេញក្រឹត្យកំពូលរបស់ប្រធានាធិបតីរុស្ស៊ីនាពេលនេះ កើតឡើងតែមួយថ្ងៃក្រោយប្រធានាធិបតីសហរដ្ឋអាមេរិក ប្រធានាធិបតី បារាំង និង នាយករដ្ឋមន្ត្រីអង់គ្លេស ដែលសុទ្ធតែជារដ្ឋមាននុយក្លេអ៊ែរ បានអនុញ្ញាតឲ្យអ៊ុយក្រែនប្រើប្រាស់មីស៊ីលរយៈចម្ងាយឆ្ងាយរបស់ពួកគេបាញចូលទឹកដីរុស្ស៊ី។
រុស្ស៊ីបានបង្កើនការដាក់សម្ពាធលើអ៊ុយក្រែនយ៉ាងខ្លាំងក្រោយការជាប់ឆ្នោតរបស់លោក ដូណាល់ ត្រាំ ដែលសន្យាបញ្ចប់សង្គ្រាមរុស្ស៊ី-អ៊ុយក្រែនឱ្យបានឆាប់។ ការវាយប្រហាររបស់រុស្ស៊ីក៏ជាការដាក់សម្ពាធសម្រាប់ការចរចាណាមួយដែលអាចកើតមានឆាប់ៗ។ ចំណែកសម្ព័ន្ធមិត្តលោកខាងលិច ក៏បានបន្ធូរដៃឲ្យអ៊ុយក្រែនប្រើប្រាស់អាវុធរបស់ខ្លួន ដែលពួកគេរឹតត្បិតក្នុងការប្រើប្រាស់ជាយូរមកហើយ៕
ដោយ រ៉ាន់ រើយ

-
ព័ត៌មានអន្ដរជាតិ២៣ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


