ព័ត៌មានអន្ដរជាតិ
៦រដ្ឋនៅអាមេរិក ប្រកាសអាសន្នដោយសារព្យុះព្រឹល ដែលគំរាមកំហែងដល់អាយុជីវិតមនុស្សរាប់លាននាក់
នៅថ្ងៃចន្ទទី៦ខែមករាឆ្នាំ២០២៥ រដ្ឋចំនួន៦នៅសហរដ្ឋអាមេរិក បានប្រកាសអាសន្នដោយសារតែព្យុះព្រឹលយ៉ាងធ្ងន់ធ្ងរ ដែលបង្កការគំរាមកំហែងដល់អាយុជីវិតមនុស្សរាប់លាននាក់។

យោងតាមភ្នាក់ងារអាកាសធាតុជាតិ (NWS), ព្យុះព្រឹល បានចាប់ផ្តើមនៅភាគកណ្តាលសហរដ្ឋអាមេរិក ហើយធ្វើដំណើរឆ្ពោះទៅទិសខាងកើត នៅរយៈពេលពីរបីថ្ងៃខាងមុខនេះ។
អាស្រ័យហេតុនេះ រដ្ឋ Kentucky, Virginia, West Virginia, Kansas, Arkansas និង Missouri សុទ្ធតែបានចេញការប្រកាសអាសន្នព្រោះថា ស្ថានភាពឈានដល់កម្រិតធ្ងន់ធ្ងរជាពិសេសប៉ះពាល់ដល់ការធ្វើចរាចរណ៍ទាំងផ្លូវគោកនិងផ្លូវអាកាស។

តាមការព្យាករ, ព្យុះនេះនឹងទម្លាក់ព្រឹលក្នុងកម្រិតធ្ងន់បំផុត និងធ្វើឲ្យសីតុណ្ហភាព ធ្លាក់ចុះទាបមិនធ្លាប់មាន បើគិតចាប់តាំងពីឆ្នាំ២០១១មក បង្កផលប៉ះពាល់ដល់ប្រជាជនអាមេរិក រាប់លាននាក់ ជាពិសេសនៅរដ្ឋ Kansas ដែលសីតុណ្ហភាពអាចធ្លាក់ចុះដល់ -29 អង្សាសេ។
ជើងហោះហើររាប់ពាន់ជើងត្រូវបានពន្យារពេលឬលុបចោលតែម្តង ខណៈអាកាសយានដ្ឋាន St Louis ក្នុងរដ្ឋ Missouri ជាកន្លែងរងការវាយប្រហារធ្ងន់ធ្ងរជាងគេដោយសារព្យុះ។

មិនត្រឹមប៉ុណ្ណឹង រដ្ឋទាំង៦ ក៏បានព្រមានដល់ពលរដ្ឋឲ្យប្រុងប្រយ័ត្នពេលបើកបរយានយន្តឬកុំធ្វើដំណើរលើដងផ្លូវតែម្តងក៏ល្អដែរ ព្រោះថា ស្ថានភាពផ្លូវមានភាពរអិលខ្លាំងឬពិបាកមើល អាចបង្កគ្រោះថ្នាក់ជាយថាហេតុ។
សូមបញ្ជាក់ថា ព្យុះនេះគឺបង្កឡើងដោយខ្យល់ប៉ូលឬគេហៅថា Polar Vortex ដែលជាខ្យល់ត្រជាក់ ចរាចរជុំវិញតំបន់អាក់ទិក។ ជាធម្មតា Polar Vortex ស្ថិតនៅជុំវិញប៉ូលខាងជើង ប៉ុន្តែវាអាចផ្លាស់ប្តូរ និងពង្រីកខ្លួន ដោយនាំមកនូវសីតុណ្ហភាពទាបជាងធម្មតាបោកបក់លើសហរដ្ឋអាមេរិក៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ កូរ៉េខាងត្បូង ជួបព្យុះព្រឹលសាហាវបំផុត, មនុស្សស្លាប់បន្តកើនឡើង ឯជើងហោះហើរក៏លុបចោល
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៤ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៤ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៥ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សេដ្ឋកិច្ច១ សប្តាហ៍ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
សន្តិសុខសង្គម៣ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


