ព័ត៌មានអន្ដរជាតិ
កូរ៉េខាងត្បូង ជួបព្យុះព្រឹលសាហាវបំផុត, មនុស្សស្លាប់បន្តកើនឡើង ឯជើងហោះហើរក៏លុបចោល
រយៈពេល២ថ្ងៃមកនេះ ប្រទេសកូរ៉េខាងត្បូង បានជួបប្រទះព្យុះព្រឹលខ្លាំងក្លាបំផុត មិនធ្លាប់មានសោះក្នុងប្រវត្តិសាស្រ្ត ដោយរំខានដល់ការធ្វើដំណើរតាមផ្លូវអាកាស ផ្លូវគោក និងផ្លូវទឹក ខណៈគិតត្រឹមថ្ងៃសុក្រទី២៩ខែវិច្ឆិកាឆ្នាំ២០២៤ មានសេចក្តីរាយការណ៍ថា មានមនុស្សចំនួន៥នាក់ហើយ ដែលបាត់បង់ជីវិតដោយសារគ្រោះធម្មជាតិនេះ។

មិនត្រឹមប៉ុណ្ណឹង បើតាមការចុះផ្សាយរបស់ Reuter, ព្យុះព្រឹលដ៏កាចសាហាវបំផុតចាប់តាំងពីឆ្នាំ១៩០៧មកមួយនេះ ក៏បណ្តាលឲ្យសំណង់ហេដ្ឋារចនាសម្ព័ន្ធមួយចំនួនដួលរលំ ផងដែរ។
ក្នុងចំណោមអ្នកស្លាប់ គេបានរាយការណ៍ថា មានមនុស្ស៤នាក់ ត្រូវសំណង់បាក់សង្កត់ដោយសារព្រឹលធ្លាក់ខ្លាំងពេក ចំណែកម្នាក់ទៀត បាត់បង់ជីវិត ដោយសារគ្រោះថ្នាក់ចរាចរណ៍លើផ្លូវដែលរអិលព្រឹលខ្លាំង។

ទីក្រុងសេអ៊ូល ជាកន្លែងដែលរងគ្រោះខ្លាំង ដោយមានព្រឹលធ្លាក់កម្ពស់ដល់ទៅ៤០សង់ទីម៉ែត្រ ហើយនៅទូទាំងប្រទេស ជើងហោះហើរជាង១៤០ជើងត្រូវលុបចោល ខណៈសេវាដឹកជញ្ជូនតាមស្រឡាង ក៏ត្រូវផ្អាកផងដែរ។
នៅអាកាសយានដ្ឋានអន្តរជាតិ Incheon ដែលជាមជ្ឈមណ្ឌលមមាញឹកបំផុតរបស់ប្រទេសកូរ៉េខាងត្បូង, អ្នកដំណើរត្រូវប្រឈមនឹងការពន្យារពេលជាមធ្យមពីរម៉ោង ខណៈទិន្នន័យពី Flightradar24 បង្ហាញថា ៣១% នៃជើងហោះហើរគឺត្រូវពន្យារពេល ហើយ១៦% បានសម្រេចលុបចោលកាលពីថ្ងៃព្រហស្បតិ៍។

លើសពីនេះ ព្យុះព្រឹលក៏ធ្វើឲ្យមនុស្សរាប់ម៉ឺននាក់ គ្មានអគ្គិសនីប្រើប្រាស់នៅក្នុងតំបន់កណ្តាលនិងភាគខាងជើងផងដែរ។ អាជ្ញាធររាយការណ៍ថា សាលារៀនចំនួន ១ ២៨៥កន្លែហ នៅក្នុងខេត្ត Gyeonggi រួមទាំងសាលាមត្តេយ្យផងដែរ ត្រូវបានបិទដោយសារហេតុផលសុវត្ថិភាព៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ យ៉ាងហោចណាស់មនុស្សបីនាក់បានស្លាប់ ខណៈកូរ៉េខាងត្បូងប្រឈមនឹងធ្លាក់ព្រិលខ្លាំង
-
សេចក្ដីជូនដំណឹង៤ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៥ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៦ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សេដ្ឋកិច្ច១ សប្តាហ៍ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព
-
សន្តិសុខសង្គម៣ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


