ព័ត៌មានអន្ដរជាតិ
អនុប្រធានាធិបតីអាមេរិក នឹងអមដំណើរភរិយាទៅទស្សនកិច្ច Greenland ចំពេលស្ថានការណ៍កំពុងក្តៅ
តាមការចុះផ្សាយរបស់ BBC នៅថ្ងៃពុធទី២៦ខែមីនាឆ្នាំ២០២៥, អនុប្រធានាធិបតីអាមេរិក JD Vance និងអមដំណើរភរិយារបស់លោក ធ្វើទស្សនកិច្ចតំបន់ Greenland ស្របពេលភាពតានតឹងជុំវិញបញ្ហាដែនកោះនេះកាន់តែតានតឹង។

ការយកដែនកោះដ៏ធំបំផុតរបស់ពិភពលោកដែលសម្បូរទៅដោយធនធានរ៉ែ ប្រេង និងឧស្ម័នធម្មជាតិមួយនេះមកគ្រប់គ្រង បានក្លាយជាមុខព្រួញរបស់ប្រមុខសេតវិមាន ដូណាល់ ត្រាំ ចាប់តាំងពីលោកចូលដឹកនាំអាណត្តិទី២ ហើយថែមទាំងមានការឲ្យតម្រុយ អំពីវិធីសាស្រ្តប្រើកម្លាំងទ័ពដើម្បីសម្រេចគោលដៅនេះថែមទៀតផង។
ដូច្នេះហើយ ទើបដំណើរទស្សនកិច្ចរបស់មន្ត្រីជាន់ខ្ពស់អាមេរិកទៅ Greenland នៅថ្ងៃសុក្រនេះ បានក្លាយប្រធានបទក្តៅដែលពិភពលោក តាមដានយ៉ាងយកចិត្តទុកដាក់ជាទីបំផុត។

តាមការបញ្ជាក់ពីសេតវិមាន, លោក Vance នឹងអមដំណើរភរិយាដែលត្រូវជាជំទាវទី២អាមេរិក Usha Vance ក្នុងដំណើរទស្សនកិច្ចនេះ ហើយក្នុងនោះអ្នកទាំងពីរ នឹងទៅមើលមូលដ្ឋានអវកាស Pituffik ដើម្បីស្តាប់របាយការណ៍និងជួបជាមួយកងទ័ពអាមេរិក ដែលឈរជើងនៅទីនោះ។
Pituffik ដែលមានទីតាំងនៅភាគខាងជើងឆៀងខាងលិចកោះ Greenland ជាមូលដ្ឋានចេញការព្រមានអំពីមីស៊ីល បំពាក់ខែលការពារដែនអាកាស និងធ្វើបេសកកម្មឃ្លាំមើលទីអវកាស។

ទោះបីជាយ៉ាងណាក៏ដោយ មន្ត្រី Greenland បានថ្កោលទោសខ្លាំងៗ ចំពោះដំណើរទស្សនកិច្ចនេះ ដោយរិះគន់ថា វាជាកាយវិការដែលគ្មានការគោរពទាល់តែសោះ។
សូមជម្រាបថា Greenland មានប្រជាជនប្រមាណ៥៦ ០០០នាក់ដែលស្ថិតនៅចន្លោះមហាសមុទ្រអាកទិកនិងអាត្លង់ទិក ត្រូវប្រទេសដាណឺម៉ាកកាន់កាប់អស់រយៈពេលប្រហែល៣០០ឆ្នាំមកហើយ។ ដែនកោះនេះ គ្រប់គ្រងកិច្ចការក្នុងស្រុកផ្ទាល់ខ្លួន ប៉ុន្តែរដ្ឋាភិបាលទីក្រុងកូប៉ិនហាក គឺជាអ្នកសម្រេចលើកិច្ចការគោលនយោបាយការបរទេសនិងការពារជាតិ៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ ជំទាវទី២ អាមេរិក នឹងធ្វើទស្សនកិច្ចកោះ Greenland នាំទាំងរដ្ឋមន្ត្រីក្រសួងថាមពល ទៅជាមួយ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
សេដ្ឋកិច្ច៣ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានជាតិ១ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
សន្តិសុខសង្គម១ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៣ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoព្រះសង្ឃថៃ សុគត កើនដល់ ១០អង្គហើយ ក្នុងហេតុការណ៍បុករះ បង្កឡើងដោយ កុមារមានបញ្ហាស្មារតី


