ព័ត៌មានអន្ដរជាតិ
ព្យុះព្រិល និងព្យុះទឹកកកនៅបារាំងសម្លាប់មនុស្ស ២ នាក់និងរបួស ២០ នាក់
អាជ្ញាធរប្រទេសបារាំង បានឲ្យដឹងថា មនុស្សពីរនាក់បានស្លាប់និង ២០ នាក់ផ្សេងទៀតបានរងរបួសដោយសារអាកាសធាតុដ៏ត្រជាក់នាំយកព្រិលនិងទឹកកកមកគ្របដណ្ដប់ពាសពេញភាគខាងជើងអឺរ៉ុប។ នេះបើយោងតាមការចេញផ្សាយរបស់CNN កាលពីថ្ងៃព្រហស្បតិ៍ទី៩ខែមករាឆ្នាំ២០២៥។

អាជ្ញាធរតំបន់ Nord នៅភាគខាងជើងប្រទេសបារាំង បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា មនុស្សម្នាក់ក្នុងចំណោមអ្នកស្លាប់បានរអិលដួលនៅលើចិញ្ចើមផ្លូវមួយ និងបានរងរបួសក្បាលយ៉ាងធ្ងន់ធ្ងររហូតដល់ស្លាប់។ ចំណែកមនុស្សម្នាក់ទៀតត្រូវបានគេប្រទះឃើញស្លាប់នៅក្នុងទីក្រុង Valenciennes។
អាកាសធាតុដ៏ត្រជាក់នេះបានចាប់ផ្ដើមវាយប្រហារលើកដំបូងកាលពីថ្ងៃពុធ ដែលទាមទារឲ្យភ្នាក់ងារសង្គ្រោះត្រូវដោះស្រាយបញ្ហាគ្រោះថ្នាក់ចរាចរណ៍ មនុស្សរអិលដួលដោយសារព្រិលទឹកកក ទឹកជំនន់ និងការសង្គ្រោះបន្ទាន់ផ្សេងទៀត។ ព្រិលធ្លាក់ ភ្លៀងធ្លាក់ជាច្រើនថ្ងៃក៏បានរំខានដល់អាកាសយានដ្ឋាន ខ្សែរថភ្លើង និងផ្លូវថ្នល់ទូទាំងប្រទេស ដែលនាំឱ្យមានការពន្យារពេល និងលុបចោលការធ្វើដំណើរក្នុងអំឡុងពេលថ្ងៃឈប់សម្រាកដ៏មមាញឹកផងដែរ។
មិនត្រឹមតែនៅបារាំងនោះទេនៅចក្រភពអង់គ្លេសក៏មានការព្រមានអំពីអាកាសធាតុផងដែរ ដែលសីតុណ្ហភាពត្រូវបានគេរំពឹងថានឹងធ្លាក់ចុះដល់ -១៦ អង្សាសេ នៅកន្លែងខ្លះ។ អាកាសយានដ្ឋាន Manchester បានបិទផ្លូវរត់របស់ខ្លួនរយៈពេលខ្លី ដោយសារព្រិលធ្លាក់ខ្លាំងនៅព្រឹកថ្ងៃព្រហស្បតិ៍ តែក្រោយមកបើកដំណើរការឡើងវិញ។ ទីភ្នាក់ងារព្យាករណ៍អាកាសធាតុរបស់ចក្រភពអង់គ្លេស Met បានព្រមានអំពីការរំខានការធ្វើដំណើរបន្ថែមទៀតចំពោះសេវាកម្មផ្លូវថ្នល់ និងផ្លូវដែកនៅក្នុងផ្នែកខ្លះ ក៏ដូចជាគ្រោះថ្នាក់ដែលអាចកើតមាននៅក្នុងតំបន់ទឹកកក។ លើសពីនេះការព្រមានអំពីព្រិល និងទឹកកកក៏មានសម្រាប់ប្រទេសស្កុតឡេន និងអៀរឡង់ខាងជើងផងដែរ៕


អត្ថបទ៖ ប៊ុន សុភាព
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៤ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
អត្ថាធិប្បាយ១ សប្តាហ៍ agoសេចក្ដីអធិប្បាយលើសុភាសិតខ្មែរ៖«អណ្តាតជាអាទិ៍កន្លង បានសុខទុក្ខផងពីព្រោះអណ្តាត»
-
កីឡា៥ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


