ព័ត៌មានអន្ដរជាតិ
បារាំង ប្រកាសបញ្ជូនយន្តហោះចម្បាំងនុយក្លេអ៊ែរ ទៅជិតព្រំដែនអាល្លឺម៉ង់ ដើម្បីកំញើញរុស្ស៊ី
ប្រទេសបារាំងប្រកាសថា នៅឆ្នាំ២០៣៥ ខ្លួននឹងទិញយន្តហោះចម្បាំងបំពាក់អាវុធនុយក្លេអ៊ែរប្រភេទ Rafale ហើយបញ្ជូនវាទៅជិតព្រំដែនអាល្លឺម៉ង់ ដើម្បីទុកជាការកំញើញដល់រុស្ស៊ី។

ផែនការនេះបង្ហាញដោយប្រធានាធិបតីបារាំង Emmanuel Macron កាលពីថ្ងៃអង្គារទី១៨ខែមីនាឆ្នាំ២០២៥ ដោយលោកបញ្ជាក់ថា ជាមួយនឹងការដាក់ពង្រាយយន្តហោះនេះ រដ្ឋាភិបាលទីក្រុងប៉ារីស ក៏នឹងជះលុយ ១.៦៤ពាន់លានដុល្លារអាមេរិក ដើម្បីធ្វើទំនើបកម្មមូលដ្ឋានធំ Luxeuil-Saint-Sauveur ដែលស្ថិតនៅតាមបណ្តោយព្រំដែនអាល្លឺម៉ង់ផងដែរ។
លោកប្រកាសថា មិនមែនត្រឹមយន្តហោះចម្បាំងស៊េរីទំនើប Rafale ប៉ុណ្ណោះទេ ប៉ុន្តែត្រឹមឆ្នាំ២០៣៥ បន្ទាយ Luxeuil-Saint-Sauveur ក៏នឹងមានដាក់មីស៊ីលល្បឿនលឿនជាងសំឡេងទៀតផង។ ការពង្រីកនេះមានន័យថា មូលដ្ឋាន Luxeuil-Saint-Sauveur នឹងធំជាងមុនទ្វេដងអាចផ្ទុកយោធានិងបុគ្គលិកស៊ីវិលរហូតដល់ទៅ ២ ០០០នាក់ និងដាក់កងយន្តហោះ Rafale បានដល់ទៅពីរអង្គភាព។

ជាមួយនឹងសេចក្តីប្រកាសនេះ លោក Macron បញ្ជាក់ថា «ប្រទេសនិងទ្វីបរបស់យើង ត្រូវបន្តការពារខ្លួន បំពាក់សព្វាអាវុធ ត្រៀមលក្ខណៈប្រសិនបើចង់បញ្ចៀសសង្គ្រាម។ គ្មាននរណាម្នាក់អាចនិយាយបានថានឹងមានអ្វីកើតឡើងនៅប៉ុន្មានខែឬឆ្នាំខាងមុខទេ សំខាន់បើយើងត្រៀមខ្លួនឲ្យហើយ ក៏ល្អដែរ»។
សូមបញ្ជាក់ថា ចំពោះយន្តហោះ Rafale ស៊េរីមុនៗគឺជាប្រភេទយន្តហោះចម្បាំងពហុមុខងារ ដែលផលិតដោយក្រុមហ៊ុន Dassault Aviation និងធ្វើការហោះហើរលើកដំបូងក្នុងឆ្នាំ១៩៨៦។

វាជាប្រភេទយន្តហោះម៉ាស៊ីន២ ដែលមានល្បឿនលឿនជាងសំឡេង១.៨ដង (១ ៩១២គីឡូម៉ែត្រក្នុងមួយម៉ោង) ជាមួយនឹងរង្វង់វាយប្រហារ ១ ៨៨២គីឡូម៉ែត្រ។
ចំពោះតម្លៃវិញ Rafale មានចម្លោះចន្លោះពី ៨៥លានដុល្លារទៅ១០០លានដុល្លារអាមេរិក ឬអាចលើសនេះទៀតតាមការបំពាក់គ្រឿងបន្ថែម៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ Su-30SM របស់រុស្ស៊ី បាញ់ទម្លាក់យន្តហោះចម្បាំងអ៊ុយក្រែន នៅចម្ងាយ ១៣០គីឡូម៉ែត្រ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២២ ម៉ោង agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ
-
កីឡា២១ ម៉ោង agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
ព័ត៌មានអន្ដរជាតិ២០ ម៉ោង agoអ៊ីរ៉ង់ប្រកាសផ្អាក MoU ជាមួយអាមេរិក ក្រោយមនុស្ស ៥០ស្លាប់ និងជាង ៥០០ រងរបួសក្នុងការវាយប្រហារ
-
ព័ត៌មានជាតិ១៦ ម៉ោង agoសមាជិកយោធាអាមេរិក ២រូបស្លាប់ និងម្នាក់បាត់ខ្លួន ក្រោយអ៊ីរ៉ង់បាញ់មីស៊ីលនិងដ្រូនសងសឹក នៅហ្សកដានី
-
កីឡា១ ថ្ងៃ agoពិតជាអស្ចារ្យណាស់! កម្ពុជា ឈ្នះ ថៃ ឡើងវគ្គផ្តាច់ព្រ័ត្រ SEA V. League 2026
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoកប៉ាល់ថៃ មួយគ្រឿងទៀត ព្រហើន មិនស្តាប់អ៊ីរ៉ង់ព្រមាន, ទីបំផុត ត្រូវស៊ីមីស៊ីល នៅច្រក Hormuz
-
ព័ត៌មានជាតិ១ ថ្ងៃ agoសម្តេចតេជោ ហ៊ុន សែន អំពាវនាវឱ្យអ្នកវិភាគប្រុងប្រយ័ត្នចំពោះការលើកឡើងពីបញ្ហាយោធា និងសន្តិសុខជាតិ


