ព័ត៌មានអន្ដរជាតិ
នាយករដ្ឋមន្ត្រីដាណឺម៉ាក៖ Greenland មិនមែនសម្រាប់លក់ដូរទេ
នាយករដ្ឋមន្ត្រីដាណឺម៉ាក លោកស្រី Mette Frederiksen បានប្រាប់លោក ដូណាល់ ត្រាំ ថា មានតែ Greenland ប៉ុណ្ណោះដែលសម្រេចចិត្តលើអនាគតរបស់ខ្លួនឯងបាន ហើយដែនកោះអាកទិចដ៏ធំនេះមិនមែនសម្រាប់ការលក់ដូរនោះឡើយ។ ការលើកឡើងរបស់លោកស្រី ធ្វើឡើងបន្ទាប់ពីការចង់បានជាសាធារណៈរបស់សហរដ្ឋអាមេរិកលើទឹកដីក្រៅប្រទេសរបស់ដាណឺម៉ាក។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន Politico នៅថ្ងៃទី១៦ខែមករាឆ្នាំ២០២៥។

ប្រធានាធិបតីទើបជាប់ឆ្នោតរបស់អាមេរិក លោក ដូណាល់ ត្រាំ ក្នុងប៉ុន្មានសប្តាហ៍ថ្មីៗនេះបានបង្ហាញពីបំណងចង់ទិញកោះដែលសម្បូរទៅដោយសារធាតុរ៉ែនេះ ហើយហ៊ានប្រកាសថាអាចប្រើកម្លាំងយោធា ដើម្បីទទួលបាន Greenland។
កាលពីសប្ដាហ៍មុន នាយករដ្ឋមន្ត្រីដាណឺម៉ាក បាននិយាយថា លោកស្រីបានស្នើសុំពិភាក្សាជាមួយលោក ត្រាំ ប៉ុន្តែនៅមិនទាន់បានឮដំណឹងត្រឡប់មកវិញទេ។ នៅពេលនោះ លោកស្រីបានធានាថាគ្មានហេតុផលអ្វីដែលត្រូវជឿថាលោក ត្រាំ ពិតជាមានគម្រោងចូលលុកលុយ Greenland នោះឡើយ។
សូមបញ្ជាក់ថា លោក ត្រាំ ធ្លាប់បានលើកឡើងពីគំនិតទិញយក Greenland តាំងតែពីអាណត្តិដំបូងរបស់លោកមកម៉្លេះ ហើយបានពិពណ៌នាការគ្រប់គ្រងរបស់សហរដ្ឋអាមេរិកលើ Greenland ដែលជាដែនដីពាក់កណ្តាលស្វយ័តដាណឺម៉ាកថាជា «ភាពចាំបាច់ដាច់ខាត»។
Greenland ត្រូវបានគ្រប់គ្រងដោយប្រទេសដាណឺម៉ាកអស់ជាច្រើនសតវត្សរ៍មកហើយ ទោះបីជាប្រជាពលរដ្ឋចំនួន ៥៧ ០០០នាក់នៅទីនោះឥឡូវមានសិទ្ធិគ្រប់គ្រងកិច្ចការក្នុងស្រុកដោយខ្លួនឯងក៏ដោយ។ យ៉ាងណា បើនិយាយពីរឿងសន្តិសុខ និងកិច្ចការបរទេសរបស់ Greenland វានៅតែត្រូវបានគ្រប់គ្រងដោយប្រទេសដាណឺម៉ាកនៅឡើយ។
យោធាអាមេរិក បានរក្សាវត្តមានអចិន្ត្រៃយ៍នៅឯមូលដ្ឋាន Pituffik Space នៅភាគពាយព្យនៃ Greenland។
Greenland មានសារៈសំខាន់សម្រាប់យោធាអាមេរិក និងប្រព័ន្ធប្រកាសអាសន្នមីស៊ីលប៉ាលិស្ទិករបស់ខ្លួន ដោយសារកោះអាកទិកដ៏ធំមួយនេះជាផ្លូវកាត់ជិតបំផុតឆ្លងពីអឺរ៉ុបទៅកាន់អាមេរិកខាងជើង។
Greenland គឺជាទឹកដីផ្នែកមួយនៃដាណឺម៉ាកអស់រយៈពេលជាង ៦០០ឆ្នាំមកហើយ ហើយបានទទួលស្វ័យភាពពីដាណឺម៉ាកក្នុងឆ្នាំ១៩៧៩៕
ដោយ៖ ឈាង
ចុចអាន៖ អ្នកសាធារណរដ្ឋ ត្រៀមលុយឲ្យលោក ត្រាំ យកទៅទិញកោះ Greenland ពីដាណឺម៉ាក
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៤ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៤ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៥ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សេដ្ឋកិច្ច១ សប្តាហ៍ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
សន្តិសុខសង្គម៣ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


